no-alternative title

ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ក្រោយ​របស់​ Microsoft​ គឺ​ Windows​ 10​ មិនមែន​ 9​ នោះ​ទេ​

​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ ទាំងអស់​សុទ្ធតែ​រំពឹង​ថា​ Microsoft​ នឹង​ធ្វើការ​ដាក់​ចេញ​អោយ​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ខ្លួន​គឺ​ Windows​ 9តែ​អ្វី​ដែល​រំពឹង​ទុក​នេះ​ គឺ​ផ្ទុយ​ស្រឡះ​ទាំងអស់​ ព្រោះ​អី​កំណែ​ថ្មី​ដែល​ Microsoft​ នឹង​ដាក់​ចេញ​អោយ​ប្រើប្រាស់​េនះ​គឺ​ Windows​ 10​ ទៅ​វិញ​ទេ​។​

 

 

​លក្ខណៈ​ពិសេស​បំផុត​របស់​ Windows​ 10​ េ​នះ​គឺ​ ‘’One​ Product​ Family,​ One​ Platform‘’​ មាន​ន័យ​ថា​ ប្រព័ន្ធ​ប្រតិបត្តិការ​តែ​មួយ​អាច​ប្រើប្រាស់​បាន​ នៅ​លើ​គ្រប់​ឧបករណ៍​ទាំងអស់​មិន​ថា​ កំ​ុ​ព្យូ​ទ័​រ​,​ Laptop,​ Smartphone,​ Tablet​ ឬ​ក៏​ Surface​ នោះ​ទេ​។​ Windows​ 10​ េ​នះ​ បាន​បញ្ចូល​គ្រប់​មុខងារ​ ដែល​តំរូវ​សំរាប់​ការ​ប្រើប្រាស់​ទូទៅ​,​ ការ​ប្រើប្រាស់​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ធំៗ​,​ ក៏​ដូច​ជា​ការ​ប្រើប្រាស់​សំរាប់​ការ​សរសេរ​កូដកម្ម​វិធី​ផ្សេងៗ​។​

​ជំហាន​ដំបូង​នេះ​ Microsoft​ លើកយក​តែ​មុខងារ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​សំរាប់​ពាណិជ្ជកម្ម​មក​បង្ហាញ​ជូន​ប៉ុណ្ណោះ​,​ លើក​ក្រោយ​ នឹង​បង្ហាញ​ជូន​នូវ​មុខងារ​សំរាប់​ការ​ប្រើប្រាស់​ទូទៅ​,​ ហើយ​លើក​ក្រោយ​មួយទៀត​នឹង​បង្ហាញ​ជូន​នូវ​មុខងារ​សំរាប់​អ្នក​សរសេរ​កម្មវិធី​ (Developer)​។​ អាច​នឹង​ចុងឆ្នាំ​ ២០១៥​ ក្រុមហ៊ុន​នឹង​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​កំណែ​ពេញលេញ​ (Release​ Version)​ របស់​ Windows​ 10​ សំរាប់​អ្នក​ប្រើប្រាស់​នៅ​ ជំ​ុ​វិញ​ពិភពលោក​តែ​ម្តង​។​

លក្ខណៈ​ពិសេសៗ​មួយ​ចំនួន​របស់​ Windows​ 10​ មាន​ដូច​ជា​

  • ​Everything​ Runs​ in​ a​ Windows:​ កម្មវិធី​ដែល​មាននៅ​លើ​ Windows​ Store​ អាច​ដំណើរការ​បាន​ធម្មតា​ដូច​ជា​កម្មវិធី​នៅ​លើ​ Desktop​ ដែរ​។​

 

  • ​Start​ Menu:​ ប៊ូ​តុង​ Start​ Menu​ ដែល​អ្នក​ប្រើប្រាស់​និយម​ប្រើ​នៅ​លើ​ពី​មុន​ត្រូវ​បាន​ដាក់​មក​វិញ​ហើយ​ (​អវត្តមាន​នៅ​លើ​ Windows​ 8)

 

  • ​New​ Task​ View​ Button:​ មាន​បន្ថែម​នូវ​ប៊ូ​តុង​ Task​ View​ នៅ​លើ​ Task​ Bar​ ដើម្បី​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ឆ្លាស់​នូវ​កម្មវិធី​ ដែល​ខ្លួន​ចង់​ប្រើ​។​

 

  • ​Multiple​ Desktops:​ អាច​បង្កើត​ Desktops​ បាន​ច្រើន​ នឹង​អាច​ឆ្លាស់គ្នា​ពី​មួយ​ទៅ​មួយ​បាន​យ៉ាង​ងាយស្រួល​
  • ​Find​ Files​ Faster:​ កម្មវិធី​ File​ Explorer​ បំពាក់​បន្ថែម​នូវ​មុខងារ​មួយ​ចំនួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ឯកសារ​ផ្សេងៗ​។​

ខាងក្រោម​នេះ​គឺជា​វី​ដេ​អូ​រយៈពេល​ជាង​ 3​ នាទី​ បង្ហាញ​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​ Windows​ 10

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន