នេះគឺជាសមិទ្ធិផលម៉ាស៊ីនកុំព្យូទ័រយូរដៃថ្មីរបស់ ASUS ដែលត្រូវបានរចនាឡើងយ៉ាងពិសេសជាមួយនឹងកំលាំងម៉ាស៊ីនប្រើការខ្លាំងមិនគួរឲ្យជឿ។ ASUS G551JW ត្រូវបានបំពាក់មកនូវអង្គគណនា Intel-Corei7-4720HQ ដែលមានល្បឿន 2.6GHz ជាមួយនឹងរ៉េមប្រភេទ DDR3 ទំហំ 8GB និងភ្ជាប់នូវអង្គក្រាហ្វិក NVIDIA GTX960M 4GB ដូចនេះវាពិតជាពិសេសបំផុតសម្រាប់អ្នកប្រើប្រាស់ដែលមានតម្រូវការប្រើការខ្ពស់ដូចជាការងាររចនា (Design), គូសប្លង់ (AutoCAD) និងអ្នកចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំជាដើម។
ហើយជាពិសេសជាងនេះទៅទៀត Asus G551JW ក៏មានភ្ជាប់មកនូវថាសរឹងសម្រាប់ផ្ទុកទិន្នន័យទំហំ 1TB រួមជាមួយមេម៉ូរីប្រភេទSSD ទំហំ 128 GB, ថតចាក់ឌីវីឌីប្រភេទ DVD RW, រន្ធដោត USB, ម៉ាយក្រូហ្វូន, ប្លូធូស, Wi-Fi និងមុខងារពិសេសៗទំនើបៗជាច្រើនទៀតសមស្របតាមតម្រូវការរបស់លោកអ្នក៕
មានលក់នៅ: IT Computer តម្លៃប្រហែល:$1,199 Tel: 092 222 420 | 092 626 092