នេះគឺជាទូរទស្សន៍ស្មាតធីវីឆ្នាំ 2016 របស់ក្រុមហ៊ុន LG Electronics ដែលត្រូវបានគេរចនា និងបំពាក់បន្ថែមនូវលក្ខណះពិសេសសំបូរបែប ដោយនឹងអាចផ្តល់ជូននូវរូបភាព និងវិដេអូព័ណធម្មជាតិ ពិតជាត្រជាក់ភ្នែក និងរឹតពិសេសសំរាប់អ្នកប្រើប្រាស់នាេពលបច្ចុប្បន្ននេះ បើនិយាយ វាប្រៀបបានដូចជាកន្លែងមួយដែលមានផ្ទុកនូវឯកសារកំសាន្តគ្រប់ប្រភេទសំរាប់អ្នកប្រើប្រាស់ ហើយអ្វីដែលពិសេសនោះ វាក៏អាចបំពេញការងារបានថែមទៀតផង។
LG 65UH770T គឺមានទំហំអេក្រង់ 65 អឺីង សមល្មមសំរាប់បន្ទប់ទទួលភ្ញៀវ ក៏ដូចជាបន្ទប់ប្រជុំជាដើម។ អេក្រង់របស់វាប្រភេទ Super UHD 4K HDR Smart ដែលបំពាក់នូវបច្ចេកវិទ្យា IPS 4K LED TV មានសមត្ថភាពអាចបង្ហាញរូបភាពបានច្បាស់ជាងភ្នែករបស់យើងបានថែមទៀតផង។
ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗរបស់ស្មាតធីវីថ្មីនេះ រួមមានULTRA HD (3840x2160), TruMotion 240Hz Quantum Display, True Black Panel, True Color Accuracy, ULTRA Luminance, 4K Upscaler ហើយនិងមាឧបាល័តពីរទំហំ 20 វ៉ាត។
មានលក់នៅ៖ ក្រុមហ៊ុន GGear លេខទូរស័ព្ទ 023 888 199