ម៉ាស៊ីនព្រីន Canon MAXIFY ជាម៉ាស៊ីនដែលអាចព្រីនក្នុងល្បឿនលឿន សាកសមសំរាប់ការិយាល័យ ដែលមានតំរូវការទាំងព្រីនឯការ សខ្នៅ និងពណ៌។ពិសេសជាងនេះទៅទៀតទាំងម៉ាស៊ីន ទាំងទឹកថ្នាំ មានតំលៃទាបជាងម៉ាស៊ីនឡាស៊ែ រហូតដល់ហាសិបភាគរយ។
ម៉ាស៊ីនព្រីន Canon MAXIFY IB4070 MB5070 និង MB5370 អាចព្រីនខាងទំព័រដោយស្វ័យប្រវត្តិ បំពាក់នូវមុខងារឥតខ្សែ ដែលអនុញ្ញាតិអោយអ្នកធ្វើការព្រីនតាមរយះ ថេបប្លេត និង ស្មាតហ្វូនបាន។ ទឹកថ្នាំត្រូវបានភ្ជាប់នូវបច្ចេកវិទ្យា ការពារការហើរពណ៌ និងរក្សារភាពដើមនៃអក្សរអោយនៅដដែល នៅពេលត្រូវទឹកនិងពេលប្រើហាយឡាយ។លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចអាចព្រីនបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលាតាមរយះសេវា Cloud Print។
ក្រៅពីមុខងារព្រីន ម៉ាស៊ីនព្រីនទាំងពីរម៉ូដែល MB5070 និង MB5370 អាចធ្វើការ ស្កេន ថតចំលង និងទូរសារ ផងដែរ។ ដោយឡែក MB5370អាចធ្វើការសេ្កនបានឯកសារ សងខាងទំព័រគ្រាន់តែដាក់ក្រដាសចូលតែម្តងប៉ុណ្ណោះ។
មានលក់នៅ៖ ក្រុមហ៊ុន i-Qlick លេខទូរស័ព្ទ 023 99 66 38