នេះជារបកគំហើញថ្មីមួយទៀតហើយរបស់ក្រុមហ៊ុន i-Tech ដែលបង្កើតឡើងដើម្បីជាការឆ្លើយតបទៅនឹងតំរូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន ដែលមានការមមាញឹកនៅក្នុងការសន្ទនាទូរស័ព្ទច្រើនម៉ោង មិនថានៅពេលបំពេញការងារនៅក្នុងការរិយាល័យ ក៏ដូចជាធ្វើដំណើរតាមដងផ្លួវ ឬក៏នៅក្នុងកំឡុងពេលដែលកំពុងតែបើកបរម៉ូតូ និងរថយន្តនោះទេ។
i-tech FreeStereo Twins គឺជាកាសប្លូ៊ធូសជំនាន់ថ្មី ដែលមានរូបរាងតូច មានទំងន់ស្រាល និងមានសមត្ថភាពខ្ពស់ អាចផ្តល់ជូនលោកអ្នកនូវសម្លងលឺច្បាស់ និងមានថាមពលថ្មរយះពេលយូរ។ បើនិយាយពីលក្ខណះពិសេសរបស់វា គឺវាមានកាសចំនួនពីរដាច់ពីគ្នា តែអាចប្រើប្រាស់បានទាំងសងខាង និងបានភ្ជាប់មកនូវបច្ចេកវិទ្យាប្លូ៊ធូសកំរិត 4.0 ដែលផ្តល់នូវការទំនាក់ទនងទោៅកាន់បានលឿនរហ័ស និងប្រកបដោយភាពជឿជាក់ ហើយនិងមានបំពាក់មកនូវបច្ចេកវិទ្យា Liquipel™ Watersafe™ អាចការពារទឹកបានទៀតផង។
ចំពោះសមត្ថភាពនៃការប្រើប្រាស់វិញ កាសប្លូ៊ធូស i-tech FreeStereo Twins ថ្មីនេះ គឺអាចផ្តល់ជូននូវការសន្ទនាទូរស័ព្ទ និងស្តាប់ចំរៀងបានចំនួន 2.5 ម៉ោង បើកចោលបានចំនួន 90 ម៉ោង និងសាកបញ្ចូលភ្លើង បានម្តងទាំងពីរគ្រឿងនៅក្នុងឆ្នាំងសាកថ្មតែមួយ ហើយនឹងប្រើប្រាស់ពេលវេលាត្រឹមតែជាងមួយម៉ោងតែប៉ុណ្ណោះ។
Apsara Mobile : 203 6666 189