យើងខ្ញុំជឿជាក់ថា អស់លោក លោកស្រី ពិតជាមិនទាន់ភ្លេចនៅឡើយទេនូវកាមេរ៉ាថតវីដេអូ ដែលមានបំពាក់មកជាមួយនូវម៉ាស៊ីនបញ្ចាំងរូបភាពរបស់ក្រុមហ៊ុន Sony។ ពេលនេះខ្ញុំសូមបង្ហាញជូននូវ Sony HDR-PJ440 ដែលជាកាមេរ៉ាវីដេអូដ៏ស៊ីវីល័យ ដែលមានសមត្ថភាពអាច ចាប់យកវិដេអូកម្រិតច្បាស់ត្រជាក់ភ្នែកតែម្តង។ ជាមួយនឹងកាមេរ៉ាវីដេអូស៊េរីថ្មីមួយម៉ូដែលរបស់ Sony ដែលត្រូវបានផលិតឡើងយ៉ាងពិសេស ប្រភេទ HANDYCAM ដែលមានសមត្ថភាពខ្ពស់ក្នុងការចាប់យកវិដេអូបានយ៉ាងច្បាស់ ជាមួយនឹងរូបរាងទាន់សម័យ ងាយស្រួលក្នុងការកាន់ថតនឹងដៃ។
Sony HDR-PJ440 ជាកាមេរ៉ាវីដេអូដែលមានបំពាក់មកជាមួយកាមេរ៉ាទំហំ 9.2 មេហ្គាភិចសែល ប្រើប្រាស់ស៊ែនស័រចាប់យករូបភាព 1/5.8 back-illuminated Exmor R™ CMOS Sensor ជាមួយនឹងកញ្ចក់លែន ZEISS® Tessar® Lens ចាប់យករូបភាពបានយ៉ាងរហ័ស និងមានភ្ជាប់មកជាមួយមុខងារដ៏ពិសេសជាច្រើនសម្រាប់មុខងារថតវីដេអូដូចជា Motion Shot Video, Smile Shutter ជាពិសេសវាថែមទាំងមានមុខងារ Live Ustream ដោយភ្ជាប់ទៅកុំព្យួទ័របានភ្លាមៗថែមទៀតផង។
ជាងនេះទៅទៀត វាក៏មានអេក្រង់សម្រាប់បង្ហាញក្រាហ្វិចទំហំ 2.7 អ៊ីង ថាច់ស្គ្រីន ងាយស្រួលក្នុងការបញ្ជា មិនតែប៉ុណ្ណោះវាថែមទាំងមានភ្ជាប់នូវមុខងារបញ្ជាំងរូបភាពបានក្នុងទំហំ 10 ទៅ 100 អ៊ីង ថែមទៀតផង នៅមិនទាន់អស់ វាក៏មានមុខងារតភ្ជាប់តាមរយះ NFC, Wireless និង Remote Control ផងដែរ។
មានលក់នៅ៖ ហាងស៊ុនសីមិចកូ