កិច្ចការងារក្រុមហ៊ុន ក៏ដូចជាមុខរបររកស៊ីរបស់អ្នកកាន់តែមានភាពជឿជាក់បំផុត ជាមួយនឹងម៉ាសីុនព្រីនប្រភេទថ្មីរបស់ក្រុមហ៊ុន Fuji Xerox ដែលមានសមត្ថភាពធ្វើការងារ បានបួនយ៉ាងគឺព្រីន ស្គ៊ែន ហ្វាក់ និងហ្វូតូកូពី។ Fuji Xerox DocuPrint M265 z មានសមត្ថភាពក្នុងការព្រីនឯកសារបានចំនួន 30 សន្លឹក ក្នុងមួយនាទី។ ចំណែកឯមុខងារហ្វូតូកូពីវិញ អាចកូពីបាន 99 សន្លឹក ដែលមានមុខងារហ្វូតូកូពីបានច្រើនមុខដូចជា ID Card Copy, N in 1 copying ជាដើម និងមុខងារស្គ៊ែនគឺប្រើប្រាស់ស៊ែនស័រប្រភេទ Colour CIS ទ្រទ្រង់ទំហំរីសូលូហ្សិន 19,200 x 19,200dpi ជួយអោយការស្គែនបានច្បាស់លាស់រហ័សទាន់ចិត្តតែម្តង។
ជាងនេះទៅទៀត វាមានល្បឿនក្នុងការហ្វាក់បានលឿនរហូតដល់ 33.6Kbps និងទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows® XP, Windows Vista®, Windows® 7, Windows 8, Windows 8.1, Windows 10, Linux®*3 និង Mac OS X 10.5-10.11 និងមានមេម៉ូរីទំហំ 64MB ផងដែរ។ ជាពិសេសមានបំពាក់នូវបច្ចេកវិទ្យាថ្មីៗដូចជា AirPrint, Fuji Xerox Print Utility, Google Cloud Print និង Mopria ដែលត្រូវបានភ្ចាប់មកជាមួយ ដែលផ្តល់ភាពងាយស្រួលក្នុងការ ប្រើប្រាស់ និងធ្វើការងារបានយ៉ាងរហ័សទាន់ចិត្ត អាចបញ្ជាការព្រីនតាមរយះទូរស័ព្ទស្មាតហ្វូន។
មានលក់នៅ: ICE Electronic
Tel: 023 222 924