សូមបង្ហាញជូននូវឧបករណ៌បំពងសម្លេងដ៏ទាន់សម័យស៊េរីថ្មីមួយរបស់ JBL ដែលត្រូវបានផលិតឡើងជាមួួយនឹងរូបរាងស្ទើមូល តូចល្មម ងាយស្រួលក្នុងការទុកដាក់និងយកតាមខ្លួន ដោយវាត្រូវបានរចនាបំពាកបន្ថែមនូវបន្តោង Clip-on Convenience ងាយស្រួលក្នុងការព្យួរ នៅជាប់នឹងកាតាប ឬសំលៀកបំពាក់ជាដើម។
JBL Clip 2 មានច្រើនពណ៌សម្រាប់ជ្រើសរើស នឹងបំពាក់មកជាមួយបច្ចេកវិទ្យាតភ្ជាប់ Bluetooth និងតភ្ជាប់ដោយខ្សែប្រភេទ Aux Conection សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៌ចាក់ចំរៀងផ្សេងទៀតបានយ៉ាងងាយស្រួល និងមានបំពាក់នូវបច្ចេកវិទ្យាសម្លេងដ៏ពិសេសអស្ចារ្យ អាចបំពងសម្លេងបានយ៉ាងពិរោះរណ្តំចិត្ត កាន់តែពិសេសវាត្រូវបានបំពាក់នូវបច្ចេកវិទ្យាការពារជម្រាបទឹក IPX7 Waterproof មិនធ្វើឲ្យប៉ះពាល់ឬខូចនោះឡើយ ហើយនៅតែផ្តល់ជូននូវការកម្សាន្តបានជានិច្ចតែម្តង។
មានលក់នៅ៖ Apsara Electronic & Phone Shop
លេខទួរស័ព្ទ ៖ 013 812 888