Canon PIXMA MG2570S ជាមា៉សីុនព្រីនធើស៊េរីថ្មីមួយទៀតនៅក្នុងត្រកូល Pixma របស់ក្រុមហ៊ុន Canon ដែលត្រូវបានផលិតឡើងយ៉ាងល្អបំផុត បំពាក់មុខងារព្រីន ស្ក៊ែន និង ហ្វូតូកូពី បានយ៉ាងរហ័សទាន់ចិត្តតែម្តង។ ម៉ាស៊ីនព្រីនធើស៊េរីថ្មីនេះអាចទ្រទ្រង់ការព្រីនបានច្បាស់បំផុតក្នុងទំហំ 4800x600dpi ប្រើប្រាស់បច្ចេកវិទ្យាព្រីនប្រភេទ Individual Ink Cartridge មូ៉ដែល Ink Droplet Size ចំនួន 2pl មានសមត្ថភាពអាចព្រីនឯកសារពណ៌បាន 04 សន្លឹក និងសខ្មៅបាន 08 សន្លឹក ក្នុងមួយនាទី បានយ៉ាងរហ័សទាន់ចិត្ត។
ជាពិសេស អាចព្រីនរូបភាពបានទំហំ 4x6 ភិចសែល ត្រឹមតែមួយវិនាទីប៉ុណ្ណោះ។ រីឯមុខងារស្ក៊ែនវិញ ប្រើប្រាស់បច្ចេកវិទ្យា Flatbed CIS អាចទ្រទ្រង់ជាមួយនឹងឯកសារទំហំ 600 x 1200dpi មួយទៀតគឺមុខងារហ្វូតូកូពីអាចធ្វើការថតចម្លងឯកសារបានយ៉ាងលឿនរហ័សទាន់ចិត្តតែម្តង ដោយអាចកូពីបាន 31 សន្លឹក ក្នុងមួយនាទីផងដែរ។ ជាងនេះទៅទៀត វាក៏ត្រូវបានបំពាក់់មកជាមួយនូវមុខងារព្រីនតាមរយះ Wireless,NFC, PIXMA Cloud Link Easy PhotoPrint+, Canon PRINT Inkjet/SELPHY App បានយ៉ាងរហ័សទាន់ចិត្ត និងទ្រទ្រង់ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 8 / Windows 7 / Window Vista / Windows XP និង Mac OS X v10.7.5។
មានលក់នៅ៖ ក្រុមហ៊ុន i-Qlick
លេខទួរស័ព្ទ ៖ 023 99 66 38