no-alternative title

Nokia​ បង្ហាញ​ស្មា​ត​ហ្វូ​ន​ Lumia​ បី​ម៉ូ​ដែល​ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​កំណែលំអ​ថ្មី​ Windows​ Phone​ 8.1

 

 

កាលពី​ថ្ងៃ​ទី​ 3​ ខែមេសា​ ឆ្នាំ​ 2014​ នៅ​ក្នុង​កម្មវិធី​ Microsoft​ Build,​ Nokia​ បាន​ប្រកាស​ អំពី​ស្មា​ត​ហ្វូ​ន​ Lumia​ ចំនួន​បី​ម៉ូ​ដែល​ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ទើបបាន​កែ​លំអ​ថ្មី​គឺ​ Windows​ Phone​ 8.1​ រួម​ទាំង​លក្ខណៈ​ពិសេស​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែល​មាន​តែ​នៅ​ក្នុង​ទូរស័ព្ទ​ Nokia​ តែ​ប៉ុណ្ណោះ​ ។​ លើស​ពី​នេះ​ Nokia​ ថែម​ទាំង​បាន​បញ្ជាក់​ថា​ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ទើប​ទទួល​បាន​កំណែលំអ​ថ្មី​ខាងលើ​ ក៏​នឹង​ត្រូវ​ផ្តល់​ជូន​បណ្តា​អ្នក​ប្រើប្រាស់​ Lumia​ Windows​ 8​ គ្រប់​ម៉ូ​ដែល​ទាំងអស់​នៅ​ក្នុង​អំឡុង​ខែមិថុនា​-​សីហា​ ខាង​មុខ​នេះ​ ក្រោយ​ពេល​ការ​ធ្វើតេស្ត​បាន​ជោគជ័យ​ និង​ មានការ​ឯកភាព​ពី​ដៃគូ​ដែល​ពាក់ព័ន្ធ​ ។​

​សេចក្តី​ប្រកាស​សំខាន់ៗ​នៃ​ព្រឹត្តិការ​ខាងលើ​ រួម​មាន​ដូច​ខាងក្រោម​ ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

•​​Nokia​ Lumia​ 930​ គឺជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ ដែល​ផ្តល់​ជូន​នូវ​បទ​ពិសោធន៍​ថតរូប​ភាព​ និង​   វី​ដេ​អូ​ដ៏​ប្រសើរ​បំផុត​ពី​ Microsoft​ និង​ Lumia​ ។​

•​​Nokia​ Lumia​ 635​ និង​ Nokia​ Lumia​ 630​ ផ្តល់​នូវ​បទ​ពិសោធន៍​ Windows​ Phone​ 8.1​ កំណែលំអ​ថ្មី​ និង​ផ្តល់​ជូន​នូវ​កំណែ​ច្នៃប្រឌិត​ថ្មី​ពី​ Microsoft​ និង​ Lumia​ ក្នុង​តម្លៃ​កាន់តែ​ទាប​ជាង​មុន​  ។​

•​​Nokia​ Lumia​ 630​ ផ្តល់​ជូន​នូវ​ជម្រើស​ស៊ី​ម​មួយ​ និង​ ស៊ី​ម​ពីរ​ សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​ អតិថិជន​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​ដូច​ជា​ ចិន​ និង​ ឥណ្ឌា​ ។​

•​​Nokia​ Lumia​  ប្រើ​ Windows​ Phone​ 8​ ទាំងអស់​នឹង​ទទួល​បានការ​ update​ ឡើង​ទៅ​ Lumia​ Cyan​ ដែល​ជា​បន្សំ​រវាង​ Windows​ Phone​ 8.1​ និង​លក្ខណៈ​ពិសេស​ដោយឡែក​នៅ​ក្នុង​កញ្ចប់​តែ​មួយ​ ។​

•​​Windows​ Phone​ 8.1​ មាន​លក្ខណៈ​ពិសេស​ថ្មីៗ​ជា​ច្រើន​ដូច​ជា​ ការ​បង្ហាញ​ព័ត៌មាន​លំអិត​ច្រើន​ជាង​មុន​នៅ​ផ្ទៃ​បង្ហាញ​កម្មវិធី​,​ ការ​វាយ​អក្សរ​នៅ​លើ​ប៊ូ​តុង​ដោយ​ពុំ​ចាំបាច់​ដក​ម្រាមដៃ​ចេញពី​អេ​ក្រង់​,​ និង​ Action​ Center​ ដែល​ជួយ​អ្នក​ប្រើប្រាស់​ស្ថិត​នៅ​ជិត​អ្វីៗ​ដែល​ខ្លួន​ស្រឡាញ់​ ។​

 

 

​លោក​ Stephen​ Elop​ នាយក​ប្រតិបត្តិ​រង​ទទួល​បន្ទុក​ផ្នែក​ផលិតផល​និង​សេវាកម្ម​ Nokia​ បាន​មាន​ប្រសាសន៍​ថា​ ៖​ ថ្ងៃនេះ​យើង​បង្ហាញ​ជូន​ពិភពលោក​ទាំងមូល​នូវ​អ្វី​ដែល​ប្រសើរ​បំផុត​ពី​ Lumia​ និង​ Microsoft​ តាម​រយៈ​ផលិតផល​បី​ម៉ូ​ដែល​ដ៏​អស្ចារ្យ​ ដែល​ដំណើរការ​ដោយ​ Windows​ Phone​ 8.1​ ។​ បន្ថែម​ ពីលើ​ការ​អភិវឌ្ឍន៍​ថ្មីៗ​ពី​ Microsoft,​ Nokia​ បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ថតរូប​ដ៏​ប្រពៃ​ ការ​រចនា​ដ៏​ល្អ​វិចិត្រ​ និង​ស្មា​ត​ហ្វូ​ន​បែប​ធុរកិច្ច​ ។​ យើង​មាន​សេចក្តី​សោមនស្ស​នឹង​នាំ​មក​នូវ​ការ​អភិវឌ្ឍន៍​ថ្មីៗ​នៃ​ Windows​ Phone​ 8.1​ មក​ដាក់​បញ្ចូល​ក្នុង​ផលិតផល​ Lumia​ ដែល​អ្នកផង​ស្រឡាញ់​ពេញចិត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​ ។​

អ្នកផង​ទាំងពួង​ ស្ថិត​នៅ​ជិតបង្កើយ​នឹង​អ្វី​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត​ ជាមួយនឹង​ Lumia​ Windows​ Phone​ 8.1​ 

នៅ​ចន្លោះ​ខែមិថុនា​-​សីហា​ខាង​មុខ​នេះ​,​ Windows​ Phone​ 8.1​ នឹង​មាន​ផ្តល់​ជូន​បណ្តា​អ្នក​ប្រើប្រាស់​ Lumia​ Windows​ Phone​ 8​ ទាំងអស់​តាម​រយៈ​ការ​ Update​ នៅ​លើ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​ ។​ ការ​ ផ្តល់​ជូន​ Update​ នឹង​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ធ្វើតេស្ត​សាកល្បង​បាន​ជោគជ័យ​ និង​បន្ទាប់​ពី​មានការ​ឯកភាព​គ្នា​ពី​បណ្តា​ភាគី​ដែល​ពាក់ព័ន្ធ​ ។​ Windows​ Phone​ 8.1​ ណែនាំ​ជូន​នូវ​ព័ត៌មាន​លំអិត​ជាង​ពេល​មុន​នៅ​លើ​ផ្ទៃ​កម្មវិធី​ដែល​មាន​រាង​ក្រឡា​ កា​រូ​,​ ផ្ទាំង​ផ្សាយ​ព័ត៌មាន​សំខាន់ៗ​ថ្មីៗ​ពី​កម្មវិធី​ ទូរស័ព្ទ​ ឲ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ “Action​ Centre”​ ,​ កម្មវិធី​វាយ​អក្សរ​ដោយ​ពុំ​ចាំបាច់​ដក​ម្រាមដៃ​ចេញពី​អេ​ក្រង់​ (Word​ Flow),​ និង​កម្មវិធី​ជំនួយការ​ផ្ទាល់​ដែល​អាច​បញ្ជា​ដោយ​សម្លេង​បាន​ ឲ្យ​ឈ្មោះ​ថា​ “Cortana”​ ។​ លើស​ពី​នេះ​ ជាមួយនឹង​ Windows​ Phone​ 8.1​ សម្រាប់​សហគ្រាស​ បាន​សេចក្តី​ថា​  ស្មា​ត​ហ្វូ​ន​ Lumia​ Windows​ Phone​ 8​ បច្ចុប្បន្ន​នឹង​ក្លាយទៅជា​ទូរស័ព្ទ​ធុរកិច្ច​កាន់តែ​ប្រសើរ​ឡើង​ ។​

 

​អម​ជាមួយ​លក្ខណៈ​ពិសេស​សំខាន់ៗ​នៃ​ Windows​ Phone​ 8.1​ អ្នក​ប្រើប្រាស់​ក៏​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​បន្ថែម​ទៀត​ក្រោយ​ពេល​ Update​ ។​ បទ​ពិសោធន៍​ថ្មីៗ​ទាំងនោះ​ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កែ​លំអ​មុខងារ​ Camera​ roll​ និង​ Creative​ Studio​ ក៏​ដូច​ជា​កម្មវិធី​កែ​លំអ​ថ្មី​នៃ​ Nokia​ Storyteller​ សម្រាប់​បង្ហាញ​ video​ slideshow​ ក្នុង​បណ្តាញ​សង្គម​ ។​

ស្មា​ត​ហ្វូ​ន​ Lumia​ ថ្មី​ សំយោគ​នូវ​អ្វី​ដែល​ប្រសើរ​បំផុត​ពី​ Microsoft​ និង​ Lumia

 

 

Nokia​ Lumia​ 930​ គឺជា​ឧត្តម​និមិត្ត​នៃ​ Windows​ Phone​ 8.1​ ហើយ​មាន​លក្ខណៈ​ពិសេស​សំខាន់ៗ​ដូច​ខាងក្រោម​ ៖

•​​កា​មេ​រា​ PureView​ 20​ megapixel​ ប្រើ​កញ្ចក់​អុ​ប​ទិ​ក​ ZEISS​ ថត​បាន​កាន់តែ​ច្បាស់​ល្អ​ ទាំង​រូបភាព​ វី​ដេ​អូ​ និង​សម្លេង​ ជាមួយនឹង​ការ​ច្នៃប្រឌិត​ថ្មី​លើ​រូបភាព​ ។​

•​​ការ​រចនា​ដ៏​ល្អ​វិចិត្រ​ រូបរាង​ខាងក្រៅ​ផ្សំ​ដោយ​លោហធាតុ​ រួម​ជាមួយនឹង​ប៉ូ​លី​កាបូ​ណាត​ ស្រោប​លើ​អេ​ក្រង់​ ClearBlack​ ទំហំ​ 5”​ ល្អ​បំផុត​សម្រាប់​មើល​វី​ដេ​អូ​ Vyclone,​ Netflix​ និង​ Xbox​ ទោះបីជា​ស្ថិត​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​ខ្លាំង​ក៏​ដោយ​ ។​

•​​អង្គ​គណនា​ Snapdragon​ quad-core​ 2.2GHz​ ដែល​បណ្តាល​ឲ្យ​ដំណើរការ​នៃ​កម្មវិធី​ផ្សេងៗ​,​   ហ្គេ​ម​,​ អ៊ិ​ន​ធឺ​ណិ​ត​ និង​សេវាកម្ម​ផ្សេង​ទៀត​ពី​ Microsoft​ ដូច​ជា​ OneDrive​ និង​ Microsoft​ Office​ មាន​ល្បឿន​កាន់តែ​លឿន​ និង​រលូន​ល្អ​ ។​ 

Nokia​ Lumia​ 930​ នឹង​មាន​ដាក់​លក់​នៅ​ក្នុង​អំឡុង​ខែមិថុនា​ ដោយ​ចាប់ផ្តើម​ពី​ទ្វីបអឺរ៉ុប​ អាស៊ី​ អាស៊ី​បូព៌ា​ និង​ប្រទេស​ឥណ្ឌា​ ក្នុង​តម្លៃ​ប្រហាក់ប្រហែល​ $599​ (​មិន​ទាន់​គិត​ពន្ធ​អាករ​នានា​)​ ។​

Nokia​ Lumia​ 630​ 

Nokia​ Lumia​ 635​ 

 

ចំណែក​ Nokia​ Lumia​ 630​ និង​ Nokia​ Lumia​ 635​ វិញ​ ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​បទ​ពិសោធន៍​ Windows​ Phone​ 8.1​ ក្នុង​តម្លៃ​ទាប​ល្មម​ ។​ ទាំង​ពីរ​ម៉ូ​ដែល​នេះ​ មាន​លក្ខណៈ​ពិសេស​សំខាន់ៗ​ដូច​ខាងក្រោម​ ៖

 

•​​អង្គ​គណនា​ Quad​ Core​ Snapdragon​ ធ្វើ​ឲ្យ​ការ​វាយ​អក្សរ​ដោយ​ពុំ​ចាំបាច់​ដក​ម្រាមដៃ​ចេញពី​អេ​ក្រង់​ និង​ បទ​ពិសោធន៍​ប្រើប្រាស់​បណ្តាញ​សង្គម​កាន់តែ​លឿន​ហើយ​រលូន​ល្អ​ទៀត​ ។​

•​​ការ​រចនា​រំលេច​ទៅ​ដោយ​ពណ៌​ដ៏​ស្រស់​ឆើតឆាយ​,​ អ្នក​ប្រើប្រាស់​អាច​ប្តូរ​សំបក​គម្រប​ថ្ម​បាន​,​ មាន​អេ​ក្រង់​ ClearBlack​ ទំហំ​ 4.5”​ ល្អ​សម្រាប់​ប្រើ​កម្មវិធី​នានា​ និង​ការ​កម្សាន្ត​លេង​ហ្គេ​ម​ ឧទាហរណ៍​ដូច​ជា​ Asphalt​ 8​ និង​ Vimeo​ ជាដើម​។​

•​​មាន​ច្រើន​ជម្រើស​ ដូច​ជា​ Lumia​ 630​ 3G​ ស៊ី​ម​មួយ​,​ Lumia​ with​ 3G​ ស៊ី​ម​ពីរ​ និង​ Lumia​ 635​ 4G/LTE​ ។​

•​​ផ្តល់​បទ​ពិសោធន៍​ដូច​គ្នា​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ Lumia​ លំដាប់​កំពូល​ដូច​ជា​ SensorCore,​ Microsoft​ Office,​ Nokia​ Camera,​ Nokia​ MixRadio​ streaming​ ដោយ​ឥត​គិតថ្លៃ​,​ ផែនទី​ពិភពលោក​ និង​កម្មវិធី​បង្ហាញផ្លូវ​ដោយ​ឥត​គិតថ្លៃ​ ដែល​ជួយ​សន្សំ​ពេលវេលា​ និង​ថវិកា​ ។​

 

Nokia​ Lumia​ 630​ នឹង​ត្រូវ​ចេញ​លក់​នៅ​ក្នុង​អំឡុង​ខែឧសភា​ ដោយ​ចាប់ផ្តើម​ពី​ទ្វីបអាស៊ី​,​ ឥណ្ឌា​/​អាស៊ី​  បូព៌ា​,​ អា​មេ​រិ​ក​ខាងត្បូង​និង​អឺរ៉ុប​ក្នុង​តម្លៃ​ប្រមាណ​ $159​ (​មិន​ទាន់​គិត​ពន្ធ​អាករ​)​ សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ មួយ​ និង​ $169​ សម្រាប់​ ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ​ ។​ ចំណែក​ស្មា​ត​ហ្វូ​ន​ Nokia​ Lumia​ 635​ នឹង​មាន​លក់​ជា​សាកល​ ដោយ​រាប់​បញ្ចូល​ទាំង​សហរដ្ឋអាមេរិក​ផង​ នៅ​ក្នុង​អំឡុង​ខែមិថុនា​-​សីហា​ ខាង​មុខ​នេះ​ ក្នុង​តម្លៃ​ប្រមាណ​ $189​ (​មិន​ទាន់​គិត​ពន្ធ​អាករ​)​ ។​

 

 Nokia​ Lumia​ 630

 Nokia​ Lumia​ 635​ 

 

​ការ​អភិវឌ្ឍន៍​ Ecosystem​ ទី​បី​ឲ្យ​បាន​ជោគជ័យ​

Nokia​ Lumia​ បង្ក​ភាព​ងាយស្រួល​ដល់​បណ្តា​អ្នក​ផលិតកម្ម​វិធី​ដើម្បី​អភិវឌ្ឍន៍​កម្មវិធី​ជំនាន់​ក្រោយ​ ជុំវិញ​រូបភាព​ ដោយ​ណែនាំ​នូវ​កូដ​ Imaging​ SDK​ 1.2​ Beta​ ។​ ដោយ​មាន​ផ្តល់​ជូន​ចាប់ពី​ថ្ងៃនេះ​តទៅ​នៅ​ក្នុង​ developer.nokia.com/imaging,​ កូដ​ Imaging​ SDK​ ថ្មី​ ។​ លើស​ពី​នេះ​ Nokia​ ក៏​បាន​ប្រកាស​ដែរ​ថា​ SensorCore​ API’s​ ក៏​នឹង​ចាប់ផ្តើម​ផ្តល់​ជូន​នៅ​ថ្ងៃនេះ​សម្រាប់​បណ្តា​អ្នក​ផលិតកម្ម​វិធី​ ។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន