កាលពីថ្ខៃទី 02 ខែមេសា ឆ្នាំ 2014 ក្រុមហ៊ុន LG ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រនូកិយក្សមួយរបស់ប្រទេសកូរ៉េខាងត្បូង បានប្រារឰកម្មវិធី LG InnoFest ជាលើកទីបីរបស់ខ្លួននៅ ទីក្រុងសេអ៊ូល ដែលក្នុងព្រឹត្តិការណ៍នោះ មានតាំងបង្ហាញនូវផលិតផលថ្មីៗទំនើបចុងក្រោយបំផុតសំរាប់ទីផ្សារអាស៊ី តួយ៉ាងដូចជាទូរទស្សន៍ ស្មាតធីវី, ម៉ាស៊ីនបោកគក, ទូរទឹកកក, ម៉ាស៊ីនត្រជាក់ និងស្មាតហ្វូនជាដើម។ កម្មវិធី InnoFest Asia 2014 នេះ ធ្វើឡើងបន្ទាប់ ពីកម្មវិធី InnoFest Middle East & Africa ដែលធ្វើឡើងនៅប្រទេសទួរគី និងកម្មវិធី InnoFest Europe ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី កាលពីខែ កុម្ភៈ និងមីនាកន្លងទៅថ្មីៗនេះ។ លោក Weon Dae Kim ដែលជានាយកប្រតិបត្តិរង និងជាប្រធានផ្នែកប្រចាំទ្វីបអាស៊ីរបស់ក្រុមហ៊ុន LG បានមានប្រសាសន៍ថា នេះជាលើកដំបូងបំផុតហើយដែល ក្រុមហ៊ុន LG បានពាំនាំកម្មវិធី InnoFest នេះមកកាន់ទ្វីបអាស៊ីយើង គឺដើម្បីបង្ហាញពីសក្តានុពលភាព របស់ LG ទៅដល់ដៃគូរសហការណ៍ ក៏ដូចជាអ្នក ប្រើប្រាស់របស់យើង។ គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ ដ៏មហោឡារឹក នេះ រួមមានអ្នកចូលរួមរាប់រយនាក់ ដែលភាគច្រើនគឺជាដៃគូរពាណិជ្ជកម្ម និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ីយើង។
ផលិតផលមួយចំនួនធំដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងកម្មវិធី InnoFest Asia 2014 នេះមានដូចជា
OLED TV និង Superb ULTRA HD TV
LG គឺជាក្រុមហ៊ុនអេឡិចត្រូនិកដំបូងគេបំផុតក្នុងលោកដែលបានបង្កើតឡើងនូវស្មាតធីវីអេក្រង់ OLED ទំហំធំ និងស្មាតធីវី CURVED OLED TV (អេក្រង់កោង)។ ដោយឡែកក្នុងឆ្នាំ 2014 នេះ LG បានបញ្ចោញនូវម៉ូដែល OLED ថ្មីៗជាច្រើនទៀត តួយ៉ាងដូចជា ទូរទស្សន៍ CURVED OLED TV ទំហំ ធំបំផុតលើលោក ដែលមានទំហំរហូតដល់ទៅ 77 អ៊ីង និងរីសូលូស្សិនរហូតដល់ទៅ 4K។ ដោយឡែកមួយម៉ូដែលទៀតគឺប្រភេទ LG CURVED ULTRA HD TV រីសូលូស្សិន 5K ( 5120 x 2160 ភិចសែល) ដែលមានទំហំធំបំផុតលើលោក គឺទំហំរហូតដល់ទៅ 105 អ៊ីងឯណោះ។ មួយវិញទៀត LG ក៏បាន បង្ហាញនូវប្រព័ន្ធប្រតិបត្តិការថ្មីសំរាប់ស្មាតធីវីផងដែរ ដែលមានឈ្មោះ ហៅថា WebOS។ WebOS មានលក្ខណៈសាមញ្ញ ងាយស្រួលប្រើ សាកសមនឹង ដំណើរការជាមួយនឹង ស្មាតធីវី ស៊េរីថ្មីៗរបស់ក្រុមហ៊ុន។
គ្រឿងបរិក្ខារប្រើប្រាស់ក្នុងគេហដ្ឋាន
គ្រឿងបរិក្ខារប្រើប្រាស់ក្នុងផ្ទះដែលបំពាក់ដោយបច្ចេកវិទ្យាថ្មីជាច្រើនក៏ត្រូវបាន LG ដាក់បង្ហាញក្នុងកម្មវិធី InnoFest Asia 2014 នេះដែរ។ ម៉ាស៊ីនបោកគក ដែលប្រើប្រាស់បច្ចេកវិទ្យាសន្សំសំចៃថាមពល, បច្ចេកវិទ្យា TurboWash ដែលអាចជួយឱ្យការបោកគកកាន់តែលឿន និងស្អាតល្អ, បច្ចេកវិទ្យា Tub Clean+ ដែលមានលទ្ធភាពបង្កើនសីតុណ្ហភាពទឹកឱ្យក្តៅដល់ 60 អស្សារសេ ដើម្បីលាងជំរះធូលីពីក្នុងសាច់ក្រណាត់ និងចុងក្រោយគេគឺម៉ាស៊ីនបោកគក ដែលបំពាក់ដោយបច្ចេកវិទ្យា NFC ដែលអាចឱ្យអ្នកប្រើប្រាស់ប្រើធ្វើការបញ្ជាបានដោយផ្ទាល់ពីទូរស័ព្ទដៃ។
ចំពោះទូរទឹកកកវិញ យើងឃើញមាននូវប្រភេទ Inverter Linear Compressor និងប្រភេទ Double Layer Door-in-Door System ដែលជាម៉ូដែល ប្រភេទថ្មីផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់, សន្សំសំចៃបានខ្ពស់ និងឆាប់ត្រជាក់ល្អ។
ម៉ាស៊ីនបូមធូលីវិញគឺថា លោកអ្នកប្រហែលជាមិនអាចទៅរកឯណាទៀតបានក្រៅពីក្រុមហ៊ុន LG នោះទេ។ ក្នុងនោះមានដូចជាប្រភេទ HOM-BOT SQUARE ដែលមានលទ្ធភាពដំណើរការដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់កាមេរ៉ា និងសែនស័រសំរាប់ចាប់យកទីតាំងដែលត្រូវបោសសំអាត
បើនិយាយដល់ម៉ាស៊ីនត្រជាក់វិញ យើងឃើញមានម៉ូដែលពីរដែលគួរចាប់អារម្មណ៍ខ្លាំងក្នុងកម្មវិធី InnoFest Asia 2014 នេះ។ ទីមួយគឺពពួក Artcool Mirror Inverter V ដែលអាចទ្រទ្រង់ការបញ្ជាបើកបិទ តំឡើង-បន្ថយ សីតុណ្ហភាពដោយសំលេង និងទីពីរគឺពពួក Mosquito Away ដែលជាម៉ូដែលថ្មីចុង ក្រោយបំផុតមានលទ្ធភាពអាចកំចាត់សត្វមូសបានក្នុងពេលដំណាលគ្នាជាមួយនឹងការផ្តល់នូវភាពត្រជាក់ស្រួលដល់គ្រួសារលោកអ្នក។
ក្រៅពីនេះ យើងនៅឃើញមាននូវការតាំងបង្ហាញនូវផលិតផលល្អៗថ្មីៗមួយចំនួនទៀតដូចជា ទូរស័ព្ទ LG G Pro 2, G2 mini, L Series III និងឧបករណ៍ពាក់ កដៃដំបូងបំផុតរបស់ក្រុមហ៊ុនគឺ LG Lifeband Touch។