ក្រុមហ៊ុន Microsoft និង Gameloft ដែកជាក្រុមហ៊ុនផលិតហ្គេមដ៏ធំមួយនៅលើពិភពលោកបានបង្ហាញឲដឹងកាលពីថ្មីៗនេះថា ចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2014 ខាងមុខនេះ អ្នកប្រើប្រាស់ស្មាតហ្វូននៃត្រកូល Nokia X ទាំងអស់ (Nokia X, Nokia X +, Nokia XL និង X2) អាចធ្វើការដោនឡូនហ្គេមមួយចំនួនរួមមានដូចជា Real Football 2014, Asphalt 8: Airborne, Dungeon Hunter 4 និង RPG Fantasy បានដោយឥតគិតថ្លៃ។
នេះគឺជាការផ្តល់ជូននូវកម្មវិធីពិសេសថ្មីមួយទៀត សំរាប់អ្នកប្រើប្រាស់ Nokia X ទាំងអស់ក៏ដូចជាការជួយជ្រោមជ្រែងទៅដល់ផលិតផលថ្មីៗរបស់ក្រុមហ៊ុនធំទាំងពីរ នៅការវាយលុកដណ្តើមយកទីផ្សារស្មាតហ្វូន ដែលមានតម្លៃសមរម្យ និងមានសមត្ថភាពអាចធ្វើការងារបាន និងលេងហ្គេមបានយ៉ាងរលូន។ ហេតុដូចនេះហើយ សូមអ្នកប្រើប្រាស់ Nokia X ទាំងអស់ ប្រញ៉ាប់រួសរាន់ធ្វើការដោនឡូដហ្គេមថ្មីៗទាំង នេះឲបានគ្រប់ៗគ្នា ពីព្រោះថា វាផុតកំណត់នៅថ្ងៃទី31 ខែសីហា ឆ្នាំ 2014 ខាងមុខនេះហើយ។
សូមបញ្ជាកផងដែរថា ដើម្បីធ្វើការដោនឡូនហ្គេមថ្មីៗទាំងអស់នេះបាន អ្នកប្រើប្រាស់ស្មាតហ្វូន Nokia X, Nokia X +, Nokia XL និង X2 ទាំងអស់គ្នា គ្រាន់តែចូលទៅក្នុង Nokia Store រួចហើយជ្រើសរើសយក Exclusive Free Offer នៅក្នុង Collections Tap នោះលោកអ្នកអាចទទួលបាននូវហ្គេមទាំងនេះដោយឥតគិតថ្លៃ។