no-alternative title

Canon​ PowerShot​ SX520​ HS​ និង​ SX400​ IS​ អាច​ហ្ស៊ូ​ម​កាន់តែ​ឆ្ងាយ​ កាន់តែ​ច្បាស់​

 

​កាលពី​ថ្ងៃ​ទី​ ៩​ កញ្ញា​ ២០១៤​ ក្រុមហ៊ុន​ Canon​ បាន​បញ្ចា​ញ​នូវ​ប្រភេទ​កា​ម៉េ​រា​ហ្ស៊ូ​ម​បាន​ឆ្ងាយ​ចំនួន​ពីរ​ថ្មី​ម៉ូ​ឌែ​ល​ PowerShot​ SX520​ HS​ និង​ SX400​ IS​ ដែល​មាន​ភាព​ងាយស្រួល​ អាច​ថត​បាន​ឆ្ងាយ​រក្សា​រូបភាព​ច្បាស់​ល្អ​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​ថត​តែ​ប៉ុណ្ណោះ​។​ វា​ត្រូវ​បាន​បំពាក់​ជាមួយ​បច្ចេក វិទ្យា​ ZoomPlus​ ដែល​ជួយ​បង្កើន​សមត្ថភាព​ហ្ស៊ូ​ម​បាន​ទ្វេ​ដង​។​ ពិសេស​មុខងារ​ Advanced​ Zoom​ Framing​ Assist​ នៅ​លើ​ម៉ូ​ឌែ​ល​ PowerShot​ SX520​ HS​ ជួយ​ក្នុង​ការ​ចាប់​រូបភាព​មាន​សកម្មភាព​នៅ​ពី​ចម្ងាយ​យ៉ាង​ល្អ​។​ 

 

 

​លោក​ Hideaki​ Nishimura​ ដែល​ជានា​យក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​លក់​ និង​ទីផ្សារ​ផលិតផល​ម៉ាស៊ីន​ថត​ក្នុង​តំបន់​ប្រចាំ​ក្រុមហ៊ុន​ Canon​ សិង្ហ​បូ​រី​ មាន​ចំនាប់អារម្មណ៍​ថា​៖​ កា​ម៉េ​រា​ PowerShot​ SX520​ HS​ និង​ SX400​ IS​ ជា​ប្រភេទ​កា​ម៉េ​រា​ទើប​ចេញ​ថ្មី​ រូបរាង​តូច​ស្រស់​ស្អាត​ សាក​សម​សំរាប់​យុវវ័យ​ចូល​ចិត្ត​ ការ​ថតរូប​ក្នុង​ដំណើរ​កំសាន្ត​ និង​សកម្មភាព​កីឡា​ទូទៅ​។​ វា​ត្រូវ​បាន​ភ្ជាប់​នូវ​ប្រព័ន្ធ​ហ្ស៊ូ​ម​ទំនើប​ហៅ​ថា​ ZoomPlus​ ដែល​ផ្តល់​នូវ​លទ្ធភាព​ចាប់​យក​រូបភាព​ពី​ទី​ឆ្ងាយៗ​ និង​ ផ្តល់​នូវ​គុណភាព​រូបភាព​ច្បាស់​បំផុត​ ពី​ Canon​។​

 

​ដោយ​យកចិត្តទុកដាក់​ទៅ​លើ​តំរូវការ​អ្នក​ចូល​ចិត្ត​ថតរូប​បែប​កំសាន្ត​និង​កីឡា​ កា​ម៉េ​រា​ថ្មី​នេះ​ ត្រូវ​បាន​រចនា​ជា​ពិសេស​បំពាក់​ដោយ​សមត្ថភាព​ហ្ស៊ូ​ម​បាន​ឆ្ងាយ​ ប្រកបដោយ​តំលៃ​ថោក​មិន​ធ្លាប់​មាន​។​ PowerShot​ SX520​ HS​ មាន​កំរិត​សិន​សឺ​ 16.0​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​ប្រើ​កែវ​ឡេ​ន​ 24-1008mm​ (​ស្មើ​ 35mm)​ អាច​ហ្ស៊ូ​ម​បាន​ 42x​ និង​កើន​ទ្វេ​ 84x​ ជាមួយ​ ZoomPlus​ រីឯ​ PowerShot​ SX400​ IS​ មាន​កំរិត​សិន​សឺ​ 16.0​ មេ​ហ្គា​ភិ​ច​សែ​ល​ និង​ប្រើ​កែវ​ឡេ​ន​ 24-720mm​ (​ស្មើ​ 35mm)​ អាច​ហ្ស៊ូ​ម​បាន​ 30x​ និង​កើន​ទ្វេ​ 60x​ ជាមួយ​ ZoomPlus​។​ ពិសេស​ ម៉ូ​ឌែ​ល​ PowerShot​ SX520​ HS​ ប្រើ​នូវ​បច្ចេកវិទ្យា​ Advanced​ Zoom​ Framing​ Assist​ ដែល​ជា​ជំនួយ​ល្អ​បំផុត​ ក្នុង​ការ​តាម​ចាប់​រូបភាព​ និង​ រក្សា​គុណភាព​ច្បាស់​ស្ថិត​ក្នុង​ការ​ផ្តោត​ក្នុង​កា​ម៉េ​រា​ ដោយ​ដំណើរការ​ពីរ​បែប​ គឺ​ Seek​ Assist​ (​ជួយ​តាម​ចាប់​រូបភាព​)​ និង​ Auto​ Zoom​ (​ហ្ស៊ូ​ម​ដោយ​ស្វ័យប្រវត្តិ​)​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​មុខងារ​ Seek​ Assist​ មាន​លើ​ PowerShot​ SX520​ HS​ ជួយ​តាមដាន​ចាប់​រូបភាព​នៅ​ពេល​ រូបភាព​នោះ​មិន​ស្ថិត​ក្នុង​ប្លង់​ដោយ​ ការ​ហ្ស៊ូ​ម​ចេញ​ឆ្ងាយ​ ហើយ​ហ្ស៊ូ​ម​ត្រលប់​មក​ការ​ហ្ស៊ូ​ម​កំរិត​ ដើម​វិញ​ បន្ទាប់​ពី​ចាប់​បាន​រូបភាព​  ងាយស្រួល​ក្នុង​ការ​ថត​យក​ រូបភាព​មាន​សកម្មភាព​ទៅ​មក​ញឹកញាប់​។​ ចំនែក​ មុខងារ​ Auto​ Zoom​ ជួយ​សំរួល​កំរិត​ហ្ស៊ូ​ម​ ដោយ​រក្សា​នូវ​ទំហំ​ និង​ការ​ ផ្តោត​យក​រូបភាព​ ដែល​ផ្លាស់​ទី​នៅ​ពីមុខ​កា​ម៉េ​រា​។​ បន្ថែម​ពីលើ​នេះ​ លោក​អ្នក​អាច​រីករាយ​ជាមួយ​មុខងារ​ថ្មីៗ​ទៀត​ពី​ SX520​ HS​ ដូច​ជា​ face​ (​ការ​ចាប់​ផ្ទៃមុខ​)​ Upper​ body​ (​ការ​ចាប់​ពាក់កណ្តាល​ខ្លួន​)​ និង​ Whole​ Body​ (​ការ​ថត​ទាំងមូល​)​។​

 

​ការ​រចនា​សំរាប់​ការ​ប្រើប្រាស់​ងាយស្រួល​ រក្សា​លំនឹង​

​កា​ម៉េ​រា​ថ្មី​ទាំង​ពីរ​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​ ផ្តល់​នូវ​ភាព​ងាយស្រួល​កាន់​ថត​ក្នុង​ដៃ​ និង​បញ្ជា​ថត​ ប្រកបដោយ​លំនឹង​ល្អ​។​ ពិសេស​ កា​ម៉​រា​ទាំង​ពីរ​នេះ​ ប្រើ​នូវ​បច្ចេកវិទ្យា​ Intelligent​ IS​ ដែល​អាច​ ចាប់​យក​រូបភាព​បាន​ល្អ​ និង​ កាត់​បន្ថយ​នូវ​សភាព​ព្រាល​លើ​រូបភាព​កើត​ចេញពី​រំ​ញ័រ​ដៃ​លោក​អ្នក​។​ ម្យ៉ាងទៀត​ ម៉ូ​ឌែ​ល​ PowerShot​ SX520​ HS​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​ប៊ូ​តុង​ កំណត់​ ក្បែរ​ម្រាមដៃ​ ស្រ​ដៀង​ទៅ​នឹង​ប្រភេទ​កា​ម៉េ​រា​ប្តូរ​កែវ​ឡេ​ន​ EOS​ DSLR​ ដែល​ជា​ចំនុច​ពិសេស​ ក្នុង​ការ​កំណត់​មុខងារ​ ថត​ភ្លាមៗ​ និង​ រក្សា​លំនឹង​កា​ម៉េ​រា​ និង​រូបភាព​ប​បាន​ល្អ​។​

 

​គុណភាព​រូបភាព​ល្អ​លើស​ពី​ការ​រំពឹង​

​កា​ម៉េ​រា​ទំនើប​ពីរ​នេះ​ ប្រើ​នូវ​ឈិ​ប​គណនា​រូបភាព​ DIGIC​ 4+​ និង​ សិន​សឺ​កា​ម៉េ​រា​កំរិត​ 16​ មេ​ហ្គា​ភិ​ច​សែ​ល​ f1/2.3​ ប្រភេទ​ CMOS​ (​និង​ ប្រភេទ​ CCD​ សំរាប់​ PowerShot​ SX400​ IS)​  ដែល​ផ្តល់​នូវ​ការ​ ផ្តោត​យក​រូបភាព​បាន​លឿន​ ងាយស្រួល​ចុច​ថត​គ្រប់​សកម្មភាព​ពិសេសៗ​ ប្រកបដោយ​គុណភាព​ ពណ៌​ល្អ​ឥត​ខ្ចោះ​។​

 

​មុខងារ​កំសាន្ត​លើ​រូបភាព​បែប​ច្នៃប្រឌិត​

PowerShot​ SX520​ HS​ ផ្តល់​នូវ​មុខងារ​ថត​បែប​ច្នៃប្រឌិត​ ជាមួយ​របាំង​កំនែ​ពណ៌​ជា​ច្រើន​ជំរើស​ រហូត​ដល់​ 46​ ប្រភេទ​ខុស​គ្នា​ លើស​ជិត​ពីរ​ដង​ពី​ប្រភេទ​កា​ម៉េ​រា​ម៉ូ​ឌែ​ល​មុនៗ​។​ នៅ​ពេល​លោក​អ្នក​ជ្រើស​មុខងារ​នេះ​ ដើម្បី​ថតរូប​ នោះ​ កា​ម៉េ​រា​នឹង​ធ្វើការ​ជ្រើសរើស​ របាំង​កំនែ​ពណ៌​ត្រឹមត្រូវ​ ដើម្បី​បង្កើត​ជា​រូបភាព​ប្រាំ​ប្រភេទ​ បន្ថែម​លើ​រូបភាព​ដើម​។​ ហើយ​លោក​អ្នក​ក៏​អាច​ធ្វើការ​កំណត់​យក​ ការ​ថត​ពី​ប្រភេទ​ពណ៌​ Retro,​ Monochrome,​ Special,​ ឬ​ Natural​ ផង​ដែរ​ ហើយ​ PowerShot​ SX520​ HS​ នឹង​ធ្វើការ​បំ​លែង​ ពណ៌​ស្រប​តាម​ជំរើស​ទាំងនេះ​។​

 

​ថត​វី​ដេ​អូ​ច្បាស់​ឥតអាក់​

​លោក​អ្នក​នឹង​អាច​រីករាយ​ថត​លក្ខណៈ​វី​ដេ​អូ​បាន​ច្បាស់​ល្អជា​និច្ច​ ដោយ​ Canon​ បាន​យល់​ច្បាស់​ពី​តំរូវការ​ ទាំងនេះ​ និង​បាន​បំពាក់​សមត្ថភាព​ថត​វី​ដេ​អូ​កំរិត​ FULL​ HD​ ទៅ​លើ​ PowerShot​ SX520​ HS​ កំរិត​ 30p​ និង​ វី​ដេ​អូ​កំរិត​ HD​ ទៅ​លើ​ SX400​ IS​ កំរិត​ 25p​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន