ដូចជាការរំពឹងទុកអញ្ចឹង ក្រុមហ៊ុន Apple មិនបានធ្វើឲអ្នកប្រើប្រាស់នៅទូទាំងពិភពលោកមានខកចិត្តនោះទេ គឺកាលពីយប់មិញនេះ ក្រុមហ៊ុនដ៏ធំមួយនេះ បានបញ្ចេញជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនហើយ ក្នុងនោះរួមមាន iPhone 6 និង iPhone 6 Plus ដោយផលិតផលថ្មីៗទាំងអស់នេះ គឺមានរូបរាង និងលក្ខណះសម្បត្តិសំខាន់ៗមួយ ចំនួនមិនខុសពីអ្វីដែលបានលេចលឺកាលពីពេលកន្លងមកនោះទេ។
iPhone 6 ត្រូវបានរចនាជាមួយនិងរូបរាងប្លែកពី iPhone ពីម៉ូដែលមុនៗ វាមានអេក្រង់ទំហំ 4.7 អ៊ីង (Retina Display) អាចទ្រទ្រង់បានជាមួយ នឹងទំហំរូបភាព 750 x 1,334 pixels និងមានបចេ្ចកវិទ្យា OIS ហើយនិងមានថ្មដែលមានទំហំដូចជា iPhone 5s ដែរ។ ចំណែកឯ iPhone 6 Plus គឺមានអេក្រង់ទំហំ 5.5 អ៊ីង (Retina Display) អាចទ្រទ្រង់បានជាមួយនឹងទំហំ រូបភាពកំរិត Full HD 1080p ហើយនឹងមានបំពាក់ជាមួយនឹងបច្ចេកវិទ្យា OIS រួចជាស្រេចផងដែរ។ ចំពោះថ្មរបស់វា គឺអាចកាន់បានយូជាងម៉ូដែលមុន។
ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះគឺដំឡើងមកជាមួយនូវបន្ទះឈីប A8 អមមកជាមួយនឹងអង្គប្រតិបត្តិការ M8 motion ហើយនិងបានអភិវឌ្ឍបន្ថែមនូវឧបករណ៍សំរាប់ភ្ជាប់ទៅកាន់បច្ចេកវិទ្យា LTE ដែលមានល្បឿនលឿនរហូតដល់ 150Mbps លើសពីនេះវាក៏អាចទ្រទ្រង់ជាមួយមួយនឹងបច្ចេកវិទ្យាថ្មី AC Wi-Fi ផងដែរ។ iPhone 6 គឺមានតម្លៃថ្លែបំផុតប្រហាក់ប្រហែល 1127 ដុល្លា និង iPhone 6 Plus គឺមានតម្លៃថ្លែបំផុតប្រហាក់ប្រហែល 1290 ដុល្លា។ រង់ចាំមើលថា ទាំងអស់នេះ វានឹងមានការផ្លាស់ប្តូរបែបណា នៅពេល ដែលវាមកដល់ទីផ្សារប្រទេសកម្ពុជា នៅពេលដ៏ខ្លីខាងមុខនេះ។