no-alternative title

Canon​ បង្ហាញ​ម៉ាស៊ីន​ថត​ EOS​ 7D​ Mark​ II​ ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​

​កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៤៖​ Canon​ បាន​ប្រកាស​បង្ហាញ​នូវ​ម៉ាស៊ីន​ថត​ជំនាន់​ថ្មី​របស់​ EOS​ 7D​ គឺ​ EOS​ 7D​ Mark​ II​ ដែល​ប្រើ​បច្ចេក វិទ្យា​ទំនើប​ ជាមួយ​ឈិ​ប​គណនា​រូបភាព​ចំនួន​ពីរ​ទន្ទឹម​គ្នា​ DIGIC​ 6​ និង​ មាន​ សិន​សឺ​ប្រភេទ​ CMOS​ កំរិត​ 20.2​ មេ​ហ្គា​ភិ​ច​សែ​ល​ ព្រមទាំង​ផ្តល់​នូវ​ល្បឿន​ថត​រហ័ស​បំផុត​ ដល់​ទៅ​ 10fps​ ជាមួយ​កញ្ចក់​កែវ​ឡេ​ន​ថ្មី​ ហើយ​មាន​ចំនុច​ ផ្តោត​រូបភាព​កាត់​គ្នា​ដល់​ទៅ​ 65​ ចំនុច​។​ បច្ចេកវិទ្យា​ទំនើប​នេះ​ ជួយ​អោយ​ការ​ថតរូប​ភាព​មាន​សកម្មភាព​ រហ័ស​ប្រកប​ ដោយ​ភាព​ច្បាស់​ល្អ​ត្រឹមត្រូវ​។​ ហើយ​មិន​ត្រឹមតែ​ល្បឿន​នោះ​ទេ​ តែ​គុណភាព​រូប ភាព ក្នុង​គ្រប់​ស្ថានភាព​ និង​ ល័ក្ខខ័ណ្ឌ​ពន្លឺ​ ទាំងអស់​ ត្រូវ​បាន​ ធានា​ដោយ​ សិន​សឺ​ CMOS​ 20.2​ មេ​ហ្គា​ភិ​ច​សែ​ល​ មាន​កំរិត​ពន្លឺ​ ISO​ 16,000​ និង​ដំណើរការ​បញ្ជូន​យ៉ាង​ រហ័ស​ ដោយ​ឈិ​ប​គណនា​រូបភាព​ ពីរ​ព្រម​គ្នា​ DIGIC​ 6​។​ ពិសេស​ មុខងារ​ Dual​ Pixel​ CMOS​ AF​ ក៏​ជួយ​អោយ​ការ​ផ្តោត​ចាប់​រូបភាព​ក្នុង​ពេល​ថត​វី​ដេ​អូ​នានា​ ប្រកបដោយ​គុណ​ភាព​ច្បាស់​ ទោះបីជា​រូបភាព​ដែល​យើង​ថត​ស្ថិត​ក្នុង​ប្លង់​ដែល​សាំ​ញុំ​ា​ ក៏​ដោយ​។​

 

​លោកនាយក​ Edwin​ Teoh​ អគ្គនាយករង​ ផ្នែក​ទីផ្សារ​ពាណិជ្ជកម្ម​អតិថិជន​ មក​ពី​ក្រុមហ៊ុន​ Canon,​ សិង្ហ​បូ​រី​ បាន​និយាយ​ ថា​៖​ EOS​ 7D​ Mark​ II​ បន្ត​វិ​វត្ត​ពី​ម៉ូ​ឌែ​ល​មុន​ ដោយ​ផ្តោត​លើ​សមត្ថភាព​ថតរូប​ និង​ សិន​សឺ​ចាប់​រូប​ APS-C​ ក្នុង​ប្រភេទ​ម៉ាស៊ីន​ ថត​ DSLR​ ហើយនឹង​ឆ្លើយ​តប​តាម​តំរូវ ការ​ម៉ាស៊ីន​ថត​ ល្បឿន​លឿន​ និង​រូបភាព​ ច្បាស់​របស់​អតិថិជន​។​ ម៉ូ​ឌែ​ល​ថ្មី​នេះ​បាន​ ពង្រីក​ នូវ​ អ្វី​ដែល​ជា​ព្រំដែន​របស់​ម៉ាស៊ីន​ថត​ DSLR​ និង​ សិន​សឺ​ APS-C​ ជំនាន់​មុន​ ដោយ​ផ្តល់​នូវ​សិន​សឺ​ជំនាន់​ថ្មី​ប្រភេទ​ APS-C​ ដែល​ធានា​ផ្តល់​ជូន​នូវ​រូបភាព​ប្រកប​ ដោយ​គុណភាព​ខ្ពស់​និង​សមត្ថ ភាព​ថតរូប​ទំនើប​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ល្បឿន​ថត​រហ័ស​ជាមួយ​ការ​ផ្តោត​ស្វ័យប្រវត្តិ​ AF​ 

​អ្នក​ថតរូប​ជំនាញ​មួយ​ចំនួន​ធំ​ តែង​សរសើរ​ជាមួយ​សមត្ថភាព​ថតរូប​រហ័ស​របស់​ ម៉ាស៊ីន​ថត​ Canon​ EOS​ 1D​ Mark​ IV​ ។​ ដោយឡែក​ ម៉ាស៊ីន​ថត​ Canon​ EOS​ 7D​ Mark​ II​ បាន​ចម្លង​នូវ​គុណសម្បត្តិ​របស់​ 1D​ Mark​ IV​ នេះ​ ទៅ​ក្នុង​តួ​ម៉ាស៊ីន​ តាម​ រយៈ​ ការ​ប្រើ​ប៊ូ​តុង​ថត​ និង​កញ្ចក់​ថ្មី​ ដែល​ធ្វើ​អោយ​វា​អាច​ថត​ក្នុង​ល្បឿន​ដល់​ទៅ​ 10fps​ និង​ អាច​ថត​គ្រប់​សកម្មភាព​ ជា​ មួយ​ភាព​ ច្បាស់​ ត្រឹមត្រូវ​មុត​ល្អ​។​ ពិសេស​ EOS​ 7D​ Mark​ II​ បាន​បន្ថែម​នូវ​អាយុកាល​នៃ​ចំនួន​ ប៊ូ​តុង​ចុច​ថត​ (Shutter​ Release)​ រហូត​ដល់​ 200,000​ ដង​ លើស​ម៉ូ​ឌែ​ល​ មុន​ដែល​មាន​ត្រឹមតែ​ 150,000​។​ សំរាប់​អ្នក​ប្រើប្រាស់​ដែល​ចូល​ចិត្ត​ធ្វើ​ ការ​ថត​បន្តបន្ទាប់​ក្នុង​ល្បឿន​យឺតៗ​ ម៉ាស៊ីន​ថត​ EOS​ 7D​ Mark​ II​ ក៏​អនុញ្ញាតិ​ អោយ​ លោក​អ្នកធ្វើការ​សំរួល​ល្បឿន​ថត​ផង​ ដែរ​ ដែល​មុខងារ​នេះ​ មាន​តែ​ក្នុង​ម៉ូ​ឌែ​ល​ប្រភេទ​ EOS​ 1D​ ប៉ុណ្ណោះ​ កាលពីមុន​។​ ជាមួយ​កញ្ចក់​ថ្មី​ដែល​មាន​យន្តការ​ កាត់​ បន្ថយ​ការ​ជះ​ត្រលប់​មក​វិញ​នៃ​ពន្លឺ​ អ្នក​ប្រើប្រាស់​អាច​ជ្រើស​ យកមុខ​ងារ​ថត​ សំលេង​ស្ងាត់​ (Silent​ Mode)​ នៅ​ពេល​កំពុង​ ថត​ក្នុង​ល្បឿន​ 4fps​។​ចំនែក​ចំនុច​ផ្តោត​កាត់​គ្នា​ 65-point​ all​ cross-type​ AF​ គ្របដណ្តប់​លើ​ចំនុច​ផ្តោត​ ធំ​ជាង​សិន​សឺ​ ប្រភេទ​ APS-C​ របស់​ ម៉ាស៊ីន​ថត​ណា​ណា​ទាំងអស់​ ដែល​ជួយ​បង្កើន​នូវ​ភាព​ត្រឹមត្រូវ​ក្នុង​ការ​ផ្តោត​យក​រូបភាព​មាន​ ចលនា​ លឿនៗ​។​ ហើយ​ចំនុច​ ផ្តោត​ចំ​កណ្តាល​ សើ្ម​នឹង​ f/2.8​ ជួយ​អោយ​លោក​អ្នក​អាច​ថត​ក្នុង​លក្ខខណ្ឌ​ ពន្លឺ​តិចតួច​ បំផុត​ក្នុង​ កំរិត​ពន្លឺ​ក្នុង​ម៉ាស៊ីន​ថត​លេខ​3​ (Exposure​ Value-3​ luminance)​។​

 

 

EOS​ 7D​ Mark​ II​ ក៏​មាន​ភ្ជាប់​មុខងារ​របស់​ Canon​ ហៅ​ថា​ EOS​ iTR​ AF​ system​ (​មុខងារ​តាម​ចាប់​រូបភាព​ និង​ការ​ សំគាល់​)​ ដែល​ដំណើរការ​ជាមួយ​ EOS​ iSA​ (​មុខងារ​វិភាគ​រូបភាព​)​ ក្នុង​ការ​សំគាល់​ និង​តាម​ចាប់​ ពណ៌​ និង​ផ្ទៃមុខ​ របស់​រូបភាព​។​ ជាមួយ​សមត្ថភាព​គណនា​ប្រសិទ្ធិ​ភាព​កាន់តែ​ល្អ​នេះ​ ប្រព័ន្ធ​ថត​ទាំងមូល​ពិត​ ជា​ជួយ​អោយ​ ការ​អង្កេត​ យក​ទំរង់​រូបភាព​មនុស្ស​ ផ្តោត​លើ​ផ្ទៃមុខ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់​យក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ប្រសិទ្ធិ​ភាព​ ថ្មី​នៃ​បច្ចេកវិទ្យា​តាម​ចាប់​ ពណ៌​ រូបភាព​ជួយ​អោយ​ការ​តាម​ចាប់​រូបភាព​មាន​ ចលនា​ បាន​នឹងនរ​ល្អ​។​ ហើយ​ករណី​មានការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ ឬ​ល្បឿន​នោះ​ ប្រព័ន្ធ​ EOS​ iTR​ AF​ នឹង​ធ្វើ​ ការ​ផ្លាស់​ប្តូរ​ចំនុច​ AF​ ស្រប​តាម​ចលនា​ ទាំងនោះ​ផង​ដែរ​។​

 

​ម្យ៉ាងទៀត​ មុខងារ​នៃ​ប្រព័ន្ធ​ EOS​ iTR​ AF​ ត្រូវ​បាន​សំរួល​ដោយ​ AI​ Servo​ AF​ III​ និង​ ការ​កំណត់​ AF​ ដើម្បី​ជួយ​ ដល់​ការ​ថត​ ប្រកបដោយ​ភាព​នឹងនរ​ និង​ ត្រឹមត្រូវ​។​ មុខងារ​ AI​ Servo​ AF​ III​ ធ្វើការ​ប៉ាន់ស្មាន​ នូវ​ចលនា​ របស់​ រូបភាព​យ៉ាង​ត្រឹមត្រូវ​ និង​តាម​ចាប់​រូបភាព​ជា​និច្ច​ទោះបីជា​ចំនុច​ផ្តោត​រូបភាព​ AF​ point​ ទទួល​រង​ការ​បាត់បង់​ រូបភាព​ជា​បណ្តោះអាសន្ន​ក៏​ ដោយ​ ។​ ដូចនេះ​ ដើម្បី​សំរួល​ដល់​មុខងារ​ផ្តោត​លើ​រូបភាព​ AF​ លោក​អ្នក​អាច​ ជ្រើស​ ការ​កំណត់​មួយ​ ក្នុង​ចំនោម​ 6​ នៃ​មុខងារ​ ផ្តោត​លើ​ រូបភាព​ AF​ ដើម្បី​ជួយ​បង្កើន​ភាព​ត្រឹមត្រូវ​នៃ​ការ​ថត​ក្នុង​ស្ថានភាព​ខុស​គ្នា​។​

 

​រូបភាព​ច្បាស់​គ្មាន​គូប្រជែង​

EOS​ 7D​ Mark​ II​ ជា​ម៉ាស៊ីន​ថត​ម៉ាក​ Canon​ ប្រភេទ​ DSLR​ មាន​សិន​សឺ​ប្រភេទ​ CMOS​ 20.2​ មេ​ហ្គា​ភិ​ច​ សែ​ល​ ដំណើរការ​លើ​ ឈិ​ប​គណនា​រូប​ពីរ​ព្រម​គ្នា​ DIGIC​ 6​ ដែល​ជា​បង្គុំ​ដ៏​មាន​ឥទ្ធិពល​ ក្នុង​ការ​លប់​ បំបាត់​ ចំនុច​ល្អិត​រំខាន​លើ​រូប​ (Noise)​ និង​ មាន​សមត្ថភាព​ចាប់​រូបភាព​រហ័ស​ ទាំង​រូបភាព​បែប​វី​ដេ​អូ​ ឬ​ រូប​សន្លឹក​។​ ពិសេស​ សំរាប់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ផលិត​ ខ្សែ​ វី​ដេ​អូ​ ពោរពេញ​ដោយ​សកម្មភាព​វិញ​ ម៉ាស៊ីន​ថត​នេះ​ផ្តល់​នូវ​ សមត្ថភាព​ថត​ក្នុង​ទំរង់​RAW​ ដល់​ទៅ​ 31​ ប៉ុស្តិ៍​។​ ចំនែក​កែវ​ បង្ហាញ​រូបភាព​ ហៅ​ថា​ Viewfinder​ វិញ​ផ្តល់​នូវ​ការ​បង្ហាញ​រូបភាព​ដល់​ទៅ​ជិត​ ១០០​ភាគរយ​ នៃ​ រូបភាព​ទាំងមូល​ព្រម​ ទាំង​ ទិន្ន័យ​នៃ​មុខងារ​ថត​ ការ​កំណត់​ពន្លឺ​ក្នុង​ម៉ាស៊ីន​ និង​ កំរិត​អេ​ឡិច​ត្រូ​និ​ច​មួយ​។​ ហើយ​ គ្រប់​ ការ​កំណត់​ទាំងអស់​ អាច​ត្រូវ​ ផ្លាស់​ប្តូរ​នៅ​ពេល​លោក​អ្នក​ កំពុង​មើល​ក្នុង​កែវ​ Viewfinder​ ផង​ដែរ​ ៕

 

​ការ​គ្រប់គ្រង​មុខងារ​ថត​ភាពយន្ត​ទំនើប​ចុង​ក្រោយ​

EOS​ 7D​ Mark​ II​ ផ្តល់​នូវ​សមត្ថភាព​ថត​បែប​ភាពយន្ត​ជាមួយ​បច្ចេកវិទ្យា​ថ្មី​ DUAL​ PIXEL​ CMOS​ AF​ ដែល​ផ្តល់​ នូវ​ការ​ផ្តោត​ យក​យ៉ាង​រហ័ស​នូវ​ភាព​ខុស​គ្នា​នៃ​ AF​ លើ​បន្ទះ​សិន​សឺ​ CMOS​។​ មុខងារ​នេះ​ បាន​ជួយ​អោយ​ការ​ ថត​បែប​ភាពយន្ត​ ឬ​ ការ​ ថត​មើល​តាម​អេ​ក្រង់​ Live​ View​ ធ្វើការ​ចាប់​រូបភាព​បាន​ល្អ​ទោះបី​រូបភាព​ធ្វើ​ចលនា​ផ្លាស់​ទី​ក្នុង​រយៈ​ចំងាយ​ណា​ ក៏​ដោយ​។​ ​ពិសេស​ Dual​ Pixel​ CMOS​ AF​ ជួយ​អោយ​មុខងារ​ Movie​ Servo​ AF​ តាម​ចាប់​រូបភាព​បាន​រហ័ស​ គុណភាព​ ច្បាស់​ឥត​ខ្ចោះ​ និង​មាន​សំលេង​ស្ងាត់​ល្អ​នៅ​ពេល​ដំណើរការ​ជាមួយ​កែវ​ឡេ​ន​ STM​។​ ចំនែក​ ល្បឿន​ផ្តោត​លើ​ រូបភាព​ AF​ ក៏​អាច​ធ្វើការ​ សំរួល​ អោយ​ស្រប​តាម​ស្ទីល​ថត​ពិសេសៗ​ ដូច​ជា​ការ​ប្តូរ​ល្បឿន​នៃ​ ការ​ផ្តោត​ អោយ​យឺត​បន្តិច​​ដើម្បី​បង្កើត​ភាព​ស្រទន់​ លើ​រូបភាព​។​សំរាប់​គុណភាព​វី​ដេ​អូ​វិញ​ ម៉ាស៊ីន​ថត​ EOS​ 7D​ Mark​ II​ អាច​ថត​ក្នុង​កំរិត​ច្បាស់​ FULL​ HD​ ឬ​ ក្នុង​ល្បឿន​ខ្សែ​ភាព​ យន្ត​ ទូទៅ​ 24fps​ ឬ​ ល្បឿន​លឿន​ 60fps​ នឹង​ អាច​ធ្វើការ​រក្សា​ក្នុង​ទំរង់​ MOV​ ឬ​ MP4​ ។​ ពិសេស​ លោក​អ្នក​ក៏​អាច​ផលិត​ខ្សែ​ វី​ដេ​អូ​ក្នុង​ ទីតាំង​ងងឹត​នានា​ យ៉ាង​ច្បាស់​ល្អជា​មួយ​ប្រព័ន្ធ​ពន្លឺ​ ISO​ 16,000​ផង​ដែរ​។​

 

​មុខងារ​ប្រមូលផ្តុំ​ជួយ​ដល់​អ្នក​ប្រើប្រាស់​

​យើង​ដឹង​ហើយ​ថា​ពន្លឺ​មានការ​ផ្លាស់​ប្តូរ​ជា​និច្ច​ដែល​ ភ្នែក​មនុស្ស​ធម្មតា​ពុំ​អាច​អង្កេត​ដឹង​ពី​ភាព​ខុស​គ្នា​បាន​ទេ​ ហើយ​ការ​ ប្រែប្រួល​ នៃ​កំរិត​ពន្លឺ​នេះ​ អាច​ធ្វើ​អោយ​លោក​អ្នក​ថត​នូវ​រូបភាព​ក្នុង​កំរិត​ពន្លឺ​មិន​គ្រប់គ្រាន់​ក៏​ថា​ បាន​។​ នៅ​ក្នុង​ម៉ាស៊ីន​ថត​ EOS​ 7D​ Mark​ II​ វា​មាន​សមត្ថភាព​ចាប់​យក​ភាព​ខុស​គ្នា​នៃ​ពន្លឺ​ដែល​មានការ​ផ្លាស់​ ប្តូរ​ទាំងនេះ​ដោយ​បង្កើន​នូវ​កំរិត​ពន្លឺ​និង​ ចាប់​យក​តែ​រូបភាព​ ដែល​មាន​កំរិត​ពន្លឺ​ខ្ពស់​ប៉ុណ្ណោះ​ កាត់​បន្ថយ​នូវ​ពន្លឺ​ ប្រែប្រួល​ ដែល​ កើតឡើង​។​ ម៉ាស៊ីន​ថត​នេះ​ ក៏​បាន​បញ្ចូល​នូវ​ ទិន្ន័យ​ពី​កាំ​ពន្លឺ​ ជាមួយនឹង​ទិន្ន័យ​នៃ​ ពណ៌​ RGB​  ដើម្បី​ទទួល​បាន​ នូវ​ការ​គ្រប់គ្រង​ល្អ​បំផុត​លើ​ផ្ទៃ​ពណ៌​ស​ (White​ Balance)​។​ លោក​អ្នក​ក៏​អាច​ ថត​បែប​ Time-Lapses​ movies​ និង​ Long-Exposure​ ដោយ​មិន​ប្រើ​ឧបករណ៍​ បញ្ជា​ បន្ថែម​នោះ​ទេ​ ជាមួយ​មុខងារ​ Interval​ and​ Bulb​ Timer​ ហើយ​ការ​ បង្កើន​សមត្ថភាព​ក្នុង​ប្រ​ព​ន្ធ័​ថត​ High​ Dynamic​ Range​ (HDR​ ដែល​ជា​ ការ​ថតរូប​ភាព​ក្នុង​ ស្ថានភាព​ខ្វះ​ ពន្លឺ​ ឬ​ចាំង​ពន្លឺ​)​ ក៏​ជួយ​អោយ​លោក​អ្នក​អាច​ទទួល​អត្ថប្រយោជន៍​ ពី​ការ​ ថត​ ដោយ​ដាក់​កំរិត​ពន្លឺ​ខុសៗ​គ្នា​ចេញពី​ម៉ាស៊ីន​ថត​ផង​ដែរ​។​ ម្យ៉ាងទៀត​ ដើម្បី​ជួយ​សំរួល​ដល់​មុខងារ​ប្រើប្រាស់​ EOS​ 70D​ Mark​ II​ ក៏​ត្រូវ​បាន​ផលិត​ភ្ជាប់​ជាមួយ​នូវ​ ជំរើស​អាច​ កំណត់​បានជា​ច្រើន​ផង​ដែរ​ រួម​មាន​កាំ​សំរាប់​កំណត់​ ចំនុច​ផ្តោត​លើ​ រូបភាព​ AF​ ប៊ូ​តុង​គ្រប់គ្រង​ការ​កំណត់​នានា​ដូច​ជា​ល្បឿន​ ISO​ និង​ការ​កំណត់​ផ្សេងៗ​ទៀត​ ដែល​រួម​មាន​ដល់​ទៅ​ 11​ ប្រភេទ​។​ អ្នក​ប្រើប្រាស់​កំរិត​ជំនាញ​ ពិតជា​អាច​ធ្វើការ​ប្រើប្រាស់​ជាមួយ​ការ​គ្រប់គ្រង​ច្រើន​បែប​នេះ​ ដើម្បី​បន្ថែម​ល្បឿន​ នៃ​ការងារ​នានា​។​ EOS​ 7D​ Mark​ II​ មាន​រន្ធ​ដាក់​កាត​មេ​ម៉ូ​រី​ចំនួន​ពីរ​ គឺ​ CF​ card​ និង​ SD​ card​ ងាយស្រួល​ក្នុង​ការ​រក្សា​ ទុក​រូប​ ភាព​ ឬ​ វី​ដេ​អូ​ទៅ​ក្នុង​ កាត​មេ​ម៉ូ​រី​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ​ ជួយ​ការពារ​ពី​ការ​បាត់បង់​ណាមួយ​។​ ពិសេស​ ម៉ាស៊ីន​ថត​នេះ​ មាននូវ​រន្ធ​ដោត​ ខ្សែ​ USB​ 3.0​ Digital​ Terminal​ ផង​ដែរ​ សំរាប់​ការ​ផ្ទេរ​ទិន្ន័យ​ ល្បឿន​លឿន​បំផុត​ដែល​ជា​បច្ចេកវិទ្យា​ដំបូង​ ក្នុង​ត្រកូល​ម៉ាស៊ីន​ថត​EOS​។​ ពិសេស​តួ​ម៉ាស៊ីន​ថត​ EOS​ 7D​ Mark​ II​ មាន​លក្ខណៈ​រឹង​មាំ​ តែ​មាន​ទំងន់​ស្រាល​ ធ្វើ​ពី​លោហៈ​ ម៉ាញេស្យូម​ និង​ត្រូវ​បាន​ស្រោប​ យ៉ាង​ល្អ​ ដែល​អាច​ធន់​នឹង​ធូលី​ ឬ​ សំណើម​ ខ្លាំង​ជាង​ម៉ូ​ឌែ​ល​ EOS​ 7D​ ដល់​ទៅ​បួន​ដង​។​

 

​សំភារៈ​បន្ថែម​សំរាប់​បទ​ពិសោធ​ថតរូប​កាន់តែ​ប្រសើរ​

​លោក​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​យូរ​ អាច​បន្ថែម​ជាមួយ​ថ្ម​ភ្ជាប់​ទៅ​នឹង​តួ​ម៉ាស៊ីន​នេះ​ ដែល​មាន​ម៉ូ​ឌែ​ល​ BG-E16​ ព្រោះ​វា​មាន​ គុណភាព​ល្អ​ និង​ប៊ូ​តុង​ជ្រើសរើស​ចំនុច​ AF​ សំរួល​ដល់​ការ​ថត​នៅ​ពេល​ លោក​អ្នក​កាន់​ម៉ាស៊ីន​បញ្ឈរ​។​ ម្យ៉ាងទៀត​ លោក​ អ្នក​ក៏​អាច​ប្រើ​នូវ​ជំរើស​បន្ទះ​ Super​ Precision​ Matte​ ដើម្បី​ធ្វើការ​ផ្តោត​ចាប់​ប្លង់​បាន​ ច្បាស់​ល្អ​ នៅ​ពេល​ប្រើ​ជាមួយ​កែវ​ ឡេ​ន​ ក្នុង​កំរិត​ Aperture​ f/2.8​ ឬ​ ធំ​ជាង​នេះ​។​ចំពោះ​ការ​ផ្ទេរ​ទិន្ន័យ​ដោយ​ឥត​ខ្សែ​ លោក​អ្នក​ក៏​អាច​ជ្រើស​យក​ Wireless​ File​ Transmitter​ ម៉ូ​ឌែ​ល​ WFT-E7​ ក្នុង​ការ​ផ្ទេរ​ រូបភាព​ពី​ EOS​ 7D​ Mark​ II​ ទៅ​កាន់​ឧ​បករ​ណ័​ដទៃ​ ហើយ​ឧបករណ៍​ភ្ជាប់​បន្ថែម​នេះ​ មាន​ល្បឿន​ លឿន​អាច​ជឿជាក់​បាន​។​

 

​តំលៃ​ និង​ កាលបរិច្ឆេទ​នៃ​ការ​ដាក់​លក់​ 

​តំលៃ​ និង​កាលបរិច្ឆេទ​នៃ​ការ​ដាក់​លក់​ម៉ាស៊ីន​ថត​ EOS​ 7D​ Mark​ II​ និង​ សំភារៈ​បន្ថែម​ នឹង​ត្រូវ​ជូនដំណឹង​នា​ ពេល​ក្រោយ​ ឆាប់ៗ​នេះ​នៅ​ក្រុម ហ៊ុន​ i-Qlick​ Marketing​ Co.,​ Ltd​ រាជធានី​ភ្នំពេញ​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន