no-alternative title

ក្រុមហ៊ុន​ Samsung​ បន្ត​កិច្ចសហការ​ជា​ដៃគូ​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡាំ​ពិ​ករ​ហូត​ដល់​ឆ្នាំ​ 2020

 

​ក្រុមហ៊ុន​ Samsung​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​គណៈ​ក​ម្មា​ការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ (IOC)​ លើ​ "​ឧបករណ៍​ទំនាក់ទំនង​ និង​កុំព្យូទ័រ​ Wireless"​ ដើម្បី​ពង្រីក​ប្រភេទ​ផលិតផល​ និង​ការ​ប្តេជ្ញា​ចិត្ត​ពង្រឹង​ក៏​ដូច​ជា​ធ្វើ​ឱ្យ​កីឡា​អូ​ឡាំ​ពិ​ក​កាន់តែ​ប្រសើរ​។​ ទីក្រុង​ ណា​ន​ជី​ង​ ប្រទេស​ចិន​ ថ្ងៃ​ទី​ 17​ សីហា​ 2014​ -​ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ (IOC)​ និង​ក្រុមហ៊ុន​ Samsung​ Electronics​ Co,​ Ltd​ ដែល​ជា​ដៃគូ​ឧបត្ថម្ភ​ឧបករណ៍​ទំនាក់​ ទំនង​ Wireless​ ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក​ បាន​ប្រកាស​អំពី​ការ​ចុះ​ហត្ថ​លេ​ ខា​លើ​កិច្ចព្រមព្រៀង​បន្ត​ផ្គត់ផ្គង់​ និង​ភាព​ជា​ដៃគូ​នៃ​ ព្រឹ​ត្ត​ ការណ៍​កីឡា​អូ​ឡាំ​ពិ​ករ​ហូត​ដល់​ឆ្នាំ​ 2020​។​ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​រវាង​លោក​ Thomas​ Bach​ ប្រធាន​ IOC​ និង​លោក​ Jay​ Y.​ Lee​ អនុប្រធាន​ ក្រុមហ៊ុន​ Samsung​ Electronics​ នៅ​ថ្ងៃ​ទី​ 17​ សីហា​ ទីក្រុង​ ណា​ន​ជី​ង​ ប្រទេស​ចិន​ ដែល​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​កីឡា​យុវជន​អូ​ឡាំ​ពិ​ក​រដូវ​ ក្តៅ​ លើក​ទី​ 2​។​ 

 

 

​លោក​ Younghee​ Lee​ អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ទីផ្សារ​សកល​ ផ្នែក​បច្ចេកវិជ្ជា​ និង​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Samsung​ Electronics​ បាន​មាន​ ប្រសាសន៍​ថា​ "​ក្រុមហ៊ុន​ Samsung​ មាន​គោលបំណង​ផ្សព្វផ្សាយ​ស្មារតី​កីឡា​អូ​ឡាំ​ពិ​កតាម​រយៈ​ផលិតផល​ បច្ចេកវិជ្ជា​ប្រកបដោយ​ភាព​ច្នៃ​ប្រឌិត​ របស់​យើង​ដែល​អនុញ្ញាត​ឱ្យ​អ្នកគាំទ្រ​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​អាច​ភ្ជាប់​ទំនាក់ទំនង​ និង​ចែក​ រំលែក​ភាព​រំភើប​រីករាយ​ពី​កីឡា​អូ​ឡាំ​ពិ​ក​នេះ​។​ យើង​មាន​មោទនភាព​ក្នុង​ការ​ពង្រីក​នៃ​ការ​ចូលរួម​របស់​យើង​ដែល​ពិតជា​សំខាន់​ដល់​យើង​ដើម្បី​ជម្រុញ​លើកទឹកចិត្ត​មនុស្ស​តាម​រយៈ​ក្តី​ប្រាថ្នា​ដែល​ស្ថិត​នៅ​ពីក្រោយ​ការ​ប្រកួត​ និង​រួមចំណែក​ដល់​ការ​វិវឌ្ឍន៍​នៃ​កីឡា​អូ​ឡា​ពិ​ក​។​

 

​ក្រុមហ៊ុន​ Samsung​ នឹង​ឧបត្ថម្ភ​កីឡា​អូ​ឡាំ​ពិ​ក​ជា​ផ្លូវការ​តាម​រយៈ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​ Pyeongchang​ ឆ្នាំ​ 2018​ និង​ កីឡា​អូ​ឡាំ​ពិ​ក​ទី​ ក្រុង​តូ​ក្យូ​ឆ្នាំ​ 2020​  លើ​ឧបករណ៍​ទំនាក់ទំនង​ និង​កុំព្យូទ័រ​ Wireless​។​ ប្រភេទ​ផលិតផល​បច្ចេកវិជ្ជា​ ទាំងនេះ​មាន​ ដូច​ជា​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​,​ Tablet,​ កុំព្យូទ័រ​យួរដៃ​ កុំព្យូទ័រ​លើ​តុ​ និង​ឧបករណ៍​កុំព្យូទ័រ​ផ្សេង​ទៀត​ និង​ម៉ាស៊ីន​ព្រី​ន​ទ័​រ​។​ លោក​ Thomas​ Bach​ ប្រធាន​ IOC​ បានឱ្យ​ដឹងផង​ដែរ​ថា​ «​យើង​ ពិតជា​រីករាយ​ជា​ខ្លាំង​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ Samsung​។​ មូលនិធិ​ ដែល​បាន​បង្កើត​ដោយ​ក្លាយជា​ដៃគូ​សហការ​ (TOP:​ The​ Olympic​ Partner)​  គាំទ្រ​ដោយ​ផ្ទាល់​លើ​គ្រប់​វិញ្ញាសា​កីឡា​អូ​ឡាំ​ពិ​ក​ ក៏​ដូច​ជា​ដល់​គ្រប់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ដែល​ធ្វើ​ឱ្យ​ អត្ត​ពលិកម​ក​ពី​ ទូ​ទាំង​ពិភពលោក​ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​"​។​ ក្រុមហ៊ុន​ Samsung​ ក៏​បាន​ជួយ​ដល់​ដំណើរ​ ប្រតិបត្តិការ​រាល់​វិញ្ញាសារ​ប្រកួត​គ្នា​ដោយ​ផ្ដល់​ជូន​ នូវ​ឧបករណ៍​នាំមុខ​ ទូរគមនាគមន៍​ឥត​ខ្សែ​ និង​ឧបករណ៍​បច្ចេកវិជ្ជា​។​ លើស​ពី​នេះ​ទៀត​បច្ចេក​ វិជ្ជា​ របស់​ Samsung​ និង​ការ​ឈាន​ដល់​ ទីផ្សារ​សកល​ នឹង​បង្កើត​ឱ្យ​មានការ​ចាប់ អារម្មណ៍​ និង​ចូលរួម​ក្រុម​ពី​បណ្តា​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​ ជាមួយ​ គុណ​តម្លៃ​ និង​ចលនា​ វិវឌ្ឍន៍​នៃ​កីឡា​អូ​ឡាំ​ពិ​ក​"​។​

 

​សមាគម​របស់​ក្រុមហ៊ុន​ Samsung​ ជាមួយ​ចលនា​អូ​ឡាំ​ពិ​កបាន​ចាប់ផ្តើម​នៅ​ពេល​ដែល​ក្រុមហ៊ុន​ Samsung​ បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​កីឡា​អូ​ឡាំ​ពិ​ក​ ឆ្នាំ​1988​ ក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​ ចាប់តាំងពី​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងារ​ទីក្រុង​ណា​ខា​ណូ​ឆ្នាំ​ 1998​ ក្រុមហ៊ុន​ Samsung​ បាន​ក្លាយជា​ដៃគូ​ សហការ​ក្នុង​ព្រឹ​ត្ត​ការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ (TOP:​ The​ Olympic​ Partner)​ និង​បាន​ក្លាយ​ដៃគូ​សហការ​ កីឡា​អូ​ឡាំ​ពិ​ក​ទូ​ទាំង​ពិភព​ លោក​ក្នុង​កា​ រ​ឧបត្ថម្ភ​  ប្រភេទ​ឧបករណ៍​ទំនាក់ទំនង​ឥត​ខ្សែ​ Wireless​។​ ក្រុមហ៊ុន​មាន​តួនាទី​ក្នុង​ការ​វិវឌ្ឍន៍​ អស់​រយៈពេល​ 26​ ឆ្នាំ​នៃ​កិច្ច​ចូលរួម​ក្នុង​ព្រឹ​ត្ត​ការណ៍​ កីឡា​អូ​ឡាំ​ពិ​ក​។​ ដោយ​បច្ចេកវិជ្ជា​ទូរស័ព្ទ​ចល័ត​ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ មាន​ភាព​ស្អិតរ​មួ​ត​ ក្រុមហ៊ុន​ Samsung​ ជឿ​ថា​ការ​បន្ត​ការ​គាំទ្រ​ របស់​ខ្លួន​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​នូវ​បច្ចេកវិជ្ជា​បង្កើត​ ថ្មី​បន្ថែម​ទៀត​នៅ​លើ​ ឆាក​កីឡា​អូ​ឡាំ​ពិ​ក​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន