កាលពីថ្ងៃទី 28 សីហា 2014 ក្រុមហ៊ុន Samsung Electronics បានដាក់បញ្ចេញ Samsung Gear S ដែលជាជំនាន់ក្រោយនៃនាឡិកាដ៏អស្ចារ្យដើម្បីពង្រីកបទពិសោធនៃស្មាតហ្វូនកាន់តែអស្ចារ្យនៅលើ កដៃ និងកាស Bluetooth Samsung Gear Circle។ នាឡិកា Samsung Gear S ជាបទពិសោធន៍នាឡិកាឆ្លាតវៃដ៏អស្ចារ្យ និងទំនើបចុងក្រោយដោយមានភ្ជាប់ប្រព័ន្ធ 3G និងមុខងារដើម្បីបំពេញតម្រូវរបស់អ្នក។
លោក JK Shin នាយកប្រតិបត្តិ និងប្រធានផ្នែកព័ត៌មានវិជ្ជា និងទំនាក់ទំនងទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Samsung Electronics បានឱ្យដឹងថា៖ "ក្រុមហ៊ុន Samsung កំពុងតែនាំមុខ និងអភិវឌ្ឍយ៉ាងឆាប់រហ័សតាមរយៈការបង្កើតថ្មីជាមួយក្តីរីករាយលើបច្ចេកវិជ្ជានាឡិកានេះ។ បន្ថែមពីលើនេះ លោកក៏បានឱ្យដឹងទៀតថា នាឡិកា Samsung Gear S សម្រិតសម្រាំងដាក់បញ្ចូលនូវគំនិតដ៏ឆ្លាតវៃ និងវិធីទំនាក់ទំនងចល័ត ដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានជីវិតនៃការភ្ជាប់ទំនាក់ទំនងយ៉ាងពិតប្រាកដបានគ្រប់ទីកន្លែង គ្រប់ពេលវេលា"។ អ្វីដែលពិសេសអំពីនាឡិកានេះ គឺការរចនាឡើងយ៉ាងប្រណិត ជាមួយអេក្រង់កោង Super AMOLED និងដៃនាឡិកាអាចបត់បានមានភាពងាយស្រួល។ អ្វីដែលធ្វើឱ្យនាឡិកានេះលេចធ្លោជាងគេ គឺការភ្ជាប់ទំនាក់ទំនងតាមរយៈប្រព័ន្ធ 3G, Bluetooth និង WiFi ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការឆ្លើយតបបានភ្លាម និងទទួលបានការប្រាប់ដំណឹងគ្រប់ពេលពីវេបសាយ និងបណ្តាញសង្គមផ្សេងៗដូចជា HERE, Financial Times "fastFT" , Spritz និង FACEBOOK ជាដើម។ ហើយវាក៏ជាដៃគូសុខភាព និងផ្តល់ដំបូន្នានហាត់ប្រាណ ដ៏គួរឱ្យទុកចិត្តជាមួយនឹងឧបករណ៍ចាប់សញ្ញាបានច្រើនកាន់តែប្រសើរ ភ្ជាប់មកជាមួយប្រព័ន្ធ GPSនិងលក្ខណៈពិសេសរបស់ S Health។ លើសពីនេះទៀតក៏មានកម្មវិធីដូចជា Nike +Running ដែលអនុញ្ញាតឱ្យអ្នកប្រើអាចកំណត់ការរត់។
ភាពកាន់តែងាយស្រួលសម្រាប់ជីវិតសម្រាប់លោកអ្នកនឹងមាននៅពេលប្រើប្រាស់ជាមួយកាស Bluetooth Samsung Gear Circle។ នៅពេលដាក់ភ្ជាប់ជាមួយនឹងស្មាតហ្វូន លោកអ្នកទួលបានការហៅទូរស័ព្ទចូលបានយ៉ាងងាយស្រួល ក៏ដូចជាស្តាប់តន្ត្រី និងការបញ្ជាដោយសំឡេងតាមរយៈការតភ្ជាប់ Bluetooth។ វាមានលក្ខណៈពិសេសនៃមេដែកដែលឆក់ជាប់គ្នាសម្រាប់ដាក់នៅជុំវិញ ក ក៏ដូចជាមុខងារញ័រដែលជាសញ្ញានៃការហៅទូរស័ព្ទចូល និងការជូនដំណឹង។ ចំពោះនាឡិកា Samsung Gear S និងកាស Bluetooth Gear Circle នឹងមានដាក់លក់នៅលើទីផ្សារពិភពលោកតាមដំណាក់កាលនៅតាមបណ្តាហាងលក់រាយ តាមគេហទំព័រពាណិជ្ជកម្មមួយចំនួន និងតាមរយៈក្រុមហ៊ុនដោយចាប់ផ្តើមពីខែតុលានេះទៅ។ នាឡិកា Samsung Gear S និងកាស Bluetooth Gear Circle នឹងមានដាក់លក់នៅលើទីផ្សារពិភពលោកតាមដំណាក់កាលនៅតាមបណ្តាហាងលក់រាយ តាមគេហទំព័រពាណិជ្ជកម្មមួយចំនួន និងតាមរយៈក្រុមហ៊ុនដោយចាប់ផ្តើមពីខែតុលានេះទៅ។ សម្រាប់ព័ត៌មានលម្អិត និងរូបភាពរបស់ផលិតផលទាំង 2 សូមចូលទៅកាន់ www.samsungmobilepress.com
គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរយើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភពទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុម៉ាស៊ីន ថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។