no-alternative title

Samsung​ ពង្រីក​បន្ថែម​ប្រព័ន្ធ​អេកូឡូស៊ី​ UHD​ ជាមួយ​ដៃគូ​សហការ​ដែល​ល្បីឈ្មោះ​នៃ​ IFA​ 2014

​កាលពី​ថ្ងៃ​ទី​ 28​ ខែសីហា​ ឆ្នាំ​ 2014​ Samsung​ Electronics​ Co.,​ Ltd.​  ដែល​ជា​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ធំ​ជាងគេ​បំផុត​ក្នុង​ភិ​ភព​លោក​និង​ជា​ក្រុមហ៊ុន​ផលិត​ទូរទស្សន៍​លេខ​១​ ក្នុង​ពិភពលោក​រយ​:​ពេល​ 8​ ឆ្នាំ​ជាប់​គ្នា​ ហើយ​ក៏​ជា​ក្រុមហ៊ុន​ទូរទស្សន៍​លេខ​1​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ពី​គម្រោង​ក្នុង​ការ​ពង្រីក​បន្ថែម​ទៀត​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ UHD​ របស់​ខ្លួន​ ដោយ​បាន​សហការ​ជាមួយ​ដៃគូ​ជា​ច្រើន​ ដើម្បី​ជួយ​ជំរុញ​ឲ្យ​កម្មវិធី​នេះ​អាច​ដំណើរការ​ប្រើប្រាស់​យ៉ាង​ឆាប់រហ័ស​បំពេញតម្រូវការ​អតិថិជន​។​ 

 

​លោក​ Won​ Jin​ Lee​ អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ការ​បង្ហាញ​រូបភាព​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​​ Samsung​ Electronics​ បាន​និយាយ​ថា​ "​សម័យ​ UHD​ បាន​ចាប់ផ្តើម​ពេញ​និយម​ហើយ​ និង​កំពុង​បន្ត​រីក​រាលដាល​កាន់តែ​ខ្លាំង​ ព្រោះ​វា​គឺជា​កម្មវិធី​សំខាន់​ដែល​ផ្តល់​ជូន​អតិថិជន​នូវ​ជម្រើស​កម្សាន្ត​កាន់តែ​ច្រើន​ នៅ​ពេល​ដែល​វា​ក្លាយជា​កម្មវិធី​ UHD"​ ។​ លោក​បន្ថែម​ទៀត​ថា​«​ យើង​កំពុង​ផ្តល់​ជូន​អតិថិជន​របស់​យើង​ជា មួយនឹង​ការ​រៀបចំ​យ៉ាង​ទូលំទូលាយ​នៃ​កម្មវិធី​ UHD​ ដើម្បី​ការ​កម្សាន្ត​រីករាយ​ជាមួយ​ទូរទស្សន៍​កោង​ UHD​ ដ៏​គួរ​ឲ្យ​ទាក់ទាញ​អារម្មណ៍​របស់​បំផុត​»​។​

ក្រុមហ៊ុន​ Samsung​ គ្រោង​នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​អេកូឡូស៊ី​ UHD​ ជាមួយ​ការ​បម្រើ​សេវាកម្ម​របស់​Amazon’s​ UHD​ VOD​ UHD​ នៅ​ក្នុង​ខែតុលា​នេះ​ នៅ​ទូ​ទាំង​ពិភពលោក​។​ ហើយ​ក៏​បាន​ពង្រីក​ការ​បម្រើ​សេវាកម្ម​ UHD​ VOD​ របស់​ក្រុមហ៊ុន​ Netflix​ នៅ​ក្នុង​ទ្វីបអឺរ៉ុប​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ ចាប់តាំងពី​ខែមីនា​មក​ម្លេះ​។​ ទាំងនេះ​មាន​ន័យ​ថា​ អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​នេះ​បានជា​មួយ​ការ​បម្រើ​សេវាកម្ម​របស់​ដៃគូ​ដ៏​សំខាន់ៗ​ជា​ច្រើន​ដូច​ជា​ Maxdome,​ Wuaki.tv,​ និង​ CHILI,​ SanDisk,​ 20thCentury​ Fox,​ ស្ថាប័ន​ Warner​ Brothers,​ Paramount​ និង​ Western​ Digital​ ដើម្បី​ទទួល​បាន​នូវ​រូបភាព​ច្បាស់​ឥត​ខ្ចោះ​ និង​កម្មវិធី​ដែល​មានគុណ​ភាពល្អ​បំផុត​។​ នៅ​ពេល​ដែល​លោក​អ្នក​បាន​ភ្ជាប់​ប្រព័ន្ធ​អេកូឡូស៊ី​ UHD​ ផ្តល់​រូបភាព​ច្បាស់​ឥត​ខ្ចោះ​នេះ​ លោក​អ្នក​នឹង​អាច​ទស្សនា​កម្មវិធី​ទូរទស្សន៍​ពេញ​និយម​របស់​ខ្លួន​ ដូច​ជា​បណ្តុំ​ខ្សែភាពយន្ត​ខ្នាត​ធំ​ល្បីៗ​ និង​ភាពយន្ត​ឯកសារ​។​ ជា​ពិសេស​អតិថិជន​អាច​ចម្លង​ទុក​និង​ដាក់​ឈ្មោះ​ចំណងជើង​នៃ​ឯកសារ​នេះ​បាន​។​

 

​ក្រុមហ៊ុន​ Samsung​ បាន​ធ្វើ​ការងារ​យ៉ាង​សកម្ម​ជាមួយ​ដៃគូ​ជា​ច្រើន​នៅ​គ្រប់​តំបន់​នៅ​ក្នុង​វិស័យ​នេះ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ការ​ចែកចាយ​កម្មវិធី​ UHD​ សុវត្ថិភាព​មួយ​ជូន​ដល់​អតិថិជន​របស់​ខ្លួន​និង​អ្នក​ប្រើប្រាស់​ផ្សេងៗ​ទៀត​។​ ជាមួយ​គ្នា​នេះ​ អ្នក​ប្រើ ប្រាស់​នេះ​អាច​ប្រើប្រាស់​កម្មវិធី​នេះ​បាន​តាម​រយៈ​ទូរទស្សន៍​ទំនើប​ផង​ ឬ​ឧបករណ៍​ប្រើប្រាស់​ផ្សេងៗ​ ដូច​ជា​ កុំព្យូទ័រ​លើ​តុ​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ ដែល​អាច​ភ្ជាប់​ អ៊ី​ន​ធើ​ណិ​ត​ និង​អន​ឡាញ​បាន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ក្រុមហ៊ុន​ Samsung​ Electronics​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​  និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com​ ។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន