កាលពីថ្ងៃទី 03 សីហា 2014 នៅទីក្រុង ប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ ក្រុមហ៊ុន Samsung Electronicsបានធ្វើការបង្ហាញសមាជិកថ្មីនៃត្រកូល Galaxy Note គឺ Galaxy Note 4 និង Galaxy Note Edge ក៏ដូចជាការអភិវឌ្ឍន៍លើ S Pen ធ្វើឱ្យអ្នកប្រើប្រាស់ទទួលបាននូវអ្វីដែលជាភាពល្អប្លែកដាច់គេ។យោងតាមសម្តីរបស់លោក JK Shin នាយកប្រតិបត្តិ និងប្រធានផ្នែកព័ត៌មានវិជ្ជា និងទំនាក់ទំនងទូរស័ព្ទចល័តរបស់ក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា “ត្រកូល Galaxy Note បានអភិវឌ្ឍទៅកាន់ការច្នៃប្រឌិតថ្មីកាន់តែទំនើបនៅក្នុងពិភពបច្ចេកវិជ្ជានេះ។ ទំហំអេក្រង់ដ៏ធំ និងបច្ចេកវិជ្ជានៃ S Pen បង្កើតឡើងនូវស្តង់ដាថ្មីមួយរបស់ទូរស័ព្ទ។ ការបង្ហាញ Galaxy Note 4 នេះដើម្បីផ្តល់របៀបកត់ត្រាថ្មីជាលក្ខណៈឌីជីថល ដោយដាក់បញ្ចូលគ្នានៃបច្ចេកវិជ្ជាថ្មីចុងក្រោយបំផុតពិតមិនធ្វើឱ្យអ្នកខកចិត្ត។”
សមត្ថភាពគ្មានពីរ៖
-អេក្រង់ធំ 5.7 អ៊ីញ Quad HD (2560x1440) Super AMOLED រូបភាពដិតច្បាស់ឥតខ្ចោះ
-ងាយស្រួលបំផុតសម្រាប់ multi-tasking អាចដំណើកការកម្មវិធីបានច្រើនក្នុងពេលតែមួយ
-ទំហំកាមេរ៉ា 16 មេហ្គាភិចសែល ជាមួយ Smart Optical Image Stabilizer
-កាមេរ៉ាមុខ 3.7 មេហ្គាភិចសែល ជាមួយ f1.9 សម្រាប់ថត Selfie និងថតរូបជាក្រុម
-សាកថ្មឆាប់ពេញ និងសន្សំសំចៃថ្មបានខ្ពស់ជាមួយ Ultra Power Saving Mode
-ប្រព័ន្ធកាត់ផ្តាច់សំឡេងរំខានពីខាងក្រៅក្នុងពេលសន្ទនា
-សុវត្ថភាពកាន់តែខ្ពស់ជាមួយប្រព័ន្ធស្កេនក្រយៅដៃ (Fingerprint Scanner) ត្រូវបានវិវឌ្ឍន៍ថ្មី និងជាទូរស័ព្ទដែលមាន UV Sensor ដំបូងគេបំផុត ដើម្បីធានារាល់ឯកសារសំខាន់ៗរបស់លោកអ្នក។
ប៊ិច S Pen និង S Note ការកត់ត្រាប្រកបដោយភាពច្នៃប្រឌិត
រាល់ការងាររបស់អ្នកពិតជាលឿន និងងាយស្រួលបំផុត។ ប៊ិច S Pen ផ្តល់ភាពងាយស្រួលក្នុងការប្រើគ្រប់មុខងារ ក៏ដូចជាការបញ្ជាផ្សេងៗ។
ការរចនាបង្ហាញពីមុខងារ និងមុខមាត់របស់អ្នក
ទូរស័ព្ទ Galaxy Note 4 រចនាថ្មីយ៉ាងរលើបរលោង និងទាន់សម័យបំផុត ដោយមានព័ទ្ធស៊ុមលោហៈរាងកោងដើម្បីឱ្យសក្តិសមទៅនឹងអេក្រង់។
អំពីស្មាតហ្វូន Galaxy Note Edge
ការទទួលយកបទពិសោធន៍ថ្មីមួយកម្រិតទៀតពី Samsung Galaxy Edge ផ្តល់ជូនអ្នកប្រើប្រាស់នូវ វិធីថ្មីមួយដើម្បីដំណើរការព័ត៌មាន បង្ហាញពីបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តរបស់ខ្លួន។ Galaxy Note Edge ពិតជាល្អអស្ចារ្យប្លែកជាងគេតែមួយគត់ជាមួយការរចនាអេក្រង់កោងសមត្ថភាព ខ្ពស់ដែលអាចដំណើរការកម្មវិធីនានាបានលឿនរហ័សទោះបីជាអ្នកបិទគម្របទូរស័ព្ទ។ អ្នកប្រើប្រាស់ក៏អាចទទួលបានសារជូនដំណឹងដោយផ្ទាល់នៅលើអេក្រង់ខាងគែមខណៈពេលមើលវីដេអូដោយមិនមានការរំខានដល់ការទស្សនាវិដេអូរបស់អ្នក។