គ្រឿងឧបករណ៍ devices របស់ទូរសព្ទដៃ LG G3 នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ជាមួយនឹងការពង្រីកខ្លួននូវប្រព័ន្ធ software Android Lollipop បន្ទាប់ពីការប្រកាសជាសាធារណះនៃក្រុមហ៊ុននៅប្រទេសកូរ៉េខាងត្បូងថា LG G3 បានត្រៀមខ្លួនរួចជាស្រេចជាមួយការដំណើរជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មីនេះ ដោយគ្មានការប្រើប្រាស់ឧបករណ៍ device របស់ទូរសព្ទដៃម៉ូដែល Nexus ។
ប្រព័ន្ធប្រតិបត្តិការ Android 5.0 នេះមិនទាន់បានដាក់បំពាក់ឲ្យប្រើប្រាស់សូម្បីតែក្នុងទូរសព្ទដៃម៉ូដែលទំនើបបំផុត Nexus 5 និង Nexus 7។ វាមិនទាន់មានការប្រាកដនៅឡើយទេថាតែពេលណាទើបក្រុមហ៊ុន LG នឹងមានគំរោងក្នុងការធ្វើឲ្យវារួចជាស្រេចក្នុងការប្រើប្រាស់នៅក្នុងទីផ្សារ ប៉ុន្តែគេហទំព័រ TechRadar បានធ្វើការប្រាប់ដោយឡែកថា មជ្ឈដ្ឋានអ្នកប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេសកំពុងតែរំពឹងទុកថាប្រព័ន្ធប្រតិបត្តិការ Android 5.0 នឹងមកដល់នូវចុងខែវិច្ឆិការដើមខែធ្នូ។
ការពង្រីកខ្លួននៃប្រព័ន្ធប្រើប្រាស់ Android កាលពីមុនតែងតែមានការបាត់បងទៅវិញបន្តិច ម្តងៗស្របតាមអ្នកផលិត ជាមួយនឹងអតិថិជនដែលតែងតែរងចាំយ៉ាងយូរជាមួយនឹងការចាប់ផ្តើមរបស់ Google ជាមួយនឹងការវាយឡុកនៃប្រព័ន្ធ software របស់វា។ ត្រូវបានប្រាប់ឲ្យដឹងផងដែរថា វាប្រហែលជាចំណាយពេល 2 ឬ 3 សប្តាហ៍សំរាប់ប្រព័ន្ធប្រតិបត្តិការថ្មី Lollipop ក្នុងការដាក់ឲ្យប្រើប្រាស់គ្រប់ទូរសព្ទដៃទំនើប LG G3 ទូទាំងសាកលលោកដែលកំពុងរងចាំក្នុងការទទួលការពង្រីកខ្លួនជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មីនេះ។
ប្រភពៈ (http://www.techradar.com/news/phone-and-communications/mobile-phones/lg-wins-android-lollipop-race-with-g3-rollout-1272331)