no-alternative title

​ស្មា​ត​ហ្វូ​ន​និង​ Tablet​ Galaxy​ របស់​ Samsung​ ជា​សៀវភៅអាន​មិន​ចេះ​រីងស្ងួត​ស័​ក្ត​សម​បំផុត​សម្រាប់​នុស្ស​សម័យ​ថ្មី​

  

 

​ក្រុមហ៊ុន​ Samsung​ Electronics​ បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​សៀវភៅ​ហ្វ្រែ​ង​ហ្វើ​ត​ ដែល​ជា​ពិព័រណ៍​ប្រមូលផ្តុំ​សៀវភៅអាន​របស់​អ្នកនិពន្ធ​ល្បីៗ​បំផុត​ក្នុង​ពិភពលោក​។​ វត្តមាន​របស់​ Samsung​ Electronics​ ក្នុង​ពេល​នេះ​ គឺជា​ដៃគូ​ផ្តួចផ្តើម​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ដំបូង​បង្អស់​ក្នុង​ការ​បង្ហាញ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដែល​  ផ្តល់​សមត្ថភាព​ខ្ពស់​លើ​ការ​អាន​អក្សរ​បែប​ឌី​ជី​ថ​ល​ថ្មី​ ដើម្បី​សម្រប​តា​មកា​រវិ​វ​ឌ្ឍ​នៃ​បច្ចេកវិជ្ជា​ក្នុង​ពេល​បច្ចុប្បន្ន​ ដូច​ជា​គ្រប់​ស៊េរី​ទូរស័ព្ទ​ និង​ Tablet​ ក្នុង​ត្រកូល​ Galaxy​។​ ​នៅ​ក្នុង​ពិព័រណ៍​នោះ​ លោក​ Paulo​ Coelho​ ដែល​ជា​កវីនិពន្ធ​បទ​ចម្រៀង​ និង​សៀវភៅ​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ជា​ច្រើន​ និង​ទទួល​បាន​រហស្សនាម​ជា​ weltbestsellerauor​ របស់​ពិភពលោក​បាន​និយាយ​ថា​​ ការ​អាន​ផ្តល់​សារៈ​ប្រយោជន៍​សំខាន់​ធំ​ 2​ គឺ​ការ​កម្សាន្ត​ និង​ចំណេះដឹង​។​ 

 

​យោង​តាម​រយៈ​សម្តី​របស់​លោក​ Younghee​ Lee​ អនុប្រធាន​ប្រតិបត្តិ​ជាន់ខ្ពស់​ទីផ្សារ​សកល​ ផ្នែក​ ព័ត៌មានវិទ្យា​ &​ ទូរស័ព្ទ​ចល័ត​នៃ​ក្រុមហ៊ុន​ Samsung​ Electronics​ បានឱ្យ​ដឹង​ថា​ “​សៀវភៅអាន​អេ​ឡិច​ត្រូ​និក​បាន​ទៅ​ដល់​ដៃ​អ្នក​អាន​តាម​លក្ខណៈ​ប្រភេទ​ឌី​ជី​ថ​ល​ផ្សេង​គ្នា​ ដូចនេះ​ហើយ​ទើប​ Samsung​ ព្យាយាម​ផ្តល់​ជូន​នូវ​ជម្រើស​ឧបករណ៍​បច្ចេកវិជ្ជា​ទំនើប​ និង​ច្នៃប្រឌិត​ចុង​ក្រោយ​ដែល​ផ្តោត​លើ​ការ​អាន​ និង​មាតិកា​។​ នៅ​ក្នុង​ស្មារតី​នេះ​ យើង​បាន​សហការ​ជាមួយ​ពិព័រណ៍​សៀវភៅ​ ហ្វ្រែ​ង​ហ្វើ​ត​ ជា​កន្លែង​ដែល​យើង​អាច​ធ្វើការ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​បោះពុម្ពផ្សាយ​អន្តរជាតិ​ និង​ការ​លះបង់​របស់​យើង​ដើម្បី​ដំណោះស្រាយ​បញ្ហា​បទ​ពិសោធន៍​អាន​សៀវភៅ​ ដែល​បង្ហាញ​តាម​រយៈ​ទូរស័ព្ទ​ Galaxy​ Note​ 4​ និង​ Tablet​ Galaxy​ Tab​ S​ ជា​ឧបករណ៍​អេ​ឡិច​ត្រូ​និក​កំពុង​នាំមុខ​គេ​ និង​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​ការ​អាន​របស់​មនុស្ស​ជំនាន់​ថ្មី​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ចំពោះ​លោក​ Jergen​ Boos​ នាយក​រៀបចំ​ពិ​ព័រ​ណ៌​សៀវភៅ​ ហ្វ្រែ​ង​ហ្វើ​ត​ បានឱ្យ​ដឹងផង​ដែរ​ថា​ “​យើង​ពិតជា​មាន​មោទនភាព​ដែល​មាន​ Samsung​ ជា​ដៃគូ​គំនិត​ច្នៃប្រឌិត​ដំបូង​បង្អស់​ និង​យើងខ្ញុំ​ពិតជា​រីករាយ​ក្នុង​ការ​បង្ហាញ​នូវ​បច្ចេកវិជ្ជា​ក្នុង​ការ​ផ្លាស់​ប្តូរជីវិត​រស់នៅ​របស់​យើង​ និង​របៀប​ទទួលយក​នូវ​អ្វី​ដែល​មាន​ក្នុង​នោះ​។​​ក្នុង​ឆ្នាំ​ 2013​ Samsung​ បាន​ចាប់ផ្តើម​ផ្តោត​សំខាន់​លើ​ការ​អាន​ឌី​ជី​ថ​ល​ តាម​រយៈ​ការ​ណែនាំ​ Galaxy​ Note​ 8.0​ ដោយ​បំពាក់​នូវ​បច្ចេកវិជ្ជា​សម្រាប់​ភាព​ងាយស្រួល​ក្នុង​ការ​អាន​ ក៏​ដូច​ជា​កែសម្រួល​ពន្លឺ​ និង​ផ្ទៃ​ពណ៌​ជាដើម​។​

 

 

​ដោយ​មើលឃើញ​ពី​តម្រូវការ​ និង​ភាព​ពេញ​និយម​លើ​ការ​អាន​បែប​ឌី​ជី​ថ​ល​កាន់តែ​ខ្លាំង​ ក្នុង​ដើមឆ្នាំ​នេះ​ Samsung​ បាន​ផ្តល់​ជូន​កម្មវិធី​ Kindle​ ដែល​ជា​បណ្ណាល័យ​សៀវភៅ​ឌី​ជី​ថ​ល​សម្រាប់​ទូរស័ព្ទ​ និង​Tablet​ ស៊េរី​ Galaxy​។​ Samsung​ ក៏​បាន​សហការ​ជាមួយ​ Barne​ &​ Noble​ ដោយ​បញ្ចេញ​ Galaxy​ Tab​ 4​ NOOK​ នៅ​សហរដ្ឋអាមេរិក​ ដែល​ជា​ Tablet​ ចុង​ក្រោយ​បំផុត​បំពាក់​ដោយ​បច្ចេកវិជ្ជា​ពិសេស​គ្រប់យ៉ាង​សម្រាប់​ការ​អាន​។​ Samsung​ បន្ត​ការ​អភិវឌ្ឍន៍​បច្ចេកវិជ្ជា​ច្នៃប្រឌិត​ថ្មី​លើ​ទូរស័ព្ទ​ដើម្បី​កែតម្រូវ​ និង​ធ្វើ​ឱ្យ​ការ​អាន​បែប​ឌី​ជី​ថ​ល​កាន់តែ​ប្រសើរ​ឡើង​ ដូច​ជា​បញ្ហា​ពន្លឺ​ចាំង​ដែល​ផ្តល់​ផលវិបាក​ពេល​អាន​នៅ​ខាងក្រៅ​បន្ទប់​ និង​ជួយ​សម្រួល​ដល់​ភ្នែក​នៅ​ពេល​អាន​ក្រោម​ពន្លឺ​តិច​។​ នៅ​ខែ មិថុនា​ 2014​ ថ្មីៗ​នេះ​ Samsung​ បាន​សហការ​ជាមួយ​ Marvel​ ដើម្បី​នាំ​យក​បណ្ណាល័យ​ ដ៏​អស្ចារ្យ​ផ្ទុក​ដោយ​សៀវភៅអាន​ 15,000​ ក្បាល​ ទៅ​ក្នុង​ Galaxy​ Tab​ S​ តាម​រយៈ​កម្មវិធី​ Marvel​ Unlimited​ Application​។​ Samsung​ និង​ Marvel​ កំពុងធ្វើការ​យ៉ាង​សកម្ម​ដើម្បី​បន្ថែម​មាតិកា​ឱ្យ​កាន់តែ​ទំនើប​នៅ​លើ​ Galaxy​ Tab​ S​ និង​នាឡិកា​ Gear​ VR​។​ 

 

​លោក​ Joe​ Quesada​ ប្រធាន​ផ្នែក​ច្នៃប្រឌិត​ Marvel​ Entertainment​ បាន​បញ្ជាក់​ប្រាប់​ថា​ “Marvel​ មាន​បំណង​បង្កើត​នូវ​បទ​ពិសោធន៍​ការ​អាន​កម្សាន្ត​លក្ខណៈ​ឌី​ជី​ថ​ល​ដ៏​អស្ចារ្យ​មួយ​ដោយ​ផ្តល់​ភាព​រីករាយ​ និង​ការ​ផ្សា​ភ្ជាប់​អារម្មណ៍​អ្នក​ឱ្យ​ដូច​នៅ​ពេល​អ្នក​អាន​សៀវភៅ​ផ្ទាល់​។​ ភាព​ជា​ដៃគូ​របស់​យើង​ជាមួយ​ Samsung​ បាន​ជួយ​រក្សា​កម្រិត​គុណភាព​ជាមួយ​សមត្ថភាព​ដើម្បី​ផ្តល់​រឿង​ប្រលោមលោក​ឌី​ជី​ថ​ល​ នៅ​លើ​ឧបករណ៍​បច្ចេកវិជ្ជា​ច្នៃប្រឌិត​ថ្មី​ដែល​មិន​គ្រាន់តែ​ត្រូវ​បាន​បង្កើត​ឡើង​ ប៉ុន្តែ​ផ្តល់​ជូន​លើស​ពី​ការ​ គិត​ដូច​ជា​ពណ៌​ និង​គុណភាព​អក្សរ​។​ យើង​ក៏​បាន​សហការ​ជាមួយ​ Samsung​ ដើម្បី​នាំ​យក​សាច់​រឿង​ ប្រលោមលោក​ឱ្យទៅ​ជា​ខ្សែភាពយន្ត​ដើម្បី​ឱ្យ​ឃើញ​រូបភាព​ពិត​ជាក់ស្តែង​ដែល​អាច​ទស្សនា​បាន​នៅ​ លើ​ទូរស័ព្ទ​ Samsung​ ដ៏​អស្ចារ្យ​របស់​ពួក​គេ​។​”​ 

 

​ពិព័រណ៍​សៀវភៅអាន​ ហ្វ្រែ​ង​ហ្វើ​ត​ គឺជា​បុត្រ​សម្ព័ន្ធ​សមាគម​បោះពុម្ពផ្សាយ​អា​ឡឺ​ម៉​ង់​ និង​អ្នកលក់​សៀវភៅ​ និង​ជា​ពិព័រណ៍​សៀវភៅអាន​អន្តរជាតិ​ធំ​ជាងគេ​បំផុត​ដែល​មាន​អ្នក​តាំង​ពិ​ព័រ​ណ៌​ 7,300​ នាក់​មក​ពី​បណ្តា​ប្រទេស​ជាង​ 100​ ប្រទេស​ និង​អ្នក​ចូ​ម​រួម​ប្រមាណ​ 275,000​ នាក់​ ជាមួយ​កម្មវិធី​ច្រើន​ជាង​ 3,400​ ព្រមទាំង​ចួ​ល​រួម​ពី​បណ្តា​អ្នកកាសែត​អន្តរជាតិ​ល្បីៗ​ 9,000​ នាក់​ ផង​ដែរ​។​

 

​​ក្រុមហ៊ុន​ Samsung​ Electronics​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្ដល់​លទ្ធភាព​ថ្មីៗ​ ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្ដូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ ទូរទស្សន៍​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​  និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​ LED​។​ យើង​មាន​បុគ្គលិក​ចំនូ​ន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ចំនួន​ 216.7​ ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។​​ព័ត៌មាន​បន្ថែម​សូម​មើល​គេហទំព័រ​ www.samsung.com​។​

 

 

 

​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន