ចាប់តាំងពីដើមខែតុលាមក គេហទំព័រ www.phonearena.com បានបង្កើតនូវការប្រកួតប្រជែងមួយដោយធ្វើការប្រៀបធៀបទូរសព្ទដៃ iPhone 6 Plus ជាមួយ និងទូរសព្ទដៃ LG G3 តាមរយះការស្រង់នូវចំនួនមតិពីបណ្តារប្រិយមិត្តរបស់គេហទំព័រ Phonearena ទាំងអស់ដែលជាលទ្ធផលដែលទទួលបានរហូតមកដល់ថ្ងៃអាទិត្យមុននៃការបោះឆ្នោត LG G3 បានទទួលលទ្ធផលល្អ នឹងប្រសើរជាងទូរសព្ទដៃ iPhone 6 Plus ទៅលើចំនុចសំខាន់ចំនួន 4 ដូចជាភាពច្នៃប្រឌិត អេក្រង់ បទពិសោធន៍នៃអ្នកប្រើប្រាស់ និងកាម៉េរា។
ភាពច្នៃប្រឌិត
ប្រិយមិត្តអ្នកអានរបស់ Phonearena បានចាប់អារម្មណ៍លើ plastic design របស់ទូរសព្ទដៃ LG G3 ដោយមានការបោះឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រិយមិត្តអ្នកអានរហូតដល់ 2336 សម្លេង លើសពីការច្នៃប្រឌិតប្រភេទ aluminium premium-ness របស់ទូរសព្ទដៃ iPhone 6 Plus ដែលបានទទួលត្រឹមតែ 557 សម្លេងប៉ុណ្ណោះ។ ជាការចំណាំមួយផងដែចំណុចនៃការច្នៃប្រឌិតនោះមិនត្រឹមតែគ្រាន់តែជាការប្រកួតនូវរូបសំរស់នៃទូរសព្ទដៃនោះទេ វាក៏មានការរួមបញ្ចូលជាមួយ និងការសំរេចចិត្តរបស់ប្រិយមិត្តទៅលើគុណភាពរបស់ទូរសព្ទដៃផងដែរ ដូចជាវិមាត្រនិងមាត្រដ្ឋានពិតប្រាកដរបស់ឧបករណ៍ ការជ្រើសរើសនៃប្រព័ន្ធergonomic (ដូចជា ថាមពល និងប្រសិទ្ធិភាពនៃប៉ូតុងសម្លេង) និងការតុបតែង(ដូចជាការដាក់កូដដែលមានយ៉ាងច្រើនរបៀបតាមរយះស្នាមម្រាមដៃ)។
អេក្រង់
នៅក្នុងចំនុចនៃអេក្រង់នេះផងដែសម្លេងនៃការបោះឆ្នោតរបស់ទូរសព្ទដៃ iPhone 6 Plus បានទទួល 755 សម្លេង រីឯទូរសព្ទដៃ LG G3 បានទទួលរហូតដល់ 1673 សម្លេង។ ទោះជាទូរសព្ទដៃ iPhone 6 Plus មានពន្លឺដ៏ភ្លឺច្បាស់ និងcontrastដែលមានកំរិតខ្ពស់ក៏ដោយ ប៉ុន្តែទូរសព្ទដៃ LG G3 មានពណ៌ធម្មជាតិដូចពិតៗ ជាមួយនឹង resolution ដ៏ធំគួរអោយភ្ញាក់ផ្អើល ដែលធ្វើអោយរំជួលចិត្តដល់ប្រិយមិត្តអ្នកអាន។
ភាពគួរអោយទាក់ទាញ និងមុខងារផ្សេងៗ
នៅក្នុងចំណុចនេះទូរសព្ទដៃ LG G3 បានទទួលការបោះឆ្នោតរហូតដល់ 1737 សម្លេងដែលទូរសព្ទដៃ iPhone 6 Plus ទទួលបានសម្លេងត្រឹមតែ 568 សម្លេងតែប៉ុណ្ណោះ។ នេះមកពីភាពទាក់ទាញដែលទូរសព្ទដៃ LG G3 ដែលមាន menus មានរបៀបមិនសាំញុំ ច្បាស់លាស់ ដោយមានពណ៌ធម្មជាតិព្រមទាំងមានមុខងារច្រើន ជាមួយនឹងរក្សាបាននូវប្រព័ន្ធសុវត្ថិភាពខ្ពស់ ហើយមានការចូលរួមដោយ Dual Window និងបច្ចេកវិទ្យា KnockCode ដែល Apple មិនមាននឹងមិនអាចធ្វើការប្រកួតប្រជែងបាន។
កាម៉េរា
នេះក៏ជាចំណុចមួយដែលគួរអោយភ្ញាក់ផ្អើលផងដែរ ទូរសព្ទដៃ LG G3 បានទទួលនូវសម្លេងរហូតដល់ 1773 សម្លេង ដែលទទួលបានជ័យជំនះលើការប្រកួតផ្នែកកាម៉េរា ដែលទូរសព្ទដៃ iPhone 6 Plus បានទទួលសម្លេងត្រឹមតែ 635 សម្លេងតែប៉ុណ្ណោះ ហើយដែល Apple ធ្លាប់បានគេសំគាល់ថាជាទូរសព្ទដៃ smartphone ដែលមានភាពនាំមុខគេខាងការថតរូប។ ទូរសព្ទដៃ LG G3 មានកាមេរ៉ាមុខដែលបំពាក់ទៅដោយ Sensor ដ៏ឆ្លាតវៃក្នុងការចាប់យករូបភាពបានភ្លឺច្បាស់ល្អ។
ប្រភព៖ http://www.phonearena.com/news/Reader-choice-the-LG-G3-is-a-better-phabet-than-the-iPhone-6-Plus_id61408