no-alternative title

ក្រុមហ៊ុន Samsung ឡើងមកចំណាត់ថ្នាក់លេខ 7 នៃ

ក្រុមហ៊ុន Samsung Electronics ក្លាយជាម៉ាកល្បីលើពិភពលោកលំដាប់លេខរៀងទី 7 ប្រចាំឆ្នាំ របស់ Interbrand ដែលត្រូវបានចេញផ្សាយក្នុងពេលថ្មីៗនេះ។ ការវាយតម្លៃអំពីកំណើនតម្លៃម៉ាក Samsung ត្រូវបានធ្វើឡើងតាមរយៈការផ្តួចផ្តើមនៃគំនិតច្នៃប្រឌិតផ្នែកទីផ្សារ និងភាពជាអ្នកនាំលើទីផ្សាររាល់គ្រប់ប្រភេទផលិតផលដោយរួមមាន ស្មាតហ្វូន ទូរទស្សន៍ ឧបករណ៍ឌីជីថល និងឧបករណ៍អង្គចងចាំ។

 

គេចាំបានថា Samsung បានចុះឈ្មោះទៅក្នុងបញ្ជីម៉ាកពិភពលោករបស់ Interbrand នៅឆ្នាំ 2009 ក្នុងលំដាប់ថ្នាក់ទី 20 និងក្រោយមកបានវិឌ្ឍនយ៉ាងរហ័សឡើងមកលំដាប់ថ្នាក់ទី 10 ក្នុងឆ្នាំ 2012 ត្រឹមរយៈពេល 3 ឆ្នាំប៉ុណ្ណោះ។ មកដល់ឆ្នាំ 2014 នេះ ម៉ាក Samsung មានតម្លៃ 45.5 ពាន់លានដុល្លារ  កើនបាន 15% ប្រៀបធៀបទៅនឹង 39.6 ពាន់លានដុល្លារ កាលពីឆ្នាំ 2013 កន្លងទៅ។ Samsung បានបន្តការរីកលូតលាស់លឿននៃគុណតម្លៃម៉ាករបស់ខ្លួនច្រើនជាងទ្វេដងប្រៀបធៀបទៅកំពូលម៉ាកផលិតផលទំាង 100 របស់ពិភពលោកដែលមានកំណើនត្រឹម 7.5% តែប៉ុណ្ណោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

 

ក្រុមហ៊ុន Samsung បានរក្សាតំណែងចំណាត់ថ្នាក់លេខ 1 របស់ខ្លួននៅក្នុងទីផ្សារស្មាតហ្វូនសម្រាប់រយៈពេល 2 ឆ្នាំ ជាប់ៗគ្នា តាមរយៈការផលិតស្មាតហ្វូនទំនើបរួមទាំងទូរស័ព្ទស៊េរី Galaxy S និង Note ខណៈពេលដែលឧបករណ៍ពាក់ដៃ (Wearable Device) ដូចជានាឡិកា Samsung Gear និង Samsung Gear VR ក៏ជាចលករថ្មីក្នុងការជំរុញកំណើនលូតលាស់ផងដែរ។ ចំពោះទីផ្សារទូរទស្សន៍ ក្រុមហ៊ុន Samsung បានគ្រប់គ្រងក្នុងការពង្រីកភាពជាអ្នកដឹកនាំជាសកលរបស់ខ្លួនអស់រយៈពេល 8 ឆ្នាំ គិតមកដល់ឆ្នាំនេះ ដែលត្រូវបានជួយជំរុញតាមរយៈការណែនាំស៊េរីទូរទស្សន៍កោង Curved TVs ទៅក្នុងទីផ្សារ ហើយក្រុមហ៊ុន Samsung ក៏ឈានមុខគេលើឧបករណ៍ប្រើប្រាស់ឌីជីថលក្នុងគេហដ្ឋាន ក្នុងទីផ្សារធំៗជាមួយស៊េរីផលិតផលថ្មីសម្រាប់ផ្ទះបាយ។ ចំពោះប្រវត្តិអាជីវកម្ម ក្រុមហ៊ុន Samsung ទទួលបានភាពជោគជ័យ និងរក្សាតំណែងបានលេខ 1 អស់រយៈពេល 21 ឆ្នាំមកហើយដែលត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងដោយភាពនាំមុខផ្នែកបច្ចេកវិជ្ជារបស់ខ្លួន និងគំនិតផ្តួចផ្តើមលើតម្រូវការនៃទីផ្សារអតិថិជន។

 

យោងតាមសម្តីរបស់លោក SP Kim នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន Samsung Electronics បានមានប្រសាសន៍ថា៖ “យើងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីក្លាយជាម៉ាកផលិតផលនៅក្នុងបេះដូងរបស់អតិថិជន តាមរយៈគំនិត និងបច្ចេកវិជ្ជាច្នៃប្រឌិតថ្មីៗ ដែលផ្តល់សិទ្ធិនិងសមត្ថភាពដើម្បីរុករកបទពិសោធន៍ថ្មី និងលើកកម្ពស់ជីវិតឲ្យកាន់តែប្រសើរ"។

 

Samsung Electronics គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្ដល់លទ្ធភាពថ្មីៗ ជូនមនុស្សគ្រប់រូបគ្រប់ទីកន្លែង។ តាមរយៈការបង្កើតថ្មីនិងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្ដូរឱ្យកាន់តែប្រសើរឡើងនូវពិភព ទូរទស្សន៏ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គីសនី  និងដំណោះស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ យើងមានបុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមា ណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លាអាមេរិក។ ព័ត៌មានបន្ថែមសូមមើលគេហទំព័រ www.samsung.com

 

Interbrand (www.Interbrand.com) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1974 ដោយផ្តល់ប្រឹក្សាយោបល់ ចំពោះគ្រប់ម៉ាកផលិតផលនាំមុខគេលើពិភពលោក តាមរយៈការរួមបញ្ចូលយ៉ាងលម្អិត ដោយផ្អែកលើ យុទ្ធសាស្រ្តទីផ្សារ ការវិភាគ និងការរចនាបទដ្ឋានអន្តរជាតិដើម្បីអាចជួយសម្រួលដល់ម្ចាស់ម៉ាក ក្នុងការកំណត់លើការបង្កើត និងគ្រប់គ្រងតម្លៃនៃម៉ាកផលិតផលឱ្យមានប្រសិទ្ធិភាពនៅក្នុងទីផ្សារ។ ក្នុងពេលបច្ចុប្បន្ន Interbrand មានទីតាំងការិយាល័យជិត 40 នៅតាមបណ្តាប្រទេស 27។ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន