រឹដម៉ឹន, វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Microsoft ថ្ងៃនេះបានប្រកាសអំពីស្មាតហ្វូនម៉ូដែលថ្មី Microsoft Lumia 535 ស៊ីមមួយ និង Lumia 535 ស៊ីមពីរ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 កំណែប្រែថ្មីចុងក្រោយបង្អស់ ដែលនាំមកនូវបទពិសោធន៍ Microsoft ថ្មីសន្លាងជូនអ្នកប្រើប្រាស់ក្នុងតម្លៃកាន់តែប្រសើរឡើង ។
ដោយផ្តល់ជូននូវកាមេរ៉ាមុខប្រភេទ Wide Angle 5 MP, កាមេរ៉ាក្រោយ 5M មានភ្លើងហ្វ្លាស់ និងអេក្រង់ទំហំ 5 អ៊ិញ ក្នុងតម្លៃដ៏សមស្រប, ស្មាតហ្វូន Lumia 535 ស៊ីមមួយ និង Lumia 535 ស៊ីមពីរ ជួយអតិថិជនប្រើប្រាស់បានច្រើនយ៉ាងតាមចិត្តចង់ដូចជា ៖
•និយាយឃើញមុខគ្នាតាម Skype វីដេអូខល ហើយអាចប្តូរពីការប្រាស្រ័យទាក់ទងគ្នាតាមវីដេអូ ទៅជាការប្រាស្រ័យទាក់ទងគ្នាតាមសម្លេងជាមួយនឹងកម្មវិធីដែលតម្លើងរួចជាស្រេច ។
•បើកមើល កែ និងផ្ញើឯកសារក្នុងកម្មវិធី Word, Excel, PowerPoints និងកម្មវិធីកំណត់ត្រា OneNote គ្រប់ទីកន្លែង ជាមួយកម្មវិធី Office បញ្ចូលរួចជាស្រេច ។
•រក្សា និងសំយោគរូបភាព, វីដេអូ និងឯកសារ Office ទាំងឡាយចូលទៅក្នុង OneDrive ទំហំរហូតដល់ទៅ 15GB ដោយឥតគិតថ្លៃ ។
•ធ្វើជាម្ចាស់នៃជំនួយការដ៏ឆ្នើម Cortana ដែលយល់ការរាក់ជ្រៅនៃអ្នកប្រើប្រាស់ ។
•បង្រួមអ៊ីមែលការងារ និងអ៊ីមែលផ្ទាល់ខ្លួន ចូលគ្នាតែមួយ ជាមួយនឹងកម្មវិធី Microsoft Outlook តម្លើងរួចជាស្រេច ។
•បង្ហាញរូបភាព និងវីដេអូ ឬឯកសារ Office ឲ្យអ្នកដទៃមើល នៅលើអេក្រង់ qHD ទំហំ 5 អ៊ីង ។
•បង្ហាញផ្ទៃខាងក្រោយធំទូលាយ ឃើញមុខមនុស្សច្រើននាក់នៅពេលខលតាមវីដេអូ Skype ឬថតរូប Selfie ជាមួយនឹងកាមេរ៉ាមុខ Wide Angle 5MP ។
•ចៀសផុតពី Missed call ឬ missed text ហើយអាចទាក់ទងបានទៅកាន់ស៊ីមកាតទាំងពីរគ្រប់ ពេលវេលាជាមួយនឹងមុខងារ Smart Dual Sim
តាមប្រសាសន៍របស់លោកស្រី Jo Harlow អនុប្រធានផ្នែកទូរស័ព្ទនៃក្រុមហ៊ុន Microsoft ៖ ការបង្កើតថ្មីគួរតែបានដល់ដៃដល់បណ្តាជនគ្រប់រូប ហើយយើងកំពុងតែបង្កលទ្ធភាពឲ្យបណ្តា ជនគ្រប់រូបទទួលបានបទពិសោធន៍ដែលស្តែងចេញពីការបង្កើតថ្មីនោះតាមរយៈសេវាកម្ម Microsoft ដែលផ្តល់ជូនដោយឥតគិតថ្លៃ ផ្សាភ្ជាប់ទៅនឹងទូរស័ព្ទតម្លៃទាបសមរម្យហើយមានលក្ខណៈសម្បត្តិខ្ពស់ទៀត ដូចជាកាមេរ៉ាមុខ Wide Angle 5MP និងអេក្រង់ qHD 5 អ៊ីង។
Lumia 535 ស៊ីមមួយ និងស៊ីមពីរ នឹងចាប់ផ្តើមចេញលក់ក្នុងខែវិច្ឆិកាតទៅ តម្លៃប្រហាក់ប្រហែល $139 ដុល្លាសហរដ្ឋ (មិនទាន់គិតពន្ធអាករនានា)។ វាមានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជា បៃតង ទឹកក្រូច ស ប្រផេះក្រម៉ៅ ស៊ីយ៉ាន (ខៀវបែបទឹកសមុទ្រ) និងពណ៌ខ្មៅ ៕