no-alternative title

ក្រុមហ៊ុន​ Samsung​ បង្កើត​ទូរទស្សន៍​ជំនាន់​ថ្មី​ដោយ​បំពាក់​ប្រព័ន្ធ​ដំណើរការ​ Tizen

 

​ក្រុមហ៊ុន​ Samsung​ Electronics​ បាន​ប្រកាស​ថា​រាល់​ទូរទស្សន៍​ Samsung​ ស្មា​ត​ធី​វី​ នៅ​ឆ្នាំ​ 2015​ នឹង​បំពាក់​ កម្ម​វ​ធី​កម្សាន្ត​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​ផ្អែក​លើ​ប្រព័ន្ធ​ដំណើរការ​ Tizen​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​កម្មវិធី​ងាយស្រួល​ដើម្បី​ភ្ជាប់​លោក​អ្នក​ទៅ​កាន់​ពិភព​កម្សាន្ត​គ្មាន​ដែន​កំណត់​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​យោង​តាម​សម្តី​របស់​លោក​ Won​ Jin​ Lee​ អនុប្រធាន​ប្រតិបត្តិ​នៃ​   Visual​ Display​ Business​ របស់​ ក្រុមហ៊ុន​ Samsung​ Electronics​ បានឱ្យ​ដឹង​ថា​ “​ការ​បង្កើត​កម្ម​វី​ធី​ថ្មី​ Smart​ Platform​ ផ្អែក​លើ​ប្រព័ន្ធ​ដំណើរការ​ Tizen​ គឺជា​ជំហាន​ឆ្ពោះទៅ​រក​ការ​បង្កើត​ថ្មីស្រឡាង​កាន់តែ​ឆ្លាត​វៃ​ និង​ការ​រួម​បញ្ចូល​គ្នា​កាន់តែ​ប្រសើរ​។​  Tizen​ មិន​ត្រឹម​ តែ​ជា​ប្រព័ន្ធ​ដំណើរការ​ដែល​អាច​បង្កើន​បទ​ពិសោធន៍​លើ​ការ​កម្សាន្ត​សម្រាប់​អតិថិជន​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ​ ប៉ុន្ដែ​វា​ជា​ដំណោះស្រាយ​សម្រាប់​ការ​កម្សាន្ត​ក្នុង​គេហដ្ឋាន​នា​ពេល​អនាគត​។​”

 

ដំណើរការ​មាន​លក្ខណៈ​សាមញ្ញ​ និង​ងាយស្រួល​ 

​អាច​ធ្វើការ​ភ្ជាប់​ និង​ចែករំលែក​នូវ​មាតិកា​ទៅ​វិញ​ទៅ​មករ​វាង​ទូរទស្សន៍​ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និក​បាន​យ៉ាង​ងាយ​តាម​រយៈ​ Wi-Fi​ Direct​ និង​ Bluetooth​ Low​ Energy​ (BLE)​ ដែល​លោក​អ្នក​អាច​រីករាយ​ទស្សនា​លើ​អេ​ក្រង់​ច្រើន​ក្នុង​ពេល​តែ​មួយ​ ហើយ​ក៏​អាច​មើល​កម្មវិធី​ផ្សាយ​ផ្ទាល់​ ឬ​កម្ម​វី​ធី​ទូរទស្សន៍​នៅ​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ទាំងនោះ​គ្រប់​ទីកន្លែង​ក្នុង​គេហដ្ឋាន​ ទោះបីជា​ទូរទស្សន៍​របស់​អ្នក​បិទ​ក៏​ដោយ​។​ ប្រព័ន្ធ​ដំណើរការ​ថ្មី​នេះ​បង្កើត​ឡើង​ដើម្បី​ផ្តល់​បទ​ពិសោធន៍​រួម​បញ្ចូល​គ្នា​នៃ​ការ​កម្សាន្ត​មួយ​ដែល​ទាន់សម័យ​បំផុត​។​

 

​កម្មវិធី​កម្សាន្ត​គួរ​ឲ​ចាប់អារម្មណ៍​៖​ 

​កម្មវិធី​កម្សាន្ត​សំខាន់​ដែល​មាន​ក្នុង​ទូរទស្សន៍​ Samsung​ ស្មា​ត​ធី​វី​ ដូច​ជា​ Samsung​ Sports​ Live​ ដែល​លោក​អ្នក​អាច​រីករាយ​ទស្សនាការ​ប្រកួត​កីឡា​ និង​ធ្វើការ​ឆែក​ប្រវត្តិ​ក្រុម​ ឬ​កីឡាករ​នីមួយៗ​ក្នុង​ពេល​ដំណាលគ្នា​។​ ពិសេស​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម​ជាមួយ​ PlayStation​ Now​ ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​រីករាយ​លេង​ហ្គេ​ម​ PlayStation​ 3​ បាន​រាប់រយ​ហ្គេ​ម​ដោយ​មិន​ចាំបាច់​មាន​ម៉ាស៊ីន​ PlayStation​ 3​ នោះ​ទេ​ ដោយ​គ្រាន់តែ​ធ្វើការ​ភ្ជាប់​ រវាង​ទូរទស្សន៍​ទៅ​នឹង​ដៃ​បញ្ជា​ DUALSHOCK​ 4​ ប៉ុណ្ណោះ​។​ ក្រៅពី​នេះ​ លោក​អ្នក​អាច​លេង​ហ្គេ​ម​កម្សាន្ត​ប្លែកៗ​ ជា​ច្រើន​ទៀត​ដូច​ជា​ Just​ Dance​ Now,​ Bingo​ HOME:​ Race​ to​ Earth​ ជាដើម​។​ ពិតជា​គួរ​ឲ្យ​ចាប់អារម្មណ៍​ ចំពោះ​កម្មវិធី​ Milk​ Video​ ដែល​លោក​អ្នក​អាច​រីករាយ​ជាមួយ​ចម្រៀង​ និង​វី​ដេ​អូ​ក្លី​ប​ពេញ​និយម​ពី​វេ​ប​សាយ​  វី​ដេ​អូ​ល្បីៗ​រហូត​ដល់​ទៅ​50​។​ ដើម្បី​សម្រួល​ឲ្យ​ការ​កម្សាន្ត​កាន់តែ​រីករាយ​ ទូរទស្សន៍​ Samsung​ ស្មា​ត​ធី​វី​ អាច​ណែនាំ​មាតិកា​កម្សាន្ត​ពេញ​និយម​ជូន​លោក​អ្នកផង​ដែរ​។​

 

​ជម្រើស​កាន់តែ​ច្រើន​

​ប្រព័ន្ធ​ដំណើរការ​ Tizen​ អនុញ្ញាត​ឲ្យ​ទូរទស្សន៍​ Samsung​ ស្មា​ត​ធី​វី​ ក្លាយជា​ផ្នែក​នៃ​មាតិកា​ប្រព័ន្ធ​អេកូ​ កាន់តែ​សម្បូរ​បែប​ និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​សហការ​ជាមួយ​ដៃគូ​ជា​ច្រើន​ដើម្បី​ទទួល​បាន​ភាព​បត់បែន​ និង​ការ​ផ្តល់​ជូន​ដោយ​គ្មាន​គូ​ប្រៀប​។​

 

Samsung​ Electronics​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​ គ្រប់​រូប​ គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ ទូរទស្សន៍​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​⁣​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​  LED​។​ យើង​ មាន​បុគ្គលិក​ចំនួន​ 286.000​  នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ ចំនួន​ 216.7​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​ សូម​មើល​គេហទំព័រ​ www.samsung.com​ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន