no-alternative title

Samsung​ ណែនាំ​ទូរទស្សន៍​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​ SUHD​ TV​ កម្រិត​ច្បាស់​ឥត​ខ្ចោះ​ និង​កម្មវិធី​ទំនើបៗ​

 

Samsung​ Electronics​ ដែល​ជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ឧបករណ៍​កម្សាន្ត​ក្នុងផ្ទះ​ (Home​ Entertainment)​ ក្នុង​ រយៈពេល​៩​ឆ្នាំ​ជាប់​គ្នា​ ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​បច្ចេកវិជ្ជា​ថ្មី​ នៃ​ទូរ​ទស្ស​ន៏​ SUHD​ ដែល​រៀបចំ​សម្រាប់​ស្តង់ដារ​ដ៏​ ថ្មី​សន្លាង​ជាមួយ​ UHD​ និង​បទ​ពិសោធ​ន៏​ថ្មី​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​បច្ចេកវិជ្ជា​ថ្មី​នៃ​ទូរទស្សន៍​ SUHD​ បង្កើត​ឡើង​ដើម្បី​ជា​ជំ​ហ៊ាន​ថ្មី​ក្នុង​យុគសម័យ​ UHD​ នេះ​។​ វា​មាន​សមត្ថភាព​ បង្ហាញ​នូវ​អ្វី​លើស​ពី​មុន​ ហើយ​បាន​ផ្តល់​នូវ​រូបភាព​ដ៏​ច្បាស់​គួរ​ឲ្យ​ភា្ញ​ក់​ផ្អើល​ ហើយ​មាន​ពន្លឺ​ច្បាស់​ល្អ​ និង​មាន​ ពណ៌​ដ៏​ស្រស់​ស្អាត​អស្ចារ្យ​ទៀត​ផង​។​

 

​បន្ថែម​ពី​នេះ​ ទូរទស្សន៍​ Samsung​ SUHD​ មាន​លក្ខណៈ​ពិសេស​ប្លែក​ដែល​គូរ​អោយ​ចាប់អារម្មណ៍​ ដោយ​យើង​បាន​រៀបចំ​នូវ​ម៉ាស៊ីន​ SUHD​ ជា​ថ្មី​ ដែល​បាន​ផ្តល់​បទ​ពិសោធន៍​យ៉ាង​ល្អ​គ្មាន​គូ​ប្រៀប​ជាមួយ​ ការ​រចនា​រាង​កោង​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្តោតអារម្មណ៍​បាន​កាន់តែ​ល្អ​ជាង​មុន​ ជា​ពិសេស​មុខងារ​របស់​ ទូរទស្សន៍​ស្មា​ត​ធី​វី​នេះ​ គឺ​ផ្តល់​ដោយ​ Tizen​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​អាច​ស្វែងរក​អ្វី​ដែល​គេ​ចង់បាន​ងាយ​ ស្រួល​។​ 

 

លោក​  HS​ Kim​ នាយក​ផ្នែក​ Visual​ Display​ Business​ នៅ​ Samsung​ Electronic​ បាន​មាន​ប្រសាសន៍​ថា​ ពួក​យើង​នឹង​បន្ត​នូវ​ស្មារតី​ក្នុង​ការ​ស្វែងរក​នូវ​អ្វី​ដែល​ជា​ដែន​កំណត់​សម្រាប់​ឧបករណ៍​កម្សាន្ត​ក្នុងផ្ទះ​ឲ្យ​កាន់តែ​ ថ្មី​អស្ចារ្យ​ទៅ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​ ។​ បើ​តាម​ប្រភព​ព័ត៌មាន​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ Samsung​ នឹង​នាំ​ មុខ​គេ​នៅ​ក្នុង​វិស័យ​រូបភាព​នេះ​ ហើយនឹង​បន្ត​ធ្វើ​អ្វី​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​មួយ​ទូរទស្សន៍​ SUHD​។​ ដូច្នេះ​ អតិថិជន​អាច​ជឿជាក់​យើង​ជាង​មុន​ ដោយ​យើង​ប្តេជ្ញា​ចិត្ត​ថា​នឹង​ផ្តល់​នូវ​បទ​ពិសោធន៍​សម្រាប់​ឧបករណ៍​ កម្សាន្ត​ក្នុងផ្ទះ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ 

 

​ដោយ​មានការ​សហ​ការណ៍​ជាមួយ​ Hollywood​ Studio​ 20th​ Century​ Fox,​ Samsung​ ព្យាយាម​បំពេញ​ តម្រូវការ​គុណភាព​ របស់​ពួក​គេ​ទៅ​តាម​ស្តង់ដា​ SUHD​ 8​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ទទួល​បាន​នូវ​បទ​ពិសោធន៍​ដ៏​ល្អ​បំផុត​ ដែល​គ្មាន​គូប្រជែង​ក្នុង​ការ​ទស្សនា​តាម​រយៈ​ UHD​។​ 

 

​ការ​រចនា​នូវ​រូបរាង​កោង​ឲ្យ​កាន់តែ​ប្រសើរ​

​នៅ​ពេល​ដែល​ Samsung​ ចាប់ផ្តើម​ធ្វើការ​ណែនាំ​ពី​រាង​កោង​នៃ​ទូរទស្សន៍​នៅ​ឆ្នាំ​ ២០១៣​ វា​បាន​ផ្តល់​នូវ​បទ​ពិសោធន៍​ថ្មី​ដែល​ធ្វើ​ឲ្យ​ ឧបករណ៍​កម្សាន្ត​នៅ​តាម​ផ្ទះ​កាន់តែ​ប្រសើរ​ឡើង​។​ ទូរទស្សន៍​ Samsung​ SUHD​ JS9500​ នឹង​បង្ហាញ​ ពី​លក្ខណៈ​នៃ​ការ​រចនា​ឡើង​របស់​ Samsung​ Chamfer​ ដោយ​បន្ថែម​នៅ​កញ្ជក់​ ទូរទស្សន៍​កាន់តែ​ជ្រៅ​ ជាមួយ​ភាព​ស្រស់​ស្អាត​នៃ​ស៊ុម​ជុំវិញ​ដែល​បាន​ធ្វើ​អោយ​ ទូរទស្សន៍​កាន់តែ​ស្អាត​នៅ​ពេល​ដែល​អ្នក​ព្យួរ​ នៅ​លើ​ជញ្ជាំង​។​

 

​ទូរទស្សន៍​ Smart​ TV​ ស៊េរី​នេះ​ នឹង​ធ្វើ​ឲ្យ​បទ​ពិសោធន៍​នៃ​ការ​កម្សាន្ត​របស់​អ្នក​ឈានមុខ​គេ​

​អ្វី​ដែល​ថ្មី​សម្រាប់​ឆ្នាំ​ ២០១៥​ នេះ​ គឺ​ទូរទស្សន៍​  Smart​ TV​ របស់​ Samsung​ បាន​រួម​បញ្ចូល​ជា​ទូរទស្សន៍​ស៊េរី​ថ្មី​ SUHD​ ដោយ​ប្រើ​ប្រព័ន្ធ​ Tizen​ ដែល​ជា​កម្មវិធី​ប្រើប្រាស់​លើ​គេហទំព័រ​ ក្នុង​ការ​បង្កើត​នូវ​ App​ របស់​ទូរទស្សន៍​ ដែល​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​ ហើយ​ថែម​ទាំង​ផ្តល់​នូវ​ភាព​រីករាយ​ និង​ជម្រើស​ច្រើន​ជាង​មុន​សម្រាប់​ អ្នក​ប្រើប្រាស់​។​  Samsung​ នឹង​ធ្វើការ​បង្ហាញ​ស៊េរី​ថ្មី​ 3​ ម៉ូ​ដែល​ ហើយ​ម៉ូ​ដែល​ទាំងនេះ​មាន​ 9​ ទំហំ​ពី​ 48​ អ៊ី​ញ​ ដល់​ 88​ អ៊ី​ញ​។​ ដូច្នេះ​ អតិថិជន​អាច​ទិញ​នូវ​ទំហំ​ណាមួយ​ទៅ​តាម​តម្រូវការ​របស់​លោក​អ្នក​ក៏​បាន​។​

 

Samsung​ Electronics​ គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធ​ភា​ព្ថ្មីៗ​ជូន​មនុស្ស​គ្រប់​រូប​គ្រប់​ទីកន្លែង​ ។​ តាម​រយៈ​ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ ទូរទស្សន៍​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​  LED​។​ យើង​មាន​បុគ្គលិក​ចំនួន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ ចំនួន​ 216.7​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ព័ត៌មាន​បន្ថែម​ សូម​មើល​គេហទំព័រ​ www.samsung.com​។​

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន