no-alternative title

Samsung​ Galaxy​ A​ ទូរស័ព្ទ​ជំនាន់​ថ្មី​ សម្រាប់​មនុស្ស​ទាន់សម័យ​

 

​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Samsung​ បាន​ដាក់​ចេញ​ជា​ផ្លូវការ​នូវ​ទូរស័ព្ទ​ Galaxy​ A​ ដែល​ត្រូវ​បាន​រចនា​រូបរាង​ថ្មី​ ដែល​តួ​ម៉ាស៊ីន​ធ្វើ​ពី​លោហៈ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ ដើម្បី​បង្ហាញ​នូវ​ស្ទា​យ​ទាន់សម័យ​ប្លែកៗ​ និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ក្រុមហ៊ុន​ Samsung​ Electronics​ បានឱ្យ​ដឹង​ថា​ Samsung​ Galaxy​ A​  ជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សម្រាប់​មនុស្ស​សម័យ​ថ្មី​ដែល​បាន​រចនា​យ៉ាង​ផ្ចិតផ្ចង់​ជាទី​បំផុត​លើ​រូបរាង​ដ៏​ស្តើង​ស្រស់​ស្អាត​ ជាមួយ​តួ​ស្រោប​ដោយ​លោហៈ​ដ៏​រឹង​មាំ​រួម​នឹង​ការ​ផ្សា​ភ្ជាប់​ បទ​ពិសោធន៍​ដ៏​ប្រសើរ​ផ្សា​ភ្ជាប់​ទៅ​នឹង​បណ្តាញ​សង្គម​ និង​កម្មវិធី​ប្លែកៗ​ជា​ច្រើន​ដែល​សុទ្ធសឹងតែ​បម្រើ​ផលប្រយោជន៍​ដែល​មិន​អាច​ខ្វះ​បាន​។​ វា​ជា​ទូរស័ព្ទ​ដែល​អាច​ផ្តល់​នូវ​អ្វី​ កាន់តែ​អស្ចារ្យ​មួយ​កម្រិត​ទៀត​ដល់​មនុស្ស​ជំនាន់​ថ្មី​ និង​យុវវ័យ​ដែល​ចូល​ចិត្ត​ស្ទា​យ​កាលី​ប​ប្លែកៗ​។​ 

 

 

​អេ​ក្រង់​

​បំពាក់​ដោយ​បច្ចេកវិជ្ជា​អេ​ក្រង់​ Super​ AMOLED​ ច្បាស់​ឥត​ខ្ចោះ​ដូច​ធម្មជាតិ​ និង​ផ្តល់​ពណ៌​ដិត​ច្បាស់​ទោះបី​ មើល​ក្រោម​ពន្លឺ​ថ្ងៃ​។​ 

 

​រចនា​រូបរាង​

Galaxy​ ស៊េរី​ A​ ជា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​រាងស្តើង​ជាងគេ​បំផុត​របស់​ Samsung​ ជាមួយ​ការ​រចនា​រាង​ដ៏​កាលី​ប​ព័ទ្ធ​ ដោយ​លោហៈ​ ហើយ​មាន​ជម្រើស​នៃ​ពណ៌​ជា​ច្រើន​សម្រាប់​យុវវ័យ​ដើម្បី​បង្ហាញ​នូវ​ស្ទា​យ​ជីវិត​ដ៏​រីករាយ​ របស់​ខ្លួន​។​ 

 

​ថតរូប​ Selfie​ បែប​ថ្មី​

​ថតរូប​ Selfie​ បែប​ថ្មី​ ច្បាស់​ល្អ​ដាច់​គេ​ជាមួយ​កាមេរ៉ា​មុខ​ទំហំ​ 5​ មេ​ហ្គា​ភិ​ក​សែ​ល​ ជាមួយ​កម្ម​វ​ធី​ ថតរូប​ប្លែក​ដូច​ជា​ Wide​ Selfie,​ Palm​ Selfie,​ Animated​ GIF,​ Beauty​ Face​ Features​ និង​ Rear-cam​ Selfie​ ជាដើម​។​

 

​សមត្ថភាព​ប្រព័ន្ធ​ដំណើរការ​

Galaxy​ ស៊េរី​ A​ មាន​អង្ក​ចង​ចាំ​រហូត​ដល់​ 16GB​ និង​បំពាក់​ដោយ​ Quad​ Core​ 1.2​ GHz,​ LTE​ DS/3G​ DS:​ A53​ 1.5GHz​ Quad​ +​ A53​ 1.0GHz​ Quad,​ LTE​ SS:​ A15​ 1.8GHz​ Quad​ +​ A7​ 1.GHz​ Quad​ processor​ សម្រាប់​ប្រើ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​ និង​អ៊ី​ន​ធើ​ណិ​ត​ល្បឿន​លឿន​។​ ពិសេស​ជាង​នេះ​ទៅ​ទៀត​ ទូរស័ព្ទ​ស៊េរី​នេះ​ភ្ជាប់​មក​ជាមួយ​ Galaxy​ devices​ ដែល​មានកម្ម​វិធី​ Ultra-Power​ Saving​ Mode,​ Private​ Mode​ និង​ Multiscreen​ ផង​ដែរ​។​

 

 

​ល្បី​ថា​ Samsung​ Galaxy​ A​ មាន​រហូត​ដល់​ទៅ​ ៣​ ស៊េរី​ ដើម្បី​បំពេញតម្រូវការ​របស់​យុវវ័យ​ ដូច​ជា​ Samsung​ Galaxy​ A3​ Galaxy​ A5​ និង​ Galaxy​ A7​ ដែល​នឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​កម្ពុជា​ក្នុង​ពេល​ឆាប់​នេះ​។​ យើង​រង់ចាំ​ស្ទាប​ផ្ទាល់​ទាំងអស់​គ្នា​ ថា​តើ​ Samsung​ Galaxy​ A​ នីមួយៗ​ មាន​លក្ខណៈ​ពិសេស​ និង​កាលី​ប​យ៉ាងណា​ ហើយ​មាន​លក្ខណៈ​ខុស​គ្នា​ដូច​ម្តេច​ខ្លះ​ រវាង​ A3​ A5​ និង​A7​ នេះ​!​ 

 

 

Samsung​ Electronics​ ​គឺជា​ក្រុមហ៊ុន​នាំមុខ​គេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​ គ្រប់​រូប​ គ្រប់​ទីកន្លែង​។​ តាម​រយៈ​ការ​បង្កើត​ថ្មី​ និង​របកគំហើញ​ឥត​ឈប់​ឈរ​ យើង​កំពុង​តែ​ ផ្លាស់​ប្តូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍​ ស្មា​ត​ហ្វូ​ន​ កុំព្យូទ័រ​ផ្ទាល់ខ្លួន​ កុំព្យូទ័រ​លើ​តុ​ ម៉ាស៊ីនថតរូប​ ឧបករណ៍​ផ្ទះបាយ​ ម៉ាស៊ីនថតចម្លង​ ប្រព័ន្ធ​⁣​ LTE​ ឧបករណ៍​វេជ្ជសាស្ត្រ​ ឧបករណ៍​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​អគ្គិសនី​ និង​ដំណោះស្រាយ​ផ្សេងៗ​ប្រើ​ប្រព័ន្ធ​  LED​។​ យើង​ មាន​បុគ្គលិក​ចំនួន​ 286.000​ នាក់​ នៅ​ទូ​ទាំង​ 80​ ប្រទេស​ ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ​ ចំនួន​ 216.7​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ត៌​មាន​បន្ថែម​ សូម​មើល​គេហទំព័រ​ www.samsung.com​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន