កាលពីថ្ងៃទី 14 ខែ មករា កន្លងទៅនេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រុមហ៊ុន Microsoft Corp. បានប្រកាសផលិតផលសែស្រឡាយ Lumia ថ្មីចំនួនពីរម៉ូដែលថែមទៀតគឺ Microsoft Lumia 435 និង Lumia 532 ដែលមានតម្លៃទាបជាងគេបង្អស់ ធៀបទៅ Lumia ដទៃទៀត ។ ដោយដាក់ឲ្យដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 កំណែប្រែចុងក្រោយបង្អស់ រួមផ្សំជា មួយនឹងតម្លៃទាបមិនគួរឲ្យជឿផងនោះ, ស្មាតហ្វូន Lumia 435 និង Lumia 532 ផ្តល់លទ្ធភាពច្រើនជូនអ្នកប្រើប្រាស់ឲ្យបំពេញកិច្ចការបានច្រើន ទោះបីជាស្ថិតនៅទីណាក៏ដោយ ។
ស្របពេលដែលអតិថិជនជាច្រើនកំពុងពិចារណាប្តូរស៊េរីទូរស័ព្ទធម្មតាទៅជាទូរស័ព្ទទំនើប (ស្មាតហ្វូន), Lumia 435 និង Lumia 532 គឺជម្រើសដ៏ល្អប្រសើរ ព្រោះមានកម្មវិធីស្មាតហ្វូនដ៏ច្រើន ផ្តល់ជូននូវបទពិសោធន៍ Windows Phone ដ៏អស្ចារ្យ និងមានតម្លៃដ៏គាប់ប្រសើរ ។ Lumia 532 ជាស្មាតហ្វូនដែលមាន CPU quad-core ដែលអភិវឌ្ឍន៍ឈានឡើងចេញពីស្មាតហ្វូន Lumia 530 ។ ម៉ូដែលថ្មីនេះ មានការរចនាថ្លៃថ្លាប្រណីត, អាចក្រលេកមើលឃើញម៉ោង និងកាលវិភាគណាត់ជួបផ្សេងៗទោះជាកំពុងជាប់សោក៏ដោយ, មានកាមេរ៉ាមុខ និងអង្គចងចាំធំជាង Lumia 530 ។ លើសពីនេះ Lumia 532 ថែមទាំងជួយសម្រួលឲ្យអ្នកប្រើប្រាស់សម្រេចគោលបំណងរបស់ជាមួយនឹងការផ្តល់ជូនពី Microsoft ដូចជា ៖
•ប្តូរពីការសន្ទនាគ្នាតាមសម្លេង ទៅជាវីឌីអូខល បានមួយរំពេចជាមួយនឹងកាមេរ៉ាមុខ និងកម្មវិធី Skype ដែលបានតម្លើងរួចជាស្រេច ។
•អាន ពិនិត្យ កែសម្រួល និងផ្ញើឯកសារបានគ្រប់ទីកន្លែង ជាមួយនឹងកម្មវិធី Microsoft Office តម្លើងហើយរួចជាស្រេច ។
រក្សារូបភាព និងឯកសារទាំងឡាយបានយ៉ាងមានសុវត្ថិភាពនៅក្នុង OneDrive ដែលមានទំហំរហូតដល់ទៅ 30GB ដោយឥតគិតថ្លៃ ។
•ជួបផ្ទាល់ជាមួយនឹង Cortana ដែលផ្តល់នូវបទពិសោធន៍ជំនួយការបែបឌីជីថលបាន យ៉ាងល្អប្រសើរ ។
•បែងចែកដាច់ដោយឡែកពីគ្នារវាងលិខិតឆ្លើយឆ្លងអេឡិចត្រូនិកផ្ទាល់ខ្លួន និងការងារក្រុមហ៊ុន ។
•ផ្តិតយករូបភាពបានលឿន និងងាយស្រួលជាមួយនឹងកម្មវិធី Lumia Camera កែរូប Denim ។
•អាចអាប់ឌែតឡើង នៅពេលក្រុមហ៊ុនផ្តល់ជូននូវកម្មវិធីអាប់ឌែតនៅថ្ងៃមុខ ។
យោងតាមលោកស្រី Jo Harlow ប្រធានស្តីទីនៃក្រុមហ៊ុន Microsoft ទទួលបន្ទុកផ្នែកទូរស័ព្ទចល័ត ៖ កាលពីបីឆ្នាំមុន គ្រាដែលយើងប្រកាសចេញលក់ផលិតផល Lumia ម៉ូដែលដំបូង យើងបានបញ្ជាក់យ៉ាងច្បាស់ថា យើងនឹងនាំយកនូវផលិតផលទៅផ្តល់ជូនដល់អ្នកប្រើ ប្រាស់កាន់តែច្រើនតាមដែលលទ្ធភាពអាចធ្វើទៅបាន ។ យើងបានឈានមកសម្រេចបានគោលដៅនេះតាមរយៈ Lumia 435 និង Lumia 532 ដែលជាស្មាតហ្វូនដែលមានតម្លៃធូរថ្លៃជាង គេបង្អស់ធៀបទៅនឹង Lumia ដទៃទៀត ។ នេះបើកឱកាសឲ្យអ្នកប្រើប្រាស់ទាំងឡាយដែល កំពុងស្វែងរកស្មាតហ្វូនជាលើកដំបូង ។ Lumia 435 និង Lumia 532 មានលក្ខណៈសម្បត្តិប្រកួតប្រជែងខ្ពស់ទាំងរូបរាង និងកម្មវិធីដែលនឹងទទួលបានអាប់ឌែតជាបន្តបន្ទាប់ទៅថ្ងៃមុខ ដែលនឹងធ្វើឲ្យស្មាតហ្វូនទាំងនេះមានដំណើរការកាន់តែប្រសើរទោះជាប្រើប្រាស់រយៈពេលយូរអង្វែងទៅថ្ងៃអនាគតក៏ដោយ ។
Lumia 435 និង Lumia 532 នឹងត្រូវដាក់លក់នៅលើទីផ្សារសំខាន់ៗក្នុងទ្វីបអឺរ៉ុប អាស៊ីប៉ា ស៊ីហ្វិក ឥណ្ឌា អាស៊ីបូព៌ា និងអាហ្វ្រិក ចាប់ពីខែកុម្ភៈតទៅ ។ ទាំងពីរម៉ូដែលនេះ មានច្រើនពណ៌សម្រាប់ជ្រើសរើសដូចជា បៃតង ទឹកក្រូច ស និងខ្មៅ និងមានទាំងប្រភេទស៊ីមមួយ និងស៊ីមពីរ ។ រីឯតម្លៃលក់រាយមិនទាន់គិតបញ្ចូលពន្ធអាករនានាគឺប្រហែល $87 សម្រាប់ Lumia 435 និងប្រហែល $100 សម្រាប់ Lumia 532 ៕