no-alternative title

​ភាព​វិវត្តន៍​លេចធ្លោ​ឡើង​នៃ​ទំនើប​កម្ម​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​សាកល​ថ្មី​រូបរាង​កោង​ LG​ G​ Flex2​ នៅ​ឯ​ CES​ 2015

 

​ទីក្រុង​ LAS​ VEGAS,​ ខែមករា​ ឆ្នាំ​2015​ ក្រុមហ៊ុន​ LG​ Electronic​ (LG)​ នៅ​តែ​បន្ត​ក្នុង​ការ​ជំរុញ​នូវ​ ការ​វិវត្តន៍​នៃ​ទំនើប​កម្ម​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​សាកល​ថ្មី​រូបរាង​កោង​ G​ Flex2​ នៅ​ឯ​ CES​ អន្តរជាតិ​ 2015​ ក្នុង​ទីក្រុង​ LAS​ VEGAS​។​ ឆ្លងកាត់​តាម​បទ​ពិសោធន៍​ដើម​នៃ​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ G​ Flex​ ដែល​បាន​ទទួល​នូវ​ភាព​វិជ្ជមាន​ដ៏​ខ្លាំងក្លា​សំរាប់​បរិបទ​នៃ​ការ​រចនា​ដែល​មានការ​រូ​ម​បញ្ចូល​នូវ​គំនិត​ដ៏​អស្ចារ្យ​ក្នុង​រយះ​ពេល​ 1​ ឆ្នាំ​កន្លង​ទៅ​នេះ​។​ ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ថ្មី​ G​ Flex2​ ត្រូវ​បាន​រចនា​ឡើង​ដោយ​មានការ​ពង្រឹង​បន្ថែម​នូវ​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​នាំមុខ​គេ​ កាន់តែ​ពិសេស​ ទៅ​លើ​បច្ចេកវិទ្យា​កាលពីមុន​ លើ​គ្រប់​ផ្នែក​នៃ​ទូរ​សព្ទ​ដៃ​ ជាមួយនឹង​ប្រព័ន្ធ​ដំណើរការ​ដ៏​រហ័ស​ ដែល​ផ្តល់​នូវ​សា​រះ​សំខាន់​ដ៏​អស្ចារ្យ​ និង​ផាសុកភាព​បំផុត​ដល់​អ្នក​ប្រើប្រាស់​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ទូរ​សព្ទ​ដៃ​ LG​ G​ Flex2​ ត្រូវ​បាន​បង្កើត​ឡើងជា​មួយ​ស្តាយ​ថ្មី​ដែល​មាន​រូបរាង​កោង​ ព្រមទាំង​ត្រូវ​បាន​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ​ដែល​មាន​ល្បឿន​លឿន​បំផុត​ Qualcomm®​ Snapdragon™​ 810​ CPUs​ Octa-Core​ 64-bit​ ដែល​ធ្វើ​អោយ​ទូរ​សព្ទ​ដ៏​អស្ចារ្យ​នេះ​មាន​ប្រព័ន្ធ​ដំណើរការ​មួយ​ប្រកបដោយ​ភាព​រហ័សរហួន​ នឹង​មានដំណើរ​ការ​យ៉ាង​រលូន​បំផុត​។​ ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ញ​ រូបភាព​កំរិត​ Full​ HD​ ជាមួយនឹង​អានុភាព​ដ៏​ពិសេស​នៃ​ប្រព័ន្ធ​ Software​ថ្មី​បាន​ផ្តល់​នូវ​ផាសុកភាព​បំផុត​ទៅ​លើ​គ្រប់​បច្ចេកវិទ្យា​ នឹង​លក្ខ​ណះ​នៃ​ទូរ​សព្ទ​ថ្មី​នេះ​ដែល​មាន​ដូច​ជា​ បច្ចេកវិទ្យា​ថ្មី​ Gesture​ View​ និង​ Glance​ View​។​ ដែល​អស្ចារ្យ​បំផុត​នោះ​គឺ​បច្ចេកវិទ្យា​ដែល​មាន​តែ​មួយ​គត់​ “Self​ Healing”​ ដែល​បាន​មក​ពី​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ច្បង​ G​ Flex​ បាន​បន្តវេន​មក​ទូរ​សព្ទ​ G​ Flex2​ ដោយ​មាន​លក្ខ​ណះ​កាន់តែ​ពិសេស​បន្ថែម​ទៀង​ផង​ដែរ​។​

 

​ការ​អត្ថ​ធិ​ប្បាយ​អំពី​រូបរាង​ដ៏​ស្រស់​ស្អាត​ពិសេស​អស្ចារ្យ​

G​ Flex2​ មានការ​រចនា​ដោយ​មាន​រាង​កោង​ទំហំ​ 700mm​ ស្រប​នឹង​លក្ខ​ណះ​ធម្មជាតិ​នៃ​បាតដៃ​។​ ជា​ប្រភេទ​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ថ្មី​ដែល​មាន​សំឡេង​ដ៏​ពិ​រោះ​ស្រប​និង​ចង្វាក់​នៃ​ការ​រោ​ធិ៍​បែប​ធម្មជាតិ​នៃ​ភាព​កោង​ដ៏​ពិសេស​ ដែល​សំឡេង​រោ​ទិ៍​នោះ​ត្រូវ​បាន​ឆ្លងកាត់​នឹង​លឺ​បាន​គ្រប់​ផ្នែក​នៃ​ទូរ​សព្ទ​ដៃ​ដូច​ជា​ផ្នែក​ខាង​មុខ​ ខាងក្រោយ​ និង​ពីលើ​ចុះ​ក្រោម​នៃ​គែម​ទូរ​សព្ទ​ដៃ​។​

 

​បន្ថែម​ពី​នោះ​ទៅ​ទៀត​ ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ G​ Flex2​ មិន​ត្រឹមតែ​ត្រូវ​បាន​រចនា​ឲ្យ​មាន​រូបរាង​កោង​ដ៏​ស្រស់​ស្អាត​ និង​មាន​ភាព​ទាន់សម័យ​នោះ​ទេ​ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​លក្ខ​ណះ​សម​ស្រប​ទៅ​នឹង​ជីវភាព​រស់នៅ​របស់​អ្នក​ប្រើប្រាស់​ ព្រមទាំង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើ​ដ៏​ពិសេស​ដូច​ជា​ទូរ​សព្ទ​ដៃ​នេះ​មាន​មីក្រូហ្វូន​(microphone​ )​ នៅ​ជិត​នឹង​មាត់​ផ្ទាល់​របស់​អ្នក​ប្រើប្រាស់​តែ​ម្តង​។​ រីឯ​សំឡេង​នៃ​ការ​លើក​ទូរ​សព្ទ​មានការ​ផ្តល់​នូវ​ផា​សុខភាព​ខ្ពស់​បំផុត​ក្នុង​ចំណោម​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​ដទៃៗ​ទៀត​ ដោយ​មិន​បង្កើត​ឲ្យ​មាន​សំលេង​ចូល​មក​រំខាន​ខ្លាំង​ក្នុង​ពេល​ដែល​អ្នក​ប្រើប្រាស់​កំពុងនិយាយ​ទូរ​សព្ទ​។​ រូបរាង​ដ៏​ស្តើង​ជាមួយនឹង​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ញ​ កោង​សម​ក្នុង​ការ​មើល​ដោយ​ភ្នែក​ និង​កាន់​ដោយ​ដៃ​។​ ទូរ​សព្ទ​ដៃ​ដ៏​អស្ចារ្យ​នេះ​មាន​លក្ខ​ណះ​ពិសេស​ក្នុង​ការ​ស្រប​នឹង​បាតដៃ​ក្នុង​ការ​កាន់​ និង​ដាក់​ក្នុង​ហោប៉ៅ​។​ ជាមួយនឹង​ទំហំ​ភាព​ច្បាស់​បំផុត​នៃ​អេ​ក្រង់​ទូរ​សព្ទ​ដែ​មាន​រហូត​ដល់​ 1080p​ Full​ HD​ ដែល​ធ្វើ​អោយ​ UI​ របស់​ទូរ​សព្ទ​មានការ​លេចឡើង​នូវ​ភាព​ច្បាស់​ និង​ដូច​មានជីវិត​។​ អេ​ក្រង់​ P-OLED​ បាន​ធ្វើ​ឲ្យ​ទូរ​សព្ទ​ដៃ​ G​ Flex2​ មាន​រូបរាង​ស្អាត​ និង​ប្រើ​បាន​យូរ​បំផុត​។​ 

 

​បច្ចេកវិទ្យា​ចុង​ក្រោយ​បំផុត​

G​ Flex2​ គឺជា​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​ដែល​ដំបូង​បំផុត​ដែល​ត្រូវ​បាន​ប្រកាស​ថា​ត្រូវ​បាន​បំពាក់​ដោយ​អង្គ​ប្រតិបត្តិការ​ Snapdragon​ 810​ ជាមួយនឹង​ CPUs​ Octa-Core​ 64-bit​ សំរាប់​ប្រើប្រាស់​អង្គ​ ប្រតិបត្តិការ​ Android​ 5.0​ និង​ Qualcomm®​ Adreno™​ 430​ GPU​ ដែល​មាន​ភាព​ងាយស្រួល​បំផុត​ក្នុង​ការ​ដំណើរការ​ក្រាហ្វិក​ (graphics)​ ផ្សេងៗ​។​ លក្ខ​ណះ​ពិសេស​ទាំង​អស់នេះ​ធ្វើ​អោយ​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ល្បឿន​លឿន​មិន​គួរ​ឲ្យ​ជឿ​ និង​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​សំរាប់​ការ​កំសាន្ត​ និង​កិច្ចការ​ផ្សេងៗ​។​ 

 

​អង្គ​ប្រតិបត្តិការ​ Snapdragon​ 810​ មានការ​រួម​បញ្ចូល​ជាមួយនឹង​រលក​សញ្ញា​ 3x20MHz​ ដែល​លឿន​ និង​មាន​ប្រសិទ្ធិ​ភាព​បំផុត​។​

​អ្វី​ដែល​បន្ថែម​ទៀត​នោះ​ G​ Flex2​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គ្របដណ្តប់​ជាមួយនឹង​កញ្ចក់​ផ្នែក​ខាងក្រៅ​ដែល​មាន​ភាពរឹងមាំ​ និង​ជាប់​បាន​យូរ​បំផុត​ ដែល​គួរ​ឲ្យ​ថ្លែងអំណរគុណ​ដល់​អ្នកជំនាញ​នៃ​ក្រុមហ៊ុន​ LG​។​ បច្ចេកវិទ្យា​ “Self​ Healing”​ ជា​បច្ចេកវិទ្យា​មួយ​ដែល​សំរាប់​រក្សា​ទូរ​សព្ទ​ដៃ​អោយ​មើលទៅ​មាន​លក្ខ​ណះ​ថ្មី​ ទោះបីជា​មានការ​ឆ្កូត​ឬ​កោស​ក៏​ដោយ​ដែល​នឹង​ធ្វើ​អោយ​ទូរ​សព្ទ​វិល​ទៅ​រក​ភាព​ដើម​វិញ​។​ 

 

​ចំណែកឯ​ការ​រួម​បញ្ចូល​នូវ​បរិបទ​ទំនើប​ថ្មី​ផ្សេង​ទៀត​មាន​ដូច​ជា​ ភាព​អស្ចារ្យ​ដែល​មិន​អាច​ស្មាន​ដល់​នៃ​ល្បឿន​ដ៏​លឿន​បំផុត​នៃ​ការ​ចាប់​យក​រូបភាព​របស់​កា​ម៉េ​រា​ដែល​មាន​អានុភាព​ដ៏​ពិសេស​ស្រ​ដៀង​គ្នា​ទៅ​នឹង​កាមេរ៉ា​របស់​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ LG​ G3​ ដែល​ត្រូវ​បាន​ទទួល​ប្រជាប្រិយភាព​បំផុត​។​ បច្ចេកវិទ្យា​ដ៏​កាមេរ៉ា​ដ៏​អស្ចារ្យ​នេះ​មាន​ភាព​ពិសេស​បំផុត​ ដែល​អាច​ធ្វើការ​ថតរូប​បាន​យ៉ាង​ច្បាស់​ទោះជា​នៅ​កន្លែង​ដែល​មាន​ពន្លឺ​ទាប​បំផុត​ក៏​ដោយ​ ហើយ​មានការ​វាស់​ស្ទង់​យ៉ាង​ម៉តចត់​បំផុត​អំពី​រយះ​ច​ង្ងាយ​នៃ​ការ​ថត​ជាមួយនឹង​ការ​តម្រង់​នៃ​ប្រព័ន្ធ​ឡា​សឺ​(laser)​។​ ការ​ដាក់​ចូល​ជាមួយនឹង​បច្ចេកវិទ្យា​ OIS+​  នឹង​ LED​ flash​ ចំនួន​ 2​ បាន​ធ្វើ​ឲ្យ​ទូរ​សព្ទ​ដៃ​ G​ Flex2​ អាច​ថត​បាន​នូវ​រូបភាព​ដែល​មាន​កំរិតស្តង់ដារ​ខ្ពស់​បំផុត​។​ 

 

​ការ​អនុវត្ត​នូវ​ដំណោះស្រាយ​ផ្សេងៗ​ដែល​សំរាប់​បំពេញ​នូវ​រាល់​តំរូវ​របស់​អ្នក​ប្រើប្រាស់​ប្រកបដោយ​ភាព​ងាយស្រួល​

​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ G​ Flex2​ ជា​ទូរ​សព្ទ​ដៃ​មួយ​ដែល​មានការ​បង្កើត​ឡើង​ដោយ​មាន​រូបរាង​កោង​ដែល​ផ្តល់​បទ​ពិសោធន៍​នៃ​ការ​ចាប់​កាន់​បែប​ថ្មី​ តែ​ក៏​ជា​ទូរ​សព្ទ​ដៃ​មួយ​ដែល​មាន​បំពាក់​ដោយ​ប្រព័ន្ធ​ software​ ដ៏​ពិសេស​ឥត​ខ្ជោះ​ថែម​ទៀត​ផង​ ដែល​មាន​ដូច​ជា​៖

 

​បច្ចេកវិទ្យា​ថត​យ៉ាង​ពិសេស​(Gesture​ Shot)​ បាន​ធ្វើ​ឲ្យ​ការ​ថតរូប​របស់​លោក​អ្នកមាន​ភាព​ងាយស្រួល​ ព្រមទាំង​អាច​ថតរូប​ជាមួយ​បច្ចេកវិទ្យា​កាមេរ៉ា​មុខ​ដ៏​អស្ចារ្យ​តាម​រយះ​កាយវិការ​ដែល​កំណត់​បាន​ក្នុង​រយះ​ចំងាយ​ 1.5​ ម៉ែត្រ​។​ 

 

​បច្ចេកវិទ្យា​ដ៏​ពិសេស​(Gesture​ View)​ដោយ​អាច​ត្រួតពិនិត្យ​យ៉ាង​រហ័ស​បំផុត​បន្ទាប់​ពី​ការ​ថតរូប​ដោយ​ប្រើ​កាយវិការ​។​

​បច្ចេកវិទ្យា​(Glance​ View)​ ជា​បច្ចេកវិទ្យា​ដែល​ធ្វើការ​បង្ហាញ​នៅ​លើ​អេ​ក្រង់​ទូរ​សព្ទ​ដៃ​ស្តី​អំពី​ព័ត៌មាន​ដូច​ជា​ ពេលវេលា​ Message​ និង​ missed​ calls​។​ល​។​

​បច្ចេកវិទ្យា​(Fast​ Charge)​ ដែល​បាន​បង្កប់​ដោយ​ថាមពល​ថ្មី​ដែល​មានកំ​លាំង​ 3,000mAh​ ហើយ​ក៏​ទូរ​សព្ទ​ដំបូង​បំផុត​នៅ​លើ​ពិភពលោក​ដែល​ធ្វើការ​សាក់​ថ្ម​រយះ​ពេល​ 40​ នាទី​បាន​ថាមពល​ 50%​ (​រហ័ស​បំផុត​)​។​

 

លោក​ Juno​ Cho,​ ប្រធាន​ប្រតិបត្តិ​(CEO)​ ប្រចាំ​ ក្រុមហ៊ុន​ LG​ Electronics​ Mobile​ Communications​  “​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ G​ Flex​ 2​ បាន​ធ្វើការ​រួម​បញ្ចូល​ថ្មី​នូវ​បច្ចេកវិទ្យា​យ៉ាង​ពិសេសៗ​ពីលើ​បច្ចេកវិទ្យា​ដែល​មាន​ស្រាប់​ដែល​ត្រូវ​បាន​បំពាក់​នៅ​ក្នុង​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​រៀមច្បង​ G​ Flex​ ដោយ​មានការ​កំណត់សម្គាល់​យ៉ាង​ពិសេស​ដោយ​មាន​រូបរាង​កោង​ ដែល​នេះ​ជា​បរិបទ​នៃ​ទស្សនៈ​វិទ្យា​ក្នុង​ការ​រួម​បញ្ចូល​ថ្មី​ដើម្បី​ជីវិត​កាន់តែ​ប្រសើរ​”​។​ លោក​បន្ថែម​ទៀត​ថា​ “​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ G​ Flex2​ មិនមែន​ត្រឹមតែ​មាន​រូបរាង​ស្រស់​ស្អាត​នោះ​ទេ​ ថែម​ទាំង​មាន​ថាមពល​ខ្លាំង​បំផុត​បើ​ប្រៀបធៀប​នឹង​យុគសម័យ​នៃ​ទូរ​សព្ទ​ដៃ​ស្មា​ត​ហ្វូ​ល​ថ្មី​នេះ​។​ និយាយ​អោយ​សាមញ្ញ​ ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ G​ Flex2​ គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បរិបទ​នៃ​ធម្មជាតិ​នៃ​ភាព​កោង​។​”

​ទូរ​សព្ទ​ដៃ​ម៉ូ​ដែល​ LG​ G​ Flex2​ នឹង​ដាក់​បង្ហាញ​លក់​ចាប់ពី​ចុង​ខែមករា​ឆ្នាំ​2015​នេះ​នៅ​ប្រទេស​កូរ៉េ​ ហើយនឹង​ប​ញ្ចូ​ន​បន្ត​ទៅ​ក្នុង​ទីផ្សារ​ទូរ​សព្ទ​ដៃ​សកល​។​ ទូរ​សព្ទ​ដៃ​ដ៏​ទំនើប​នេះ​មាន​ 2​ ពណ៌​គឺ​ ពណ៌​ទឹកប្រាក់​(Platinum​ Silver)​និង​ពណ៌​ក្រហម​(Flamenco​ Red)​។​

​ប្រភព​៖​ http://www.lgnewsroom.com/newsroom/contents/64850

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន