no-alternative title

Samsung​ ដាក់​បង្ហាញ​កំពួ​ល​ស្មា​ត​ហ្វូ​ន​ Galaxy​ S6​ និង​ Galaxy​ S6​ edge​ នៅ​ក្នុង​ព្រឹត្តិការ​ណ៌​ពិ​ពណ៌​បច្ចេកវិទ្យា​ MWC​ 2015​​

​បន្ទាប់​ពី​មាន​ពាក្យ​ចរ​ចាម​អារាម​បន្តបន្ទាប់​កាលពី​ពេល​ថ្មីៗ​នេះ​ ពី​កំពួ​ល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​របស់​ក្រុមហ៊ុន​ Samsung​ ហើយ​កាលពី​យប់​មី​ញ​នេះ​ក្រុមហ៊ុន​ Samsung​ បាន​ធ្វើការ​បង្ហាញ​ជា​ផ្លូវការ​នូវ​កំពួ​ល​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិការ​ណ៌​ពិ​ពណ៌​បច្ចេកវិទ្យា​ MWC​ 2015​ ហើយ​គឺ​ Galaxy​ S6​ និង​ Galaxy​ S6​ edge​។​ ស្មាតហ្វូនទាំងពីរនេះ គឺសំបក​របស់​វា​ ត្រូវ​បាន​ផលិត​ឡើង​ពី​កញ្ចក់​ចំនួន​ពីរ​ស្រទាប់​ និង​មាន​ស៊ុម​ព័ទ្ធ​ជំ​ុ​វិញ​ជា​ប្រភេទ​អ៊ី​ណុ​ក​ ដែល​មើលទៅ​ពិត​អស្ចារ្យ​បំផុត​។​

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះ​ការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នេះ​ រូបរាង​របស់​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​ត្រូវ​បាន​រចនា​កាន់តែ​ប្លែក​ពី​ម៉ូ​ដែល​មុនៗ​ បើ​យើង​ពិនិត្យ​ទៅ​លើ​រូបរាង​របស់​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នៅ​ក្នុង​ព្រឹត្តិការ​ណ៌​ដ៏​អស្ចារ្យ​នេះ​គឺ​ពិតជា​ទាក់ទាញ​និង​ទាន់សម័យ​បំផុត​ សម្រាប់​វ័ណ្ឌ​ជុំ​វី​ញ​របស់​ Galaxy​ S6​ មាន​លក្ខ​ណះ​ប្លែក​ ប្រកបដោយ​ភាព​ទាន់សម័យ​ និង​ពិតជា​មាន​ភាព​ទាក់ទាញ​ជាង​មូ​៉​ដែល​មុនៗ​។​  

 

 

ចំណែកឯ​គេ​ម​អេ​ក្រង់​របស់​ Galaxy​ S6​ edge​ គឺ​មាន​រាង​កោង​បញ្ឆិត​ស្រ​ដៀង​ទៅ​នឹង​ Galaxy​ Note​ Edge​ ដោយ​ Galaxy​ S6​ edge​ មាន​រាង​កោង​ទាំង​សងខាង​ ដែល​នេះ​ គឺ​បាន​បង្ហាញ​ឃើញ​ពី​គំនិត​ច្នៃប្រឌិត​មួយ​ថ្មី​ ដែល​ផលិតផល​របស់​ដៃគូរ​ប្រជែង​ផ្សេង​ទៀត​មិន​ទាន់​អាច​ធ្វើ​បាន​។​ 

 

​ក្រុមហ៊ុន​ Samsung​ បាន​ប្រកាស​អោយ​ដឹង​ថា​ កំពូល​ស្មា​ត​ហ្វូ​ន​ Galaxy​ S6​ និង​ Galaxy​ S6​ edge​ និង​ធ្វើការ​ចេញ​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ១០​ ខែមេសា​ ឆ្នាំ​ ២០១៥​ ខាង​មុខ​នេះ​៕

 

 

​ ហើយ​ខាងក្រោម​នេះ​គឺជា​លក្ខ​ណះ​សម្បត្តិ​ដ៏​ប្រណិត​មួយ​ចំនួន​របស់​កំពួ​ល​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​:

 

 

​លក្ខណៈសម្បត្តិ​ពិសេសៗ​នៅ​លើ​ Galaxy​ S6​ រួម​មាន​៖

-​អេ​ក្រង់​ Quad​ HD​ ទំហំ​ 5.1​ អី​ុ​ង​ ប្រភេទ​ Super​ AMOLED​ (1440×2560)px​ ជាមួយ​ដង់ស៊ីតេ​អេ​ក្រង់​ 577ppi​ បច្ចេកវិទ្យា​អេ​ក្រង់​ Gorilla​ Glass​ 4​ ដែល​ជា​បច្ចេកវិទ្យា​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ Corning

-​កាមេរ៉ា​ក្រោយ​ទំហំ​ 16MP​ ជាមួយ​បច្ចេកវិទ្យា​ autufocus,​ LED​ flash,​ Geo-tagging,​ touch​ focus,​ face​ detection,​ Auto​ HDR,​ panorama,​ dual-video​ record

-​កាមេរ៉ា​ក្រោយ​អាច​ថត​វី​ដេ​អូ​កម្រិត​ 2160p@30fps,​ 1080p@60fps,​ 720@120fps

-​កាមេរ៉ា​មុខ​ទំហំ​ 5MP​ ថត​វី​ដេ​អូ​កម្រិត​ 1080p@30fps​ បច្ចេកវិទ្យា​ dual​ video​ call,​ Auto​ HDR​អ​

-​បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅ​ដៃ​ Fingerprint​ Sensor​ (​អាច​ប្រើ​ជា​មួ​ួ​យ​គណនី​ PayPal)​ គាំទ្រ​សេវាកម្ម​ថ្មី​ Samsung​ Pay​ អាច​ប្រើ​ជាមួយ​ Visa​ និង​ MasterCard​ បាន​

-​បំពាក់​ឈី​ប​អង្គ​ប្រតិបត្តិ​ Octa-Core​ Exynos​ 7420​ 64-bit​ SOC​ ដែល​មាន​ 4-Cortex-A57​ Core​ ល្បឿន​ 2.1GHz​ និង​ 4-Cortex-A53​ ល្បឿន​ 1.5GHz

-​ប្រើ​ថ្ម​ជាប់​នឹង​ម៉ាស៊ីន​ (internal​ battery)​ គាំទ្រ​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ Qi​ និង​ PMA​ wireless​ charging​ 

-Galaxy​ S6​ សាក​ថ្ម​ចាប់​ពេញ​ កម្រិត​ថាមពល​ថ្ម​ 2550mAh​ ប្រភេទ​ Non-removable​ Li-Ion

-RAM​ ទំហំ​ 3GB​ ប្រភេទ​ LPDDR4

-​អង្គ​ចង​ចាំ​មាន​បី​ជម្រើស​គឺ​ 32GB/64GB/128GB​ (​គ្មាន​រន្ធ​បន្ថែម​ Memory)

-​តំណ​ភ្ជាប់​៖​ Wi-Fi​ 802.11​ a/b/g/n/ac,​ Wi-Fi​ Direct,​ hotspot,​ Bluetooth​ v4.1,​ GPS,​ Infrared

-​មាន​បច្ចេកវិទ្យា​ NFC​ និង​ MST​ គាំទ្រ​ដល់​សេវាកម្ម​បង់ប្រាក់​តាម​ទូរស័ព្ទ​ (mobile​ payment)

-​ប្រព័ន្ធ​ប្រតិបត្តិ​ Android​ 5.0.2​ Lollipop​ ជាមួយ​កម្មវិធី​ TouchWiz​ UI​ ជំនាន់​ចុង​ក្រោយ​ ឌី​ហ្សា​ញ​ថ្មី​ និង​ច្បាស់​ស្អាត​ជាង​មុន​

-Samsung​ សហការ​ជាមួយ​ Microsoft​ ជំនួស​ Dropbox​ ដោយ​ផ្ដល់​ជូន​អតិថិជន​ទិញ​ Galaxy​ S6​ នូវ​ទំហំ​ OneDrive​ រហូត​ដល់​ 115GHz​ រយៈពេល​ពីរ​ឆ្នាំ​

-​ប្រើ​ស៊ី​មកា​ត​ប្រភេទ​ Nano-Sim

 

 

លក្ខណៈសម្បត្តិ​ពិសេសៗ​នៅ​លើ​  Galax​ S6​ Edge៖

-​អេ​ក្រង់​ទំហំ​ 5.1​ អី​ុ​ង​ Resolution​ 1440​ x​ 2560​ pixels​ បច្ចេកវិទ្យា​អេ​ក្រង់​ Gorilla​ Glass​ 4

-Memory៖​ 32/64/128​ GB​ (​គ្មាន​រន្ធ​ដោត​  microSD​ Card),​ RAM​ 3GB

-​កាមេរ៉ា​ក្រោយ​ 16MP​ (​អាច​ Record​ វី​ដេ​អូ​បាន​កម្រិត​ 4K)​ និង​មុខ​ 5MP​ (​ថត​ច្បាស់​ដោយ​មិន​ប្រើ​ Flash)​។​  

-​ប្រព័ន្ធ​ប្រតិបត្តិ​ Android,​ v5.0​ (Lollipop)

-​បន្ទះ​ឈី​ប​ Exynos​ 7420

-CPU​ ពីរ​ប្រភេទ​៖​ ទី​មួយ​ Quad-core​ Cortex-A53​ ល្បឿន​ 1.5​ GHz​ និង​ទី​ពីរ​ Quad-core​ Cortex-A57​ ល្បឿន​ 2.1​ GHz

-​ថាមពល​ថ្ម​ (​ថ្ម​មិន​អាច​ដោះ​បាន​)៖​ 2600​ mAh​ 

-​មានមុខ​ងារ​ Samsung​ Pay​ ដូច​ Apple​ Pay​ ដែរ​

-​អាច​ផ្ទុក​ឯកសារ​លើ​ OneDrive​ បាន​ 115GB

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន