នៅក្នុងព្រឹត្តិការណ៌ពិពណ៌បច្ចេកវិទ្យាដ៏ធំអស្ចារ្យប្រចាំឆ្នាំ Mobile World Congress 2015 ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Barcelona នៃប្រទេស អេស្បា៉ញ ដែលមានការបង្ហាញពីឧបករណ៌អេឡិចត្រូនិចនិងបច្ចេកវិទ្យាដ៏ពិសេសៗអស្ចារ្យពីបណ្តាក្រុមហ៊ុនធំៗជាច្រើន ក្រុមហ៊ុន Microsoft ក៏បានមានវត្តមាននៅទីនោះផងដែរ នឹងបានបង្ហាញពីផលិតផលថ្មីៗ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើបៗរបស់ខ្លួនជាច្រើន ហើយក្នុងនោះ ក្រុមហ៊ុនក៏បានធ្វើការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនពីរម៉ូដែលផងដែរគឺ Microsoft Lumia 640 និង Microsoft Lumia 640 XL។
សម្រាប់ Microsoft Lumia 640 គឺមានអេក្រង់ទំហំ ៥ អ៊ីងទ្រទ្រង់រូបភាពបានកំរិត 720p និងមានកាេមរ៉ាទំហំ ៨ មេហ្កាភិចសែល ដោយមានបំពាក់នូវ LED Flash ដែលប្លែកជាងមូ៉ដែលមុនៗ ហើយនិឹងមានអង្គប្រតិបត្តិការ quad-core 1.2GHz processor ព្រមទាំងដំណើរការជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Window Phone 8.1 ហើយអាចនឹងធ្វើការទ្រទ្រង់បានជាមួយនឹង Window 10 ឆាប់ៗនេះផងដែរ។ វាមានថ្មទំហំ 2500mAh ហើយចំពោះតម្លៃរបស់វា គឺ ១៣៨ អុឺរ៉ូ សំរាប់ប្រភេទ ៣ 3G និង ១៥៩ អិឺរ៉ូសំរាប់ប្រភេទ LTE។
ចំណែកឯ Microsoft Lumia 640 XL គឺកាន់តែពិសេស និងមានអេក្រង់ធំជាង Lumia 640 គឺ 5.7" HD screen ហើយវាក៏អាចទ្រទ្រង់ប្រព័ន្ធប្រតិបត្តិការចុងក្រោយ Window Phone 8.1 ហើយអាចនឹងធ្វើការទ្រទ្រង់បានជាមួយនឹង Window 10 ឆាប់ៗនេះដូចគ្នា។ នៅលេីស្មាតហ្វូនថ្មីេនះ ត្រូវបានដំឡើងមកជាមួយកាមេរ៉ាថតរូបទំហំ 13MP sensor និងមាន LED Flash មករួចជាស្រេច ដែលអាចថតរូបបានកាន់តែច្បាស់់។ វាមានថ្មទំហំ 3000mAh ចំពោះតម្លៃរបស់វា គឺ ១៩០ អុឺរ៉ូ សំរាប់ប្រភេទ ៣ 3G និង ២២០អិឺរ៉ូសំរាប់ប្រភេទ LTE។
ហើយបើតាមប្រសាសន៌របស់លោក Steven Enlop បានបង្ហើបឲ្យដឹង ទូរស័ព្ទស្មាតហ្វូនទាំងពីរម៉ូដែលនេះគឺនឹងមានលក់នៅលើទីផ្សារជាផ្លូវការក្នុងខែមេសាខាងមុខនេះហើយ។