នៅក្នុងទីក្រុង Barcelona នៃប្រទេស អេស្បា៉ញ ក្នុងព្រឹត្តិការណ៌ពិពណ៌បច្ចេកវិទ្យាដ៏ធំអស្ចារ្យប្រចាំឆ្នាំ Mobile World Congress 2015 ដែលតែងតែរៀប ចំឡើងជារៀងរាល់ឆ្នាំ ដោយមានការបង្ហាញពីឧបករណ៌អេឡិចត្រូនិចនិងបច្ចេកវិទ្យាដ៏ពិសេសៗអស្ចារ្យពីបណ្តាក្រុមហ៊ុនធំៗជាច្រើន ក្រុមហ៊ុន LG Electronic ក៏បានដាក់បង្ហាញនូវនាឡិកាដៃស៊េរីទំនើបរបស់ខ្លួនចំនួនពីម៉ូដែលគឺ LG Watch Urbane ដំណើរការដោយ Android Wear LG Watch Urbane LTE ដំណើរការដោយ WebOS។
LG Watch Urbane គឺជានាឡិកាដៃប្រភេទ Classic ដែលរចនាយ៉ាងពិេសសសំរាប់បំពេញតំរូវការអ្នកប្រើប្រាស់ទូទៅ វារូបរាងតូច និងមានកំរ៉ាស់ស្តើង មានអេក្រង់ទំហំ 1.3 អ៊ីង (P-OLED display with 320 x 320px) និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Wear ហើយនិងមានប៊ូតុងខាង ក្រៅចំនួនបីសំរាប់បញ្ជាទៅលើមុខងារនានា ដែលមាននៅលើនាឡិកាដៃមួយនេះ។
LG Watch Urbane LTE គឺនាឡិកាដៃដ៏ទំនើបមួយ ដែល LG Electronic ផលិតផលឡើងយ៉ាងផ្ចិតផ្ចង់ជាទីបំផុត ដោយមិនគ្រាន់តែផ្តល់នូវភាពទំនើប ទាន់សម័យសំរាប់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាថែមទាំងមានសមត្ថភាពអាចជួយសម្រួលការងារនានាបានច្រើនថែមទៀតផង។ នៅលើនាឡិកាដៃថ្មីនេះ គឺមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា បន្ទះឈីប Snapdragon 400 chipset (the CPU clocked at 1.2GHz) និងអង្គចងចាំទំហំ 1GB ហើយនិងមានទំហំផ្ទុកដែលមានស្រាប់ទំហំ 4GB ពិសេសជាងនេះទៅទៀតនោះ គឺវាត្រូវបានក្រុមហ៊ុនតំឡើងនូវបច្ចេកវិទ្យាតរភ្ជាប់ LTE, Bluetooth 4.0 LE and NFC there's Wi-Fi b/g/n. ដែលផ្តល់នូវភាពងាយស្រួលបំផុត ចំពោះការទំនាក់ទំនងជាមួយនឹងឧបករណ៍ផ្សេង។