no-alternative title

ហួ​វៃ​បង្ហាញ​ផលិតផល​ថ្មីៗ​ យ៉ាង​បះសក់​ និង​ភ្លឺភ្នែក​ នៅ​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក​ប្រចាំឆ្នាំ​ ២០១៥

ថ្មីៗ​នេះ​ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​យក្ស​ដ៏​ធំ​លំដាប់ថ្នាក់​លេខ​ 3​ លើ​ពិភពលោក​ បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្លៃៗ​ សមត្ថភាព​កម្រិត​កំពូល​គ្មាន​គូ​ប្រៀប​ រូបរាង​ទាក់ទាញ​ កំពូល​ស្តើង​ កំពូល​ស្រាល​ និង​ថ្ម​មហា​សែន​ខ្លាំង​ប្រើ​បាន​យូរ​ ដូច​ជា​ នាឡិកា​បំបែក​ឯក​ទ​គ្គ​កម្ម​ពិភពលោក​ Huawei​ Smart​ Watch​ (World’s​ First​ Smart​ watch)​ ថេ​ប​ប្លេ​ត​កូនកាត់​ស្មា​ត​ហ្វូ​ន​ Huawei​ X2​     នាឡិកា​ពាក់​ដៃ​ Talk​ Band​ B2​ និង​កាស​ស្តាប់​ដ៏​កាលី​ប​ Talk​ Band​ N1​ នៅ​ឯ​សន្និសីទកាសែត​ក្នុង​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក​ដ៏​ធំ​តែ​មួយ​គត់​ប្រចាំឆ្នាំ​នេះ​ នាទី​ក្រុង​ បា​សេ​ឡូ​ណា​ ប្រទេស​អេ​ស្ប៉ា​ញ​ ជាមួយ​គោល​គំនិត​   “​ សុបិន​ជា​កត្តា​ជំរុញ​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​ ”​ ។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​លោក​ រី​ឆាត​ យូ​ (Richard​ Yu)​ នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ផ្នែក​ក្រុម​អាជីវកម្ម​សម្រាប់​អតិថិជន​ មាន​ប្រសាសន៍​ថា​  “​ អតិថិជន​ នឹង​អាច​ប្រើប្រាស់​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ និង​ស្មា​ត​ហ្វូ​ន​ ដែល​អាច​ផ្ទុក​នូវ​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​ថត​នូវ​អ្វីៗ​ ដែល​ខ្លួន​ចង់បាន​ ដែល​នេះ​គឺជា​កា​រវិ​វ​ឌ្ឍ​ថ្មី​មួយ​នៃ​បច្ចេកវិទ្យា​ ទិន្នន័យ​ដ៏​ធំ​ និង​ Cloud​ ។​ ការ​ដាក់​បង្ហាញ​ផលិតផល​ថ្មីៗ​ នៅ​ថ្ងៃនេះ​ គឺជា​ការ​បង្ហាញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​ ដើម្បី​ជំរុញ​នូវ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ និង​បង្កើត​ផលិតផល​ ដែល​នឹង​ លើកកម្ពស់​លើ​វិស័យ​អេកូ​ស៊ី​ស​ស្ទែ​ម​ ។​ ផលិតផល​ថ្មី​ គំនិត​ច្នៃប្រឌិត​ថ្មីៗ​ នឹង​ត​ភ្ជាប់​បន្ស៊ី​គ្នា​ ដើម្បី​ផ្តល់​នូវ​អ្វី​ដែល​ ជា​តម្រូវការ​ផ្នែក​ដំណោះស្រាយ​រាល់​គ្រប់​ឧបករណ៍​វៃឆ្លាត​ និង​ការ​ត្រួតពិនិត្យ​ផ្សេងៗ​ ដើម្បី​បំពេញតម្រូវការ​មនុស្ស​។​ ផលិតផល​ និង​ឧបករណ៍​ថ្មីៗ​ទាំងនេះ​ នឹង​បំពេញ​នូវ​តម្រូវការ​ដ៏​សំខាន់​បំផុត​ ដែល​ត្រូវ​នឹង​និន្នាការ​ក្នុង​ឧស្សាហកម្ម​ផ្នែក​ស្មា​ត​ហ្វូ​ន​ និង​ឧបករណ៍​ដែល​ទាក់ទិន​នឹង​ស្មា​ត​ហ្វូ​ន​ ជាមួយនឹង​ចំណុចខ្លាំង​លើ​ផ្នែក​  បច្ចេកវិទ្យា​ និង​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ ជាមួយនឹង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ដ៏​ធំ​ជាងគេ​ ចំនួន​ 16​ កន្លែង​នៅ​ទូ​ទាំង​ពិភពលោក​ ដែល​កត្តា​នេះ​ហើយនឹង​អាច​នាំ​អោយ​ក្រុមហ៊ុន​ HUAWEI​  ផ្នែក​ក្រុម​អាជីវកម្ម​សម្រាប់​អតិថិជន​ នឹង​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក​នា​ពេល​អនាគត​ដ៏​ខ្លី​នេះ​ ។​

 

 

​នាឡិកា​ដ៏​ឆ្លាត​វៃ​ពិតៗ​ដំបូង​គេ​លើ​ពិភពលោក​ ជាមួយ​ការ​រចនា​ដ៏​ទាក់ទាញ​ និង​ប្រណីតភាព​ឥត​ខ្ចោះ​

 

​នាឡិកា​ដែល​ជា​ផលិតផល​ដ៏​ថ្មីស្រឡាង​របស់​ក្រុមហ៊ុន​ HUAWEI​ បាន​ផលិត​ឡើង​ដោយ​មាន​អេ​ក្រង់​តូច​តែ​ខ្លឹម​ ទំហំ​ 1.4​ អ៊ី​ញ​ បែប​ AMOLED​ ការពារ​ឆ្កូត​ មិន​ចូល​ទឹក​ មុខកាត់​នាឡិកា​ទំហំ​ 42​ មី​លី​ម៉ែត្រ​ ការ​រចនា​ដ៏​ទាក់ទាញ​ កាលី​ប​សម្រាប់​អ្នកលេង​ខ្លួន​ដោយ​ប្រើ​នាឡិកា​ថ្លៃៗ​ និង​រាង​ទាក់ទាញ​ ជា​ពិសេស​នាឡិកា​នេះ​សម្រាប់​អ្នកមាន​ឋានៈ​ខ្ពស់​ក្នុង​សង្គម​ស៊ី​វិ​ល័យ​ និង​អ្នកលេង​ម៉ូត​ ។​ 

 

​នាឡិកា​ HUAWEI​ បំពាក់​ប្រព័ន្ធ​ដំណើរការ​ Android​ និង​បច្ចេកវិទ្យា​ត្រួតពិនិត្យ​សុខភាព​ងាយៗ​ ឆែក​និង​តាមដាន​ចង្វាក់បេះដូង​ 6-Axis​ sensor,​ barometer​ sensor,​ touch​ motor,​ និង​ មាន​ឧបករណ៍​បំពង​សំឡេង​ ភ្ជាប់​ជាមួយ​។​  នាឡិកា​នេះ​ អាច​ដំណើរ​ស៊ីគ្នា​ ឬត​ភ្ជាប់​គ្នា​ ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ដែល​ ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 4.3​ ឬ​ខ្ពស់​ជាង​ ដែល​អាច​ដោយ​អ្នក​ប្រើប្រាស់​ ទទួល​សារ​ខ្លីៗ​ អ៊ី​ម៉ែ​ល​ ឆែក​មើល​កាលវិភាគ​  Applications​ ការ​ខ​ល​ និង​ទទួល​ទូរស័ព្ទ​ ។​ មុខងារ​ 6-Axis​ sensor​ ក៏​នឹង​អាច​ដឹង​ដោយ​ស្វ័យប្រវត្តិ​ ជាមួយ​កាយវិការ​ ការ​វាស់វែង​សកម្មភាព​កីឡា​ផ្សេងៗ​ ដែល​មាននៅ​ក្នុង​កម្មវិធី​ដូច​ជា​ ការ​ដើរ​ ការ​រត់​ ហាត់ប្រាណ​ ការ​ឡើង​ភ្នំ​ ការ​ធាក់​កង់​ហាត់ប្រាណ​។​ ជាង​នេះ​ទៅ​ទៀត​ នាឡិកា​នេះ​បំពាក់​នូវ​អេ​ក្រង់​ដ៏​ភ្លឺ​ចែងចាំង​កម្រិត​ 400x400​ ភិ​ច​សែ​ល​ ក្នុង​កម្រិត​ 286​ ppi​ និង​ពន្លឺ​ធៀប​នឹង​ងងឹត​កម្រិត​ 1,000:​ 1​ ។​ នាឡិកា​ HUAWEI​ គឺជា​នាឡិកា​បែប​ Android​ ដ៏​វៃឆ្លាត​ និង​ដំបូង​បំផុត​លើ​ពិភពលោក​ ជា​ពិសេស​អេ​ក្រង់​បំពាក់​នូវ​ឡេ​ន​គ្រី​ស្តា​ល​ sapphire​ អាច​ប៉ះ​ និង​ បញ្ជា​ដោយ​ងាយស្រួល​ដោយ​ដៃ​ ឬ​ដោយ​ស្រោមដៃ​ ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​ដ៏​សម្បូរ​បែប​ និង​ងាយស្រួល​ ក្នុង​ការ​ប្រើប្រាស់​គ្រប់​កាលៈទេសៈ​ ។​ 

 

 

​កំពូល​ថេ​ប​ប្លេ​ត​កូនកាត់​ស្មា​ត​ហ្វូ​ន​ HUAWEI​ X2​ ជាមួយនឹង​ល្បឿន​ Ultra-Octa​ 64​ bit​ LTE​ Cate6​ 4G

 

Huawei​ X2​ គឺជា​ថេ​ប​ប្លេ​ត​ដ៏​ស្តើង​បំផុត​បំបែក​ឯក​ទ​គ្គ​កម្ម​លើ​ពិភពលោក​ កម្រាស់​ត្រឹមតែ​ 7.28​ មី​លី​ម៉ែត្រ​ និង​អេ​ក្រង់​ ៧​ អ៊ី​ញ​ ultra​ 1200​ x​ 1920​ HD​ IPS​ ជាមួយនឹង​តួ​ស្រោប​លោហៈធាតុ​ ដែល​មើលទៅ​ជា​ទម្រង់​ក្លា​ស៊ី​ក​និង​ស័ក្តិសម​សម្រាប់​អ្នកជំនួញ​ ព្រមទាំង​ការ​រចនា​ទាក់ទាញ​ ឥត​ខ្ចោះ​ដោយ​គ្មាន​ព្រំដែន​ អេ​ក្រង់​ធំ​តែ​តួ​មិនធំ​ហួស​ ងាយស្រួល​កាន់​ដោយ​ប្រើ​ដៃ​តែ​មួយ​ ពោល​គឺ​ HUAWEI​ X2​ បំពេញ​រាល់​តម្រូវការ​ មិន​ថា​តែ​ជា​ទូរស័ព្ទ​ គឺ​ថែម​ទាំង​ជា​ថេ​ប​ប្លេ​ត​ ឧបករណ៍​បង្ហាញ​ទិស​ ឬ​ទីតាំង​ ថ្ម​សាក​ថែម​ ត​ជា​បណ្តាញ​ អ៊ី​ន​ធើ​ណេ​ត​ កាមេរ៉ា​មាន​លក្ខណៈ​អាជីព​ ត​ភ្ចា​ប់​បណ្តាញ​សង្គម​ និង​ភ្ជាប់​ទំនាក់ទំនង​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ជុំវិញ​ពិភពលោក​ ។​ បើ​និយាយ​ពី​ល្បឿន​អង្គ​ប្រតិបត្តិការ​វិញ​ គឺ​លឿន​ដូច​ព្យុះ​ជាមួយនឹង​ CPU​ 2.0GHz​ Kirin​ 930​ ultra-octa​ ដែល​អាច​ដោ​ន​ឡូត​ឯកសារ​ និង​ប្រើ​អ៊ី​ន​ធើ​ណេ​ត​លឿន​បំផុត​កម្រិត​ 4G​ LTE​ Cat​ 6​ ជាមួយនឹង​ល្បឿន​ 300​ Mbps​ ជាមួយ​ថាមពល​ថ្ម​ទំហំ​ 5000​ mAh​ ដែល​ជា​ទំហំ​ និង​ថាមពល​ថ្ម​ប្រើ​បាន​យូរ​បំផុត​លើ​ពិភពលោក​បើ​ធៀប​ស្មា​ត​ហ្វូ​ន​ ឬ​ ថេ​ប​ប្លេ​ត​ម៉ាក​ដទៃ​ផ្សេងៗ​ ។​ ជា​ពិសេស​ បើ​និយាយ​ពី​កាមេរ៉ា​វិញ​ គឺ​ម៉ា​អ៊ែ​ម​ដូចនឹង​កាមេរ៉ា​លក្ខណៈ​អាជីព​ ដែល​បំពាក់​នូវ​មុខងារ​ទំនើបៗ​ ដូច​ជា​ ថតរូប​ក្នុង​ស្ថានភាព​ពន្លឺ​ខ្សោយ​ ឬ​ពេញ​យប់​  មុខងារ​ថតរូប​លឿន​ដោយ​មិន​ចាំបាច់​បើក​អេ​ក្រង់​ គុណភាព​រូប​កម្រិត​អាជីព​ ដូច​ប្រភេទ​ កាមេរ៉ា​ DSLR​  មុខងារ​ថតរូប​ Selfie​ ផ្តេក​ទ្រវែង​ ជាមួយនឹង​ឡេ​ន​កាមេរ៉ា​ធំ​ទូលាយ​ ។​ 

 

Huawei​ X2​ នឹង​ចេញ​លក់​ពីរ​ប្រភេទ​ ដោយ​ស៊េរី​ធម្មតា​ មាន​ល្បឿន​ RAM​ 2GB​ RAM​ និង​ទិន្នន័យ​អាច​ផ្ទុក​ 16GB​ ជាមួយនឹង​ពណ៌​ប្រាក់​ និង​ស៊េរី​ខ្ពស់​ RAM​ 3GB​ RAM​ and​ ទិន្នន័យ​អាច​ផ្ទុក​ 32GB​ ទាំង​ពីរ​ស៊េរី​នេះ​អាច​ប្រើ​ស៊ី​ម​ 2​ និង​ល្បឿន​ 4G​ ។​ 

 

​ជម្រើស​នាឡិកា​ដ៏​ឆ្លាត​វៃ​ថ្មី​ ដែល​ជា​កាស​និ​ ង​ឧបករណ៍​តាមដាន​សុខភាព​ 

 

​នាឡិកា​ Talk​ Band​ B2​ គឺ​នាឡិកា​ជំនាន់​ទី​ ២​ ដែល​រចនា​តម្រូវ​អ្នកជំនួញ​ បំពេញតម្រូវការ​ផ្សេងៗ​ និង​ប្រើ​បានជា​មួយ​ទូរស័ព្ទ​ ថ្ម​ប្រើ​បាន​យូរ​ ដែល​ប្រើ​បាន​ 5​ ថ្ងៃ​ អាច​និយាយ​និង​ប្រើ​ជាប់​ចំនួន​ 6​ ម៉ោង​ អាច​ទុក​ចោល​ 12​ ថ្ងៃ​ កាស​និង​ឧបករណ៍​តាមដាន​សុខភាព​ ។​  នាឡិកា​ Talk​ Band​ B2​ ដំណើរកា​ដោយ​អង្គ​ប្រតិបត្តិការ​ Android​ 4.0​ និង​មាន​ 3​ ពណ៌​ គឺ​ ខ្មៅ​  ស​ និង​ មាស​ ដើម្បី​អ្នក​ប្រើប្រាស់​ជ្រើសរើស​ ។​ 

 

Huawei​ Talk​ Band​ N1​ ឧបករណ៍​ស្តាប់​តន្ត្រី​ និង​តាមដាន​សកម្មភាព​កីឡា​

 

Huawei​ Talk​ Band​ N1​ គឺ​កាស​ស្តាប់​តន្ត្រី​ដំបូង​បង្អស់​លើ​ពិភពលោក​ ដែល​បំពាក់​ប្រព័ន្ធ​ស្តេ​រី​អូ​ Hi-Fi​ ការ​បញ្ជូន​ ឯកសារ​តាម​ Bluetooth​  ដែល​អាច​ផ្ទុក​បទ​ចំរៀង​ ចំនួន​ 1,000​ បទ​  សន្ទនា​តាម​ទូរស័ព្ទ​ដោយ​ Bluetooth​ និង​តាមដាន​សកម្មភាព​កីឡា​ ដូច​ជា​រាប់​ចំនួន​ជំហាន​ ការ​វាស់វែង​ចម្ងាយ​ ការ​ប្រើប្រាស់​កាឡូរី​ ជាមួយនឹង​បំពាក់​ឧបករណ៍​បំពង​សំឡេង​ដ៏​ឮ​ច្បាស់​ ។​ ជា​ពិសេស​ទៅ​ទៀត​ ឧបករណ៍​នេះ​ ក៏​អាច​បង្ហាញ​ឈ្មោះ​ ឬ​ ការ​ហៅ​ចេញ​ ហៅ​ចូល​ ជាមួយនឹង​ការ​រចនា​ដ៏​ទាក់ទាញ​ឥត​ខ្ចោះ​ ប្រែក្លាយ​ពី​កាស​ស្តាប់​តន្ត្រី​ធម្មតា​ ដែល​មើលទៅ​ហាក់ដូចជា​គ្រឿង​ លម្អ​បែប​ជា​គ្រឿងអលង្ការ​។​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន