ថ្ងៃនេះក្រុមហ៊ុន Samsung បានប្រកាសជាថ្មីម្តងទៀតថា អតិថិជនរបស់សហរដ្ឋអាមេរិកអាចធ្វើការកុម្ម៉ង់ទិញបានហើយជាមួយនឹងស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនគឺ Samsung Galaxy S6 និង S6 Edge ក្រោយពីក្រុមហ៊ុនបានប្រកាសពីគម្រោងនៃការនាំស្មាតហ្វូនទាំងពីរនេះ ចូលទីផ្សាររបស់អាមេរិកនៅថ្ងៃទី 10 ឬក៏ 11 មេសាខាងមុខនេះ។ អតិថិជនអាចធ្វើការកុម្ម៉ង់ទិញបានចាប់ពីថ្ងៃ 27-មិនា-2015 នេះទៅតាមបណ្តាញចែកចាយបន្តធំៗរបស់អាមេរិកមានដួចជា AT&T, Sprint, T-Mobile, US Cellular, Verizon, Boost, Cricket និង Metro PSC។ ហើយចំពោះតម្លៃត្រូវបានក្រុមហ៊ុន ទាំងនោះដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នាក្នុងនោះក្រុមហ៊ុន:
-1- AT&T ដាក់លក់ Galaxy S6 32 GB ក្នុងតម្លៃប្រហែល $22.84 និង S6 Edge 32GB ប្រហែល $27.17 ជាតម្លៃជាប់កុត្រារយះពេល 2 ឆ្នាំ។ ចំនែកតម្លៃមិនជាប់កុត្រាវិញគឺប្រហែល $685 សម្រាប់ Galaxy S6 32 GB និង $ 814 សម្រាប់ Galaxy S6 Edge 32GB។
-2- T-Mobile ដាក់លក់ Galaxy S6 32 GB ក្នុងតម្លៃប្រហែល $28.33 និង S6 Edge 32GB ប្រហែល $32.50 ជាតម្លៃជាប់កុត្រារយះពេល 2 ឆ្នាំ។ ហើយតម្លៃមិនជាប់កុត្រាវិញគឺប្រហែល $680 សម្រាប់ Galaxy S6 32 GB និង $ 780 សម្រាប់ Galaxy S6 Edge 32GB។
-3- Sprint ដាក់លក់ស្មាតហ្វូនទាំងពីម៉ូដែលជាលក្ខណះបង់រំលោះដែលតម្រូវឲ្យអតិថិជនបង់ $ 80 សម្រាប់ Galaxy S6 32 GB និង $85 សម្រាប់ Galaxy S6 Edge 32GB បង់ជារាងរាល់ខែរយះពេញ 2 ឆ្នាំ ដែលតម្លៃនេះរាប់បញ្ចូលទាំងសេវាកម្ម និងការធានាផងដែរ។ ហើយប្រសិនបើអតិជនចង់ Galaxy S6 និង Galaxy S6 Edge 64 /128GB ពួកគេគ្រាន់តែបន្ថែម $5 ទៅ 10$ ប៉ុណ្ណោះ។
-4- Boost Mobile វិញបានដាក់លក់ Galaxy S6 32 GB ក្នុងតម្លៃមិនជាប់កុងត្រាប្រហែល $ 650។
អតិថិជនដែលបានធ្វើការកុម្ម៉ង់ទិញរួចហើយពួកគេនឹងទទួលបានស្មាតហ្វូនដ៏ប្រណីតទាំងពីរម៉ូដែលនេះពីបណ្តាហាងជាដៃគួលក់រួមមានដូចជា Best Buy (Samsung Experience Shops), Amazon, Costco Wholesale, Sam's Club, Target និង Walmart… ជាដើម នេះបើតាមការបញ្ជាក់បន្ថែមពីក្រុមហ៊ុន Samsung៕
ប្រភពព័ត៌មាន: http://www.gsmarena.com/samsung_galaxy_s6_and_s6_edge_us_preorders_open_march_27-news-11688.php