no-alternative title

Ford​ Ranger​ 2016​ ស៊េរី​ថ្មី​ បង្ហាញ​វត្តមាន​ជាមួយនឹង​សមត្ថភាព​ និង​បច្ចេកវិទ្យា​អស្ចារ្យ​មិនធម្មតា​!​ ​

​កាលពី​ថ្ងៃ​ទី​ 23​ ខែមីនា​នៅ​ទីក្រុង​បា​កក​ប្រទេស​ថៃ​ ក្រុមហ៊ុន​ Ford​ បាន​ធ្វើការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​ Ford​ Ranger​ ស៊េរី​ថ្មី​នៅ​ក្នុង​កម្មវិធី​ពិ​ពណ៌​រថយន្ត​អន្តរជាតិ​នៅ​ប្រទេស​ថៃ​ (Bangkok​ International​ Motor​ Show)​ ដែល​មាន​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​ គួប​ផ្សំ​ជាមួយនឹង​រួប​រាង​ដ៏​រឹង​មាំ​ ពោល​គឺ​ការ​ផ្តោត​ទៅ​លើ​គោលដៅ​ថ្មី​ ដោយ​ផ្អែក​លើ​ចំណែក​ទីផ្សារ​រថយន្ត​ប្រភេទ​ (Pickup)​ រួម​ជាមួយនឹង​ការ​បញ្ចូល​គ្នា​នៃ​សមត្ថភាព​ដ៏​រឹង​មាំ​ ការ​រចនា​ម៉ូ​ដ​ថ្មី​ និង​ឧត្តមភាព​នៃ​បច្ចេកវិទ្យា​ដែល​កាន់តែ​អស្ចារ្យ​ជាង​មុន​ ។​ 

រថយន្ត​ភី​ក​អាប់​ថ្មី​នេះ​ នឹង​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ជាង​ 180​ ប្រទេស​ទូ​ទាំង​ពិភពលោក​ហើយ​រថយន្ត​ប្រភេទ​ថ្មី​នេះ​ បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ចុង​ក្រោយ​ដូច​ជា​ អេ​ក្រង់​ Touch​ Screen​ ទំហំ​៨​អ៊ី​ញ​ ក៏​ដូច​ជា​បច្ចេកវិទ្យា​ SYNC​ 2​ ដែល​ជា​កម្មវិធី​ភ្ជាប់​ទំនាក់ទំនង​ពី​ទូរស័ព្ទ​ដៃ​ទៅ​កាន់​រថយន្ត​ ដែល​អាច​ផ្តល់​ជូន​អ្នកបើកបរ​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ឆ្លាត​វៃ​ ព្រមទាំង​សុវត្ថិភាព​ខ្ពស់​ គួប​ផ្សំ​ទៅ​នឹង​ប្រព័ន្ធ​សាក​ថ្ម​ដែល​មាន​សមត្ថភាព​ខ្ពស់​រហូត​ទៅ​ដល់​ 240​ វុ​ល​ ដែល​អាច​ឲ្យ​លោក​អ្នក​សាក​នូវ​កុំព្យូទ័រ​យួរដៃ​ និង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​ជាដើម​។​ ជាង​នេះ​ទៅ​ទៀត​ រថយន្ត​នេះ​ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ចុង​ក្រោយបង្អស់​លើស​ពី​រថយន្ត​ប្រភេទ​ (Pickup)​ ដទៃ​ទៀត​ដូច​ជា​៖​  

រូបភាពពាណិជ្ជកម្ម
no-alternative title

​ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​ និង​រំលឹក​ឲ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ​ (Lane​ Keeping​ Alert​ &​ Lane​ Keeping​ Aid)​ ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ជួយ​អ្នកបើកបរ​កុំ​ឲ្យ​ចាក​ចេញពី​គន្លង​ផ្លូវ​របស់​ខ្លួន​។​ ក្នុង​ករណី​រថយន្ត​ចេញពី​គន្លង​ផ្លូវ​ ប្រព័ន្ធ​នេះ​នឹង​រំ​ញ័រ​ទៅ​លើ​ចង្កូត​ដើម្បី​ជួយ​ឲ្យ​អ្នកបើកបរ​បើក​ក្នុង​គន្លង​ផ្លូវ​ត្រឹមត្រូវ​វិញ​។​ 

 

•​​ប្រព័ន្ធ​កំណត់​ល្បឿន​នៃ​ការ​បើកបរ​ (Adaptive​ Cruise​ Control)​ 

•​​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាននៅ​ខាង​មុខ​ (Forward​ Alert)​ 

•​​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ផ្នែក​ខាង​មុខ​ និង​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ (Front​ and​ Rear​ Park​ Assist)​ 

•​​ប្រព័ន្ធ​ត្រួតពិនិត្យ​នូវ​សម្ពាធ​កង់​ (Tire​ Pressure​ Monitoring​ System)​ អាច​ជួយ​អ្នកបើកបរ​ក្នុង​ការ​ផ្តល់​នូវ​សុវត្ថិភាព​ខ្ពស់​និង​សន្សំ​សំចៃ​ប្រេង​ ដោយ​ការ​ផ្តល់​ដំនឹង​ដល់​អ្នកបើកបរ​ នៅ​ពេល​ដែល​កង់​រថយន្ត​មាន​សំពាធ​ទាប​។​ 

•​​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ផ្លូវ​កោង​ និង​រអិល​ (Electronic​ Stability​ Program)​ 

•​​ប្រព័ន្ធ​ត្រួតពិនិត្យ​ទៅ​លើ​ស្ថានភាព​របស់​អ្នកបើកបរ​ (Driver​ Impairment​ Monitor)​ប្រព័ន្ធ​ត្រួតពិនិត្យ​ស្ថានភាព​របស់​អ្ន​បើក​ បរ​ត្រូវ​បាន​ប្រើប្រាស់​ទៅ​លើ​កាមេរ៉ា​ខាង​មុខ​របស់​រថយន្ត​រួម​ជាមួយនឹង​បន្ទះ​រំញោច​ដើម្បី​ការពារ​អ្នកបើកបរ​នៅ​ពេល​ដែល​ គាត់​ មាន​អារម្មណ៍​ថា​ងងុយគេង​។​ 

​ជា​ពិសេស​រថយន្ត​នេះ​ក៏​បាន​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ចំនួន​ទៀត​ដូច​ជា​ ប្រព័ន្ធ​ជំនួយ​ជា​បន្ទាន់​ (Emergency​ Assistance)​ ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត​និង​ចុះ​ចំណោត​ (Hill​ Launch​ Assist​ &​ Hill​ Descent​ Control)​ ប្រព័ន្ធ​គ្រង់​គ្រង​ទម្ងន់​របស់​រថយន្ត​ (Adaptive​ Load​ Control)​ និង​ប្រព័ន្ធ​ជំនួយ​ក្នុង​ការ​ចាប់​ហ្វ្រាំង​បន្ទាន់​ (Emergency​ Brake​ Assistance)​ ។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន