បន្ទាប់ពីក្រុមហ៊ុនធុនយក្សរបស់អាមេរិកខាងផ្នែកបច្ចេកវិទ្យា Apple បានបង្ហាញចេញនូវនាឡិកាឆ្លាតវៃ Apple Watch កាលពីពេលថ្មីៗកន្លងទៅនេះរួចមក ហាក់មានការចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់អតិថិជន ទោះជាមិនទាន់ប្រកាសចេញជាផ្លូវការនៅឡើយក្តី។ ដោយមានការចាប់អារម្មណ៌ខ្លាំង ឥឡូវនេះក្រុមហ៊ុន Apple បានបញ្ចេញនូវកម្មវិធីត្រៀមទុកជាស្រេចសម្រាប់ប្រើប្រាស់នៅលើ Apple Watch ដោយសារនាឡិការឆ្លាតវៃមួយនេះនឹងត្រូវប្រកាស់លក់ជាផ្លូវការនៅចុងខែមេសាឯណ្ណោះ។
ទោះជានាឡិការដ៏ឆ្លាតវៃមួយនេះមិនទាន់ចេញលក់ក៏ដោយក៏អាចអាចទាញយក(ដោនឡូត)នៅកម្មវិធីទាំងអស់នោះដាក់នៅលើទូរស័ព្ទ iPhone ហើយរង់ចាំដោយអត់ធ្មត់រហូតដល់ថ្ងៃដែលប្រកាសលក់ជាផ្លូវការ បើតាមក្រុមហ៊ុន Apple បានចេញរបាយការថា នាឡិការឆ្លាតវៃមួយនេះនឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 24 មេសា ខាងមុខនេះ។ កម្មវិធីដែលត្រូវបានបង្ហាញចេញសម្រាប់ប្រើប្រាស់នៅលើ Apple Watch ដែលបានមកដល់ App Store នៅពេលនេះរួមមានដូចជា Babbel, ECB Cricket, Evernote, Expedia, MLB.com At Bat, Sky Guide, The New York Times, Target និង Twitter ជាដើម។
ចង់ដឹងថាតើកម្មវិធីដែលត្រូវបានបង្ហាញចេញនេះមានលក្ខណះពិសេសអ្វីខ្លះនៅលើនាឡិការឆ្លាតវៃមួយនេះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ: