no-alternative title

លក្ខ​ណះ​ពិសេស​ 10​ យ៉ាង​ដែល​ Galaxy​ S6​ និង​ S6​ Edge​ ធ្វើ​បាន​ដែល​ iPhone​ 6​ និង​ 6​ Plus​ មិន​អាច​ធ្វើ​បាន​

​ចាប់តាំងពី​ប្រកាស​ចេញ​រហូត​មក​ដល់​ពេល​ឥលូវ​នេះ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ Galaxy​ S6,​ S6​ Edge​ និង​ iPhone​ 6,​ 6​ Plus​ របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​ទាំង​ពីរ​ Samsung​ និង​ Apple​ បាន​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​ស្ទើរតែ​ពាសពេញ​ពិភពលោក​ជាមួយនឹង​ប​ដិ​វ​ត្តិ​ន៍​នៃ​ការ​ច្នៃប្រឌិត​លើ​រចនា​បទ​ក៏​ដូច​ជា​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ជាដើម​។​ ទោះបីជា​ម៉ូ​ដែល​ទាំង​បួន​នេះ​គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​ស្ថិត​ក្នុង​ក្រអៅ​បេះ​ដូច​នៃ​អ្នក​ប្រើប្រាស់​យ៉ាងណា​ក្តី​ក៏​ម៉ូ​ដែល​ទាំង​បួន​នេះ​មានគុណ​សម្បត្តិ​ប្រើប្រាស់​ខុស​ប្លែក​គ្នា​មួយ​ចំនួន​ដែល​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មិន​បានដឹង​។​

​ហើយ​ខាងក្រោម​នេះ​គឺជា​គុណសម្បត្តិ​ពិសេស​ 10​ យ៉ាង​ដែល​កំពូល​ស្មា​ត​ហ្វូ​ន​ Galaxy​ S6,​ S6​ Edge​ អាច​ធ្វើ​បាន​តែ​ iPhone​ 6,​ 6​ Plus​ មិន​អាច​ធ្វើ​បាន​:

-1-​ សាក​ថ្ម​បាន​លឿន​ឆាប់​ពេញ​:​ Galaxy​ S6​ និង​S6​ Edge​ សាក​ថ្ម​ 10​ នាទី​អាច​ប្រើ​បាន​រហូត​ដល់​ទៅ​ជាង​ 4​ ម៉ោង​ឯណោះ​ ដែល​សមត្ថភាព​នេះ​មិន​ទាន់​មាន​ស្មា​ត​ហ្វូ​ន​ណា​អាច​ធ្វើ​បាន​នៅឡើយ​ទេ​រួម​ទាំង​ iPhone​ 6,​ 6​ Plus​ ផង​ដែរ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ Samsung​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

-2-​ បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​:​ Galaxy​ S6​ បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​ (Wireless​ Charging)​ ដែល​ផ្តល់​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​អ្នក​ប្រើប្រាស់​នៅ​ពេល​សាក​ថ្ម​ទូរស័ព្ទ​ ហើយ​សាក​បាន​លឿន​ជា​ការ​ប្រើ​ខ្សែ​។​

-3-​ ដំណើរការ​កម្មវិធី​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ​:​ Multi-Tasking​ ដែល​មាននៅ​លើ​ Galaxy​ S6​ និង​ S6​ Edge​ គឺជា​មុខងារ​ពិសេស​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ដំណើរការ​កម្មវិធី​កម្សាន្ត​ផ្សេងៗ​បាន​ច្រើន​នៅ​លើ​អេ​ក្រង់​តែ​មួយ​ក្នុង​ពេល​ដំណាលគ្នា​។​ ដែល​មុខងារ​នេះ​មិន​ទាន់​មាននៅ​លើ​ស្មា​ត​ហ្វូ​ន​របស់​ Apple​ នៅឡើយ​ទេ​រួម​ទាំង​ដូច​ជា​ iPhone​ 6​ និង​ 6​ Plus​ ផង​ដែរ​។​

-4-​ បង្ហាញ​សារ​ក្រឿ​ន​រំលឹក​ផ្សេងៗ​ទោះបីជា​អេ​ក្រង់​ទូរស័ព្ទ​បាន​បិទ​:​ S6​ Edge​ មាន​លក្ខ​ណះ​ពិសេស​មួយ​ដែល​ស្មា​ត​ហ្វូ​ន​ដទៃ​មិន​មាន​នោះ​គឺ​គ្រប់ពេល​មាន​សារ​ថ្មី​ រឺ​សារ​ក្រឿ​ន​រំលឹក​ផ្សេងៗ​វា​នឹង​បង្ហាញ​ឡើ​ន​ភ្លាមៗ​នៅ​គែម​ម្ខាង​នៃ​អេ​ក្រង់​របស់​វា​ ទោះបីជា​អេ​ក្រង់​ទាំងមូល​បិទ​ក៏​ដោយ​។​

-5-​កំនត់​ពណ៌​លើ​ឈ្មោះ​ និង​លេខ​ទូរស័ព្ទ​ក្នុង​សៀវភៅ​ទូរស័ព្ទ​:​ S6​ Edge​ មាន​លក្ខ​ណះ​ពិសេស​មួយទៀត​គឺ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​កំនត់​ពណ៌​នៅ​លើ​ឈ្មោះ​ លេខ​ទូរស័ព្ទ​ណា​ដែល​សំខាន់​សម្រាប់​អ្នក​ក្នុង​សៀវភៅ​ទូរស័ព្ទ​ (Contacts)​ ហើយ​លោក​អ្នក​អាច​ដឹង​យ៉ាង​ច្បាស់​ថា​អ្នក​ណា​ហៅ​ទូរស័ព្ទ​ចូល​ ព្រោះ​ វា​នឹង​បង្ហាញ​ពណ៌​ដែល​អ្នក​បាន​កំណត់​នៅ​គែម​ម្ខាង​នៃ​អេ​ក្រង់​ ទោះបីជា​ទូរស័ព្ទ​ដាក់​ផ្កាប់​អេ​ក្រង់​ក៏​ដោយ​។​

-6-​ទូទាត់​ការ​ចំនាយ​តាម​រយះ​ទូរស័ព្ទ​បាន​គ្រប់ពេល​គ្រប់​ទីកន្លែង​:​ Samsung​ បាន​បំពាក់​សេវាកម្ម​ថ្មី​ Samsung’s​ Payment​ នៅ​លើ​ Galaxy​ S6​ និង​ S6​ Edge​ ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទូទាត់​ការ​ចំនាយ​ផ្សេងៗ​បាន​លឿន​រហ័ស​គ្រប់ពេល​គ្រប់​ទីកន្លែង​ជាមួយនឹង​បច្ចេកវិទ្យា​ hybrid​ technology​ ដែល​ងាយស្រួល​ប្រើប្រាស់​ជាង​ Apple’s​ Payment​ ដែល​មាននៅ​លើ​ iPhone​ 6​។​

-7-​ ចាប់​យក​រូបភាព​មាន​ចលនា​ដោយ​មិន​ចាំបាច់​បង្វិល​កាមេរ៉ា​ទូរស័ព្ទ​តាម​:​ ចំនុច​ដ៏​ពិសេស​អស្ចារ្យ​មួយទៀត​នៅ​ Galaxy​ S6​ និង​ S6​ Edge​ គឺ​មុខងារ​ថតរូប​វិ​ដេ​អូ​ Tracking​ Auto-Focus​ ដែល​មាន​សមត្ថភាព​ចាប់​យក​រូបភាព​ដែល​មាន​ចលនា​មួយ​ដោយ​មិន​ចាំបាច់​បង្វិល​កាមេរ៉ា​ទូរ​ព័​ស្ទ​តាម​ឡើយ​ គឺ​វា​នឹង​ចាប់​យក​តែ​ទីតាំង​ដែល​អ្នក​បាន​កំនត់​ (Focus)​ ។​

-8-​ បើ​កាមេរ៉ា​ថតរូប​បាន​លឿន​ទាន់ចិត្ត​:​ លោក​អ្នក​គ្រាន់តែ​ចុច​ពីរ​ដង​នៅ​លើ​ហូ​ម​ប៊ូ​តុង​របស់​វា​ ពេល​នោះ​វា​នឹង​បើក​កាមេរ៉ា​ទូរស័ព្ទ​បាន​យ៉ាង​លឿន​រហ័ស​ទាន់ចិត្ត​ត្រឹមតែ​ 0.7​ វិនាទី​ប៉ុណ្ណោះ​គឺ​អាច​ចាប់ផ្តើម​ថតរូប​បាន​តែ​ម្តង​។​

-9-​ ប្រើ​ជា​ឧបករណ៍​បញ្ជា​ទូរទស្សន៍​:​ Galaxy​ S6​ &​ S6​ Edge​ អាច​ឲ្យ​លោក​អ្នក​ប្រើប្រាស់​ជា​ឧបករណ៍​បញ្ជា​ទូរទស្សន៍​ (Remote)​ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយនឹង​មុខងារ​ infrared​ ដែល​ផ្ទុយ​ពី​ iPhone6​ ដែល​តម្រូវ​ឲ្យ​លោក​អ្នកទិញ​ឧបករណ៍​បំពាក់​បន្ថែម​ និង​តំឡើង​កម្មវិធី​បន្ថែម​ទៀត​។​

-10-​ ជា​ឧបករណ៍​វាស់​ចលនា​ជីពចរ​ និង​ចង្វាក់បេះដូង​:​ សម្រាប់​ iPhone​ 6​ រឺ​ 6​ Plus​ ក៏​អាច​ប្រើ​ជា​ឧបករណ៍​វាស់​ចលនា​ជីពចរ​ និង​ចង្វាក់បេះដូង​បាន​ដែរ​ តែ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ដំឡើង​កម្មវិធី​ជំនួយ​។​ ហើយ​ការ​វាស់​ទៀត​សោ​ធ​គឺ​មាន​លក្ខ​ណះ​យឺត​ និង​មិនសូវ​ជា​សុ​ក្រិត​។​ ចំនែក​ Galaxy​ S6​ និង​ S6​ Edge​ វិញ​មិន​ត្រូវការ​កម្មវិធី​ជំនួយ​អ្វី​ឡើយ​ដោយ​វា​ភ្ជាប់​មក​រួច​ជា​ស្រេច​នូវ​មុខងារ​ heart​ rate​ monitor​ ដែល​មាន​លក្ខ​ណះ​សុ​ក្រិត​ក្នុង​ការ​វាស់​ចលនា​ជីពចរ​ និង​ចង្វាក់​បេះ​ដួង​ ហើយ​លឿន​រហ័ស​ទៀត​ផង​៕

​ប្រភព​ព័ត៌មាន​:​ https://www.yahoo.com/tech/s/10-things-galaxy-s6-iphone-6-t-143302308.html

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន