រាប់ចាប់ពីសប្តាហ៍ទី11 មកទល់នឹងសប្តាហ៍ទី 13 នេះ ឃើញថាកំពូលស្មាតហ្វូនកូនពៅរបស់ក្រុមហ៊ុន Samsung គឺ Galaxy S6 នៅតែគ្រងដំណែងលំដាប់ទីមួយក្នុងចំនោមស្មាតហ្វូនទាំង 10 ម៉ូដែល ដែលពេញនិយមបំផុតសម្រាប់អ្នកប្រើប្រាស់។ មិនត្រឹមតែ Galaxy S6 នោះទេនៅមានស្មាតហ្វូនរបស់ Samsung មួយចំនួនទៀតក៏ឈរលំដាប់ថ្នាក់ទី 2,3,4,5 ផងដែរ គឺស្មាតហ្វូនត្រកូល Galaxy Grand Prime, Galaxy E (E7) និងត្រកូល Galaxy A (A7,A5)។ នេះសបញ្ជាក់ឲ្យឃើញថាផលិតផលស្មាតហ្វូនរបស់ Samsung គឺទទួលបានការនិយមចូលចិត្តប្រើប្រាស់ជាងគេបង្អស់សម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។ ចំនែកកំពូលស្មាតហ្វូន iPhone 6 របស់ Apple គឺត្រូវបានធ្លាក់មកនៅចំនាត់ថ្នាក់ក្រោយគេបង្អស់ទៅវិញនៅសប្តាហ៍ទី 13 នេះ៕
ខាងក្រោមនេះគឺជាតារាចំនាត់ថ្នាក់ស្មាតហ្វូនទាំង 10 ម៉ូដែល ដែលពេញនិយមសម្រាប់អ្នកប្រើប្រាស់ក្នុងសប្តាហ៍ទី 13 នេះ:
ប្រភពព័ត៍មាន: http://www.gsmarena.com/the_top_10_trending_phones_of_week_13-news-11696.php