សប្តាហ៍នេះក្រុមហ៊ុន Microsoft បាននាំយកស្មាតហ្វូនស៊េរីថ្មីចំនួនពីរម៉ូដែលគឺ Microsoft Lumia 640 និង 640 XL ទៅចរាចរលក់នៅលើទីផ្សារប្រទេសឥណ្ឌា បន្ទាប់ពីស្មាតហ្វូនទាំងពីរម៉ូដែលនេះ បានលេចរូបរាងឡើងនៅក្នុងព្រឹត្តិការណ៍ MWC 2015 នាទីក្រុងបាសេឡូណាកាលពីពេលកន្លងទៅថ្មីៗនេះ។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺជាស្មាតហ្វូនស៊ីមពីរដែលពោរពេញទៅដោយគុណសម្បត្តិពិសេសសម្រាប់ការប្រើប្រាស់។
Microsoft Lumia 640 ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ទំហំ 5 អ៊ីង IPS ClearBlack ទ្រទ្រង់រូបភាពបានកម្រិត HD720p, កញ្ចក់អេក្រង់ប្រើប្រាស់បច្ចេកវិទ្យាការពារឆ្កូត Corning Gorilla Glass 3, កាមេរ៉ាក្រោយទំហំ 8 MP snapper, LED flash, មុខ 1MP, បន្ទះឈីប Qualcomm Snapdragon 400, អង្គគណនា Quad-Core ល្បឿន 1.2GHz Cortex-A7 ជាមួយ RAM ទំហំ 1GB, ថ្មខ្នាត 2,500 mAh, ម៉េមូរីម៉ាស៊ីនទំហំ 8 GB។ ចំណែកឯ Lumia 640 XL មានអេក្រង់ទំហំធំរហូតដល់ទៅ 5.7 អ៊ីង HD IPS ClearBlack, កាមេរ៉ាទំហំ 13 MP rear camera with Carl Zeiss optics និងកាមេរ៉ាមុខទំហំ 5MP selfie camera អាចថតវីដេអូបានកម្រិត 1080p, ប្រើបន្ទះឈីប Qualcomm Snapdragon 400, អង្គគណនា Quad-Core ល្បឿន 1.2GHz Cortex-A7, RAM ទំហំ 1GB, អង្គក្រាហ្វិក Adreno 305, ម៉េមូរីម៉ាស៊ីនទំហំ 8 GB និងមានថ្មខ្នាត 3,000 mAh។ ហើយទាំងពីម៉ូដែលសុទ្ធតែមានរន្ធដោតបន្ថែមម៉េមូរីកាតដែលអាចទ្រទ្រង់បានរហូតដល់ទៅ 128 GB។ ចំពោះតម្លៃសម្រាប់ស្មាតហ្វូន Lumia 640 គឺប្រហែល 75 $ និង Lumia 640 XL ប្រហែល 107 $ តម្លៃមិនទាន់គិតពន្ធអាករនាំចូល៕
ប្រភពព័ត៌មាន : : http://www.gsmarena.com/microsoft_lumia_640_640_xl_import_data_reveals_indian_pricing_-news-11678.php