no-alternative title

តោះ​…!​ មក​មើល​ពី​ការ​វិវត្តន៍​ប្រតិបត្តិការ​ iOS​ របស់​ Apple​ បន្តិច​មើល​តើ​មាន​លក្ខ​ណះ​ខុស​ប្លែក​គ្នា​អី្វ​ខ្លះ​ដែរ​ទៅ​

​ការ​វិវត្តន៍​នៃ​ប្រតិបត្តិការ​ iOS​ របស់​ Apple​ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ត្រូវ​បាន​ Apple​ ធ្វើការ​កែប្រែ​បន្ថែម​នូវ​កម្មវិធី​ និង​មុខងារ​ប្រើប្រាស់​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ទំនើប​ទាន់​សម័យកាល​បច្ចេកវិទ្យា​ដែល​មានការ​វិវត្តន៍​ទៅ​មុខ​ឥត​ឈប់​ឈរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ហើយ​បើ​គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ប្រតិបត្តិការ​ iOS​ របស់​ Apple​ បាន​ឈាន​ដល់​ជំនាន់​ទី​ 8​ ហើយ​។​ ហើយ​ខាងក្រោម​នេះ​គឺជា​ការ​វិវត្តន៍​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​របស់​ប្រតិបត្តិការ​មួយ​នេះ​:

1-​​iPhone​ OS​ (iOS​ 1.x)

រូបភាពពាណិជ្ជកម្ម
no-alternative title

iPhone​ OS​ រឺ​ iOS​ 1.x​ ត្រូវ​បាន​ Apple​ ប្រកាស​ចេញ​ដំបូង​ក្នុង​ឆ្នាំ​ 2007​ ព្រម​គ្នា​ជាមួយ​ទូរស័ព្ទ​ iPhone​ ដំបូង​បំផុត​របស់​ខ្លួន​ផង​ដែរ​។​ ប្រតិបត្តិការ​ iOS​ 1.x​ មាន​យួ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស​សាមញ្ញ​ និង​មិនសូវ​សម្បូរ​កម្មវិធី​ប្រើប្រាស់​។​ ក្នុង​នោះ​ជំនាន់​ដំបូង​នេះ​មិន​ត្រូវ​បាន​ Apple​ បង្កើត​ឲ្យ​មាន​ App​ Store​ និង​មិន​អាច​ថត​យក​រូប​លើ​ផ្ទៃ​អេ​ក្រង់​បាន​(screenshot)​ ហើយ​វា​ក៏​ទទួល​បាន​កំណែប្រែ​ដល់​វឺ​ស៊ិ​ន​ 1.1.5​ (iOS​ 1.1.5)​។​ 

2-​​iPhone​ OS​ 2​ (iOS​ 2.x)

​ឈាន​ចូល​ដល់​ឆ្នាំ​ 2008​ ជំនាន់​ទី​2​ នៃ​ប្រតិបត្តិការ​ iOS​ ក៏​បាន​ប្រ​សូត្រ​រូបរាង​ឡើង​ ហើយ​ក៏​ត្រូវ​បាន​ Apple​ ប្រកាស​ចេញ​ដោយ​បាន​ភ្ជាប់​មក​ជាមួយ​កម្មវិធី​ App​ Store​ ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ iPhone​ និង​ iPhone​ 3G​ អាច​ទាញ​យក​កម្មវិធី​ និង​ហ្គេ​ម​មក​ប្រើប្រាស់​លេង​កម្សាន្ត​បាន​ផង​ដែរ​។​

3-​​iPhone​ OS3​ (iOS3.x)

​ក្នុង​ឆ្នាំ​ 2009,​ Apple​ ក៏​បាន​ប្រកាស​ចេញ​ជំនាន់​ទី​3​ ដែល​មានការ​កែប្រែ​ និង​បាន​ម​ន្ថែ​ម​នូវ​មុខងារ​ និង​កម្មវិធី​ប្រើប្រាស់​កាន់​សម្បូរ​ជា​មុន​ដែល​រួម​មាន​ video​ recording,​ video​ editing,​ MMS​ messages,​ voice​ command​ (iPhone​ 3GS​ only),​ copy​ &​ paste,​ spotlight​ search,​ a​ landscape​ mode​ for​ the​ keyboard​ in​ Mail​ &​ Messaging,​ Voice​ Memos​ និង​ Compass…​ជាដើម​។​ រហូត​ដល់​ឆ្នាំ​ 2010​ Apple​ ក៏​បាន​ប្រកាស​ចេញ​ថេ​ប​ប្លេ​ត​ដំបូង​របស់​ខ្លួន​ Apple​ iPad​ ហើយ​ប្រតិបត្តិ​ការណ៍​ជំនាន់​ទី​បី​នេះ​ក៏​ទទួល​បាន​កំណែប្រែ​ថ្មី​ផង​ដែរ​គឺ​វឺ​ស៊ិ​ន​ 3.2​ (iOS3.2)​។​

4-​​iOS​ 4

iOS4​ ត្រូវ​បាន​ប្រ​សូត្រ​រូបរាង​ឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​ 2010​ ជាមួយនឹង​ការ​កំនែប្រែ​ដ៏​ថ្មី​សន្លាង​ខុស​ពី​មុន​ស្ទើរតែ​ទាំងស្រុង​។​ ដោយ​ក្នុង​នោះ​គឺ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ដាក់​រូបភាព​ក្រោយ​ផ្ទាំង​កម្មវិធី​ (Home​ screen​ wallpaper),​ multi-tasking​ functionality,​ auto-correction​ functionality​ for​ the​ keyboard​ និង​ទ្រទ្រង់​បាន​ជាមួយនឹង​ multiple​ exchange​ servers​ ជាដើម​។​ ហើយ​ iOS4​ នេះ​ក៏​ទទួល​បាន​កំណែប្រែ​វឺ​ស៊ិ​ន​ដល់​ 4.2.1​ (iOS4.2.1)​ ។​

5-​​iOS​ 5

iOS5​ ត្រូវ​បាន​ Apple​  ប្រកាស​ចេញ​កាលពី​ឆ្នាំ​ 2011​។​ iOS5​ ភ្ជាប់​មក​ជាមួយនឹង​កម្មវិធី​ និង​មុខងារ​ប្រើប្រាស់​ថ្មីៗ​ជាង​ 200​ ដែល​ក្នុង​នោះ​រួម​មាន​មុខងារ​ Notification​ Center,​ Siri,​ iMessage,​ iCloud,​ Newsstand,​ universal​ system-wide​ dictionary,​ deep​ social​ integration​ for​ Twitter​ និង​ Game​ Center​ support​។​ ហើយ​ក្នុង​នោះ​កម្មវិធី​ Web​ Browser​ Safari​ ដែល​មាននៅ​លើ​ទូរស័ព្ទ​ iPhone​ គ្រប់​ស៊េរី​ក៏​ត្រូវ​បាន​កែប្រែ​បន្ថែម​មុខងារ​ប្រើប្រាស់​ថ្មី​ផង​ដែរ​។​ ហើយ​ iOS5​ គឺជា​ប្រតិបត្តិ​ការណ៍​ដំបូង​ដែល​ Apple​ ដាក់​អោយ​អ្នក​ប្រើប្រាស់​ធ្វើការ​អាប់​ឌែ​ដ​បាន​តាម​រយះ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត​។​

6-​​iOS​ 6

​ដល់​ឆ្នាំ​ 2012​ iOS​ ជំនាន់​ទី​ 6​ ត្រូវ​បាន​ប្រកាស​ចេញ​ ហើយ​ជំនាន់​ទី​ 6​ នេះ​ក៏​បាន​ធ្វើការ​វិវត្តន៍​នៅ​កម្មវិធី​ដែល​មាននៅ​ជំនាន់​ទី​ 5​ ឲ្យ​កាន់តែ​មាន​ភាព​ទំនើប​ក្នុង​ការ​ប្រើប្រាស់​ដូច​មុន​ងារ​ Siri​ គឺ​កាន់តែ​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ផ្តល់​ព័ត៌មាន​កាន់តែ​ជាក់លាក់​ រួម​នឹង​កម្មវិធី​ និង​មុខងារ​មួយ​ចំនួន​ទៀត​ដូច​ជា​ map​ app,​ Apple​ Maps,​ Do​ Not​ Disturb​ mode,​ Passbook,​ Photo​ Stream,​ Google​ Maps,​ YouTube​  និង​ native​ Email​ app​ ត្រូវ​បាន​បន្ថែម​មុន​ងារ​ប្រើប្រាស់​កាន់តែ​ពិសេស​ជាង​មុន​។​ ហើយ​ក្នុង​នោះ​កម្មវិធី​ហ្វេ​ស​ប៊ុ​ក​ក៏​ត្រូវ​បាន​រួម​ច្របាច់​បញ្ចូល​ក្នុង​ប្រតិបត្តិការ​ iOS6​ នេះ​ផង​ដែរ​។​ 

7-​​iOS​ 7

​សម្រាប់​ iOS​ ជំនាន់​ទី​ 7​ នេះ​វិញ​ត្រូវ​បាន​ Apple​ ប្រកាស​ចេញ​កាលពី​ខែកញ្ញា​ 2013​ ជាមួយនឹង​ការ​កែប្រែ​កាន់តែ​មាន​ភាព​ទាក់ទាញ​ជាង​ជំនាន់​មុនៗ​ ទី​មួយ​ គឺ​វា​មាន​អាយ​ខន​កម្មវិធី​មាន​លក្ខ​ណះ​ស្រស់​ស្អាត​មើលទៅ​ត្រជាក់​ភ្នែក​។​ ទី​ពីរ​ កម្មវិធី​ និង​មុខងារ​ប្រើប្រាស់​ថ្មីៗ​ហើយ​ទំនើប​ជាង​មុន​។​ តួរ​យ៉ាងដូច​ជា​ mentioning​ Control​ Center,​ day​ overview​ for​ the​ Notification​ Center,​ improved​ multi-tasking,​ enhanced​ Photos​ app,​ AirDrop,​ Contacts,​ Calendar,​ Weather​ apps​ និង​ iTunes​ radio​ streaming​។​ ហើយ​ចំពោះ​មុខងារ​កាមេរ៉ា​វិញ​ក៏​បាន​បន្ថែម​មុខងារ​ថ្មីៗ​ជា​ច្រើន​សម្រាប់​ប្រើប្រាស់​ដូច​ជា​ scored​ Burst​ Mode​ &​ Slo-Mo​ video​ mode​ និង​Speaking​ of​ Photos…​ជាដើម​។​ 

8-​​iOS​ 8

​ជំនាន់​ទី​8​នេះ​ គឺជា​ជំនាន់​ចុង​ក្រោយ​បំផុត​នៃ​ប្រតិបត្តិការ​ iOS​ របស់​ Apple​ ដែល​ត្រូវ​បាន​ប្រកាស​ចេញ​កាលពី​ពាក់កណ្តាល​ឆ្នាំ​ 2014​ ដែល​មាន​វត្ត​មាននៅ​លើ​កំពូល​ស្មា​ត​ហ្វូ​ន​ iPhone​ 6​ និង​ 6​ Plus​។​ ចំពោះ​ប្រតិបត្តិការ​ជំនាន់​ទី​8​ នេះ​មិនសូវ​ជា​ខុស​ប្លែក​ពី​ជំនាន់​ទី​ 7​ ប៉ុន្មាន​ឡើយ​ទាំង​យួ​ស័​រ​អ៊ី​ន​ធើ​ហ្វេ​ស​ និង​អាយ​ខន​កម្មវិធី​។​ ប៉ុន្តែ​ កម្មវិធី​ និង​មុខងារ​មួយ​ចំនួន​ដែល​មាននៅ​លើ​ iOS7​ ត្រូវ​បាន​កែប្រែ​ឲ្យ​កាន់តែ​ទំនើប​ជាង​មុន​។​ ក្នុង​នោះ​ក៏​មាន​មុន​ងារ​ និង​កម្មវិធី​ថ្មីៗ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​រួម​ច្របាច់​បញ្ចូល​បន្ថែម​ជាមួយនឹង​ iOS8​ នេះ​ដែរ​។​ បើ​រាប់​ចាប់ពី​ថ្ងៃ​ប្រកាស​ចេញ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ iOS8​ ទ​ទូល​បាន​កំនែប្រែ​វឺ​ស៊ិ​ន​ដល់​ 8.3​ (iOS​ 8.3​ beta)​ ហើយ​៕

ប្រភពព័ត៌មាន: http://www.phonearena.com/news/The-evolution-of-Apples-iOS---from-iPhone-OS-all-the-way-to-iOS-8_id68280

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន