no-alternative title

Nokia​ ប្រកាស​ត្រឡប់​មក​ចូលរួម​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​វិញ​នៅ​ឆ្នាំ​ក្រោយ​

​បន្ទាប់​ពី​បាន​លក់​នូវ​ស្មា​ត​ហ្វូ​ន​ត្រកូល​ Lumia​ ទៅ​ឲ្យ​ក្រុមហ៊ុន​ Microsoft​ ផ្តាច់មុខ​រួច​មក​ ក្រុមហ៊ុន​ Nokia​ ស្ទើរតែ​បាត់ឈ្មោះ​ពី​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទៅ​ហើយ​ តែ​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ Nokia​ បា​នប​ញេ្ច​ញ​នូវ​ព័ត៌មាន​ថា​ ខ្លួន​នឹង​ត្រឡប់​មក​ចូលរួម​ក្នុង​ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ជា​ថ្មី​ម្តងទៀត​ ជាមួយនឹង​ការ​ចេញ​លក់​នូវ​ម៉ូ​ដែល​ទូរ​ស័​ស្មា​ត​ហ្វូ​ន​ថ្មី​របស់​ខ្លួន​នៅ​ឆ្នាំ​ 2016​ ខាង​មុខ​នេះ​។​ 

​តាម​ប្រភព​ព័ត​មាន​ពី​ក្រុមហ៊ុន​ Nokia​ បាន​និយាយ​ទៅ​កាន់​ភ្នាក់ងារ​សារព័ត៌មាន​ Re/code​ បាន​ឲ្យ​ដឹង​ថា​ ការ​ត្រឡប់​មក​វិញ​នេះ​ គឺ​មិន​ត្រឹមតែ​ជា​ការ​ចូលរួម​ក្នុង​ការ​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប៉ុណ្ណោះ​ទេ​ តែ​ក្រុមហ៊ុន​ Nokia​ ក៏​នឹង​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​ជា​ច្រើន​មក​ជាមួយ​ផង​ដែរ​។​ ការ​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​របស់​ Nokia​ គឺជា​ផ្នែក​មួយ​នៃ​ជំនួញ​របស់​ខ្លួន​ក្នុង​ចំណោម​បី​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​លក់​ឲ្យ​ក្រុមហ៊ុន​ Microsoft​។​ ជាមួយ​គ្នា​នេះ​ បើ​ទោះបីជា​ក្រុមហ៊ុន​ មិន​ទាន់​ទទួល​បាន​អាជ្ញា​បណ្ណ​បា​៉​តង់​ក៏​ដោយ​ ក៏​ Nokia​ បាន​ផលិត​នូវ​ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន​ពីរ​គឺ​ Z​ Launcher​ និង​ N1​ tablet​ រួច​ហើយ​ផង​ដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​កាលពី​ចុងឆ្នាំ​មុន​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Nokia​ លោក​  Rajeev​ Suri​  បាន​ប្រា​កាស​ថា​ ក្រុមហ៊ុន​ Nokia​ នឹង​មិន​ត្រឡប់​ទៅ​កាន់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដោយ​ផ្ទាល់​នោះ​ទេ​ តែ​ម៉ាក​សញ្ញា​នេះ​ នឹង​លេចឡើង​ម្តងទៀត​នៅ​លើ​ពិភពលោក​។​ ដូច្នេះ​ Nokia​ នឹង​ធ្វើការ​រៀបចំ​នូវ​សក្តានុពល​ដ៏​ជាក់លាក់​មួយ​សំរាប់​បំពេញ​នូវ​ឆ​ន្ទះ​ក្នុង​ការ​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ​ក្រោយ​នេះ​។​ 

​សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Nokia​ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​លក់​នូវ​ផលិតផល​ស្មា​ត​ហ្វូ​ន​នៅ​ក្រោម​ឈ្មោះ​របស់​ខ្លួន​រហូត​ដល់​ចុងឆ្នាំ​នេះ​ និង​ការ​ចេញ​អាជ្ញា​បណ្ណ​មា​៉​ក​យីហោ​របស់​ខ្លួន​នៅ​លើ​ទូរស័ព្ទ​រហូត​ដល់​ត្រីមាស​ទី​បី​ក្នុង​ឆ្នាំ​ 2016​ នេះ​ បើ​តាម​កិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​ Microsoft​ ។​ ទោះជា​យ៉ាងណា​ មា​៉​ក​យីហោ​ Nokia​ និង​មានមុខ​នៅ​លើ​ទីផ្សារ​ម្តងទៀត​ នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​អា​ជ្ញ​បណ្ណ​បាន​បញ្ចប់​ជា​ស្ថាពរ​ ហើយ​ក្រុមហ៊ុន​ នឹង​ជួល​ក្រុមហ៊ុន​ផ្សេង​ទៀត​ សំរាប់​ផលិត​នូវ​ផលិតផល​របស់​ខ្លូ​ន​។​ 

​ក្រុមហ៊ុន​ Nokia​ បាន​បង្ហាញ​នូវ​អារ​ម្ម​ណ៌​ដ៏​រំភើប​របស់​ខ្លួន​ថា​ ការ​ពង្រីក​ខ្លួន​ចូល​ទៅ​ក្នុង​ទីផ្សារ​សារ​ជា​ថ្មី​នេះ​ វា​ពិតជា​គួរ​ឲ្យ​រំភើប​ខ្លាំង​ណាស់​…​តាម​រយះ​ទស្ស​នះ​វិស័យ​របស់​ Nokia​ គឺ​ផ្តល់​ឲ្យ​មនុស្ស​ទាំងអស់​អាច​ភ្ជាប់​ទំនាក់ទំនង​ទៅ​កាន់​ពិភពលោក​បាន​។​ 

​រង់ចាំ​មើល​ទាំងអស់​គ្នា​ថា​តើ​ក្រុមហ៊ុន​ Nokia​ អាច​នឹង​វិល​ត្រឡប់​មក​វិញ​បាន​តាម​ការ​ប្រកាស​នេះ​ដែរ​រឺទេ​?

ប្រភពព័តមាន : http://www.androidauthority.com/nokia-smartphone-in-2016-602531/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន