ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ទីបីពិភពលោក Huawei បានពាំនាំស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនចំនួនពីរម៉ូដែលទៀតទៅចរាចរណ៍លក់ក្នុងទីផ្សារប្រទេសឥណ្ឌា។ ស្មាតហ្វូនទាំងពីរម៉ូដែលនេះ គឺជាស្មាតហ្វូនស្ថិតក្នុងតារាលំដាប់ថ្នាក់ស្មាតហ្វូនទីពីររបស់ក្រុមហ៊ុនដែលមានតម្លៃធូរថ្លៃបំផុត។ ក្នុងនោះស្មាតហ្វូនម៉ូដែល Honor 4C គឺជាស្មាតហ្វូនស៊ីមពីរដែលមានការរចនារូបរាងឡើងយ៉ាងប្រណីតស័ក្តិសមជាមួយអេក្រង់ IPS LCD ទំហំ 5.0 អ៊ីង, កាមេរ៉ាក្រោយទំហំ 13 MP, មុខ 5.0 MP, ប្រើប្រាស់បន្ទះឈីប Kirin 620 SoC 64bit, អង្គគណនា Octa-Core ល្បឿន 1.2 GHz, អង្គក្រាហ្វិក Mali-T450 MP4, រ៉េមទំហំ 2 GB, ថ្មខ្នាត 2,550 mAh, ដំណើរការដោយ Android KitKat v4.4.0 ជាមួយយួស័រអ៊ីនធើហ្វេស EMUI3.0 និងមានតម្លៃ 8,999 រ៉ូពី ប្រហែល 141 ដុល្លារអាមេរិក។
ចំនែកឯស្មាតហ្វូន Honor Bee វិញគឺជាស្មាតហ្វូនស៊ីមពីរថ្នាក់មធ្យមដែលបំពាក់នូវអេក្រង់ទំហំ 4.5 អ៊ីង, កាមេរ៉ាក្រោយទំហំ 8MP autofocus, dual LED flash, មុខទំហំ 2.0 MP, អង្គគណនា Quad-Core Processor, រ៉េមទំហំ 1 GB, ទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ 8 GB និងមានរន្ធដោតដាក់បន្ថែមម៉េមូរី, ថ្មខ្នាត 1,730 mAh, ដំណើរការដោយ Android KitKat v4.4.0 និងមានតម្លៃត្រឹមតែ 4,999 រ៉ូពី គឺប្រហែល 78 ដុល្លារអាមេរិកតែប៉ុណ្ណោះ។ អតិថិជនក្នុងប្រទេសឥណ្ឌាដែលចង់បានស្មាតហ្វូនទាំងពីរម៉ូដែលនេះអាចរកជាវបាននៅលើបណ្តាញចែកចាយ Flipkart ចាប់ពីថ្ងៃប្រកាសនេះទៅ៕
ប្រភពព័ត៌មាន: http://www.gsmarena.com/huawei_launches_honor_4c_and_honor_bee_in_india-news-12208.php