no-alternative title

ឆ្នាំ​នេះ​ Asus​ នឹង​ជំរុញ​ការ​លក់​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​ឲ្យ​បាន​ 30​ លាន​គ្រឿង​

​ប្រភព​ពី​ Digitimes​ បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ផលិតផល​បច្ចេកវិទ្យា​កុំព្យូទ័រ​ ថេ​ប​ប្លែ​ត​ និង​សា្ម​ត​ហ្វូ​ន​ ASUSTeK​ Computer​ Inc​ នឹង​ពង្រឹង​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​លក់​ផលិតផល​ស្មា​ត​ហ្វូ​ន​ត្រកូល​ ZenFone​ របស់​ឲ្យ​បាន​ 30​ លាន​គ្រឿង​ ឬ​ក៏​លើស​ពី​នេះ​។​ ដែល​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Asus​ បាន​លក់​ស្មា​ត​ហ្វូ​ន​របស់​ខ្លួន​បាន​ប្រមាណ​ 25​ លាន​គ្រឿង​រួច​ហើយ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ប្រភព​ដដែល​បាន​បន្ត​ថា​ ក្រុមហ៊ុន​ Asus​ កំពុង​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជាមួយ​ការ​លក់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​ ZenFone2​ ដែល​គិត​ចាប់ពី​ថ្ងៃ​ប្រកាស​ចេញ​កាលពី​ខែមីនា​មក​ទល់​នឹង​ពេល​នេះ​ក្រុមហ៊ុន​លក់​បាន​ជាង​ 2.5​ លាន​គ្រឿង​ហើយ​ ហើយ​ចំនួន​នៃ​ការ​លក់​នឹង​បន្ត​កើនឡើង​បន្ថែម​ទៀត​ពី​ 2.5​ ទៅ​ 3​ លាន​គ្រឿង​គិតដល់​ខែមិថុនា​ខាង​មុខ​នេះ​។​

ZenFone2​ របស់​ Asus​ គឺជា​ស្មា​ត​ហ្វូ​ន​ស៊ី​ម​ពីរ​ដែល​មាន​អេ​ក្រង់​ទំហំ​ 5.5​ អ៊ី​ង​,​ ប្រើ​បន្ទះ​ឈី​ប​ពពួក​ Intel​ Atom,​ អង្គ​គណនា​ Quad-Core​ ល្បឿន​គណនា​ 1.8/2.3​ GHz,​ RAM​ ទំហំ​ 2/4​ GB,​ ទំហំ​ផ្ទុក​ 16/32/64​ GB,​ ថ្ម​ទំហំ​ 3,000​ mAh,​ កាមេរ៉ា​ក្រោយ​ទំហំ​ 13​ MP,​ មុខ​ទំហំ​ 5MP​ និង​ដំណើរការ​ដោយ​ Android​ Lollipop​ v5.0​។​

​បន្ថែម​ពីលើ​ការ​លក់​ស្មា​ត​ហ្វូ​ន​ Asus​ ក៏​នឹង​ជំរុញ​ការ​លក់​ SmartWatch​ ស៊េរី​ VivoWatch​ និង​ ZenWatch​ របស់​ខ្លួន​ឲ្យ​បាន​ចាប់ពី​ 300,000​ ទៅ​ 500,000​ គ្រឿង​ផង​ក្នុងឆ្នាំនេះ​៕

​ប្រភព​ព័ត៌មាន​: http://www.gsmarena.com/asus_reportedly_expecting_to_ship_30_million_zenfone_units_this_year-news-12007.php

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន