កាលពីថ្មីៗនេះ Nokia បានប្រកាសថាខ្លួននឹងត្រឡប់ចូលប្រឡូកក្នុងទីផ្សារស្មាតហ្វូនវិញនៅដំនាច់ឆ្នាំ 2015 ពោលគឺក្រោយបញ្ចប់កិច្ចសន្យាអាជ្ញាប័ណ្ណម៉ាកសញ្ញាជាមួយនឹង Microsoft នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2015 ខាងមុខនេះ។ លោក Rajeev Suri ដែលជាអគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nokia បានមានប្រសាសន៍ឲ្យដឹងថា ក្នុងឆ្នាំ 2016 Nokia នឹងវិលត្រឡប់ចូលប្រឡូកក្នុងទីផ្សារស្មាតហ្វូនវិញ ជាមួយនឹងការផលិតស្មាតហ្វូនដំណើរដោយ Android ជំនួស Micro9soft Windows Phone។
ជាងនេះទៅទៀតក្រុមហ៊ុនក៏នឹងប្តូរទីតាំងរោងចក្រផលិតទៅកាន់ខេត្ត Sichuan ប្រទេសចិនផងដែរ”។ គួររំលឹកដែរថា កាលពីកំឡុងដើមឆ្នាំ 2015 Nokia បានបញ្ចេញឧបករណ៍ថេបប្លេតមួយស៊េរីយ៉ាងប្រណីតម៉ូដែល Nokia N1 ប៉ុន្តែការគ្រប់គ្រងផ្នែកផលិតទីផ្សារការចែកចាយនិងច្បាប់ម៉ាកសញ្ញា គឺស្ថិតនៅក្រោមក្រុមហ៊ុន Foxconn របស់ប្រទេសចិននិងបានប្រកាសចេញកម្មវិធីថ្មីមួយឈ្មោះថា Z Launcher សម្រាប់ប្រតិបត្តិការ Android ថែមទៀតផង។
ចាំមើលថាតើការប្តូរយុទ្ធសាស្ត្ររបស់ Nokia នៅឆ្នាំ 2016 ជាមួយការផលិតស្មាតហ្វូនដំណើរការដោយ Android នឹងធ្វើឲ្យ Nokia អាចស្តារមុខមាត់ និងម៉ាកសញ្ញារបស់ខ្លួនឲ្យល្បីល្បាញឡើងវិញដូចកាលពីមុនបានរឺយ៉ាងក៏ណា?
ប្រភពព័តមាន : http://www.gsmarena.com/its_official_nokia_to_make_an_android_phone_rd_moves_to_china-news-12034.php