ក្រុមហ៊ុនផលិតស្មាតហ្វូន Innos Company Limited របស់ប្រទេសចិនបានធ្វើឲ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុនផ្សេងៗទៀតមានការភ្ញាក់ផ្អើលជាមួយនឹងស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលដែលមាន ថ្មចំនួនពីរនៅក្នុងទូរស័ព្ទតែមួយ។
Innos 6D000 គឺជាស្មាតហ្វូនដំបូងលើលោកដែលភ្ជាប់ថ្មចំនួនពីរគ្រាប់។ តំណាងក្រុមហ៊ុន Innos លើកឡើងថា D6000 គឺជាស្មាតហ្វូនដំបូងលើលោកដែលប្រើប្រាស់ថ្មចំនួនពីរដែលសរុបថាមពលថ្មស្មើរនឹង 6,000 mAh ហើយសាកម្តងអាចប្រើប្រាស់បានពី 3 ទៅ 5 ថ្ងៃ អាស្រ័យលើទំហំនៃការប្រើប្រាស់។
ដំណាងរូបនោះបន្ថែមថា D6000 បានប្រើប្រាស់បច្ចេកវិទ្យា Double cell structure technology ដែលមានថ្មជាប់តួខាងក្នុងខ្នាត 2,480 mAh និងខាងលើក្រៅខ្នាត 3,520mAh រួមជាមួយបច្ចេកវិទ្យា DuoCharge tech ដែលអាចសាកថ្មបានទាំងពីរក្នុងពេលដំណាលគ្នាជាមួយនឹងរន្ធសាក USB ប្រភេទ C 3.1 ។
ចំពោះលក្ខណះសម្បត្តិទូទៅរបស់ Innos D6000 គឺវាជាស្មាតហ្វូនស៊ីមពីរ (Dual SIM LTE)ដែលមានកម្រាស់ 11.9 មម, បំពាក់នូវអេក្រង់ទំហំ 5.2 អ៊ីង (1080p) ប្រើស្រទាប់ការពារកញ្ចក់អេក្រង់ Gorilla Glass 3, ប្រើបន្ទះឈីប Snapdragon 615, អង្គគណនា octa-core, អង្កក្រាហ្វិក Adreno 405, រ៉េម 3 GB, កាមេរ៉ាក្រោយទំហំ 16 MP, មុខ 5.0 MP និងដំណើរការដោយ Android lollipop v5.0។ Innos D6000 មានតម្លៃប្រហែល $ 290 និង D6000m មានតម្លៃប្រហែល $160៕
ប្រភពព័ត៌មាន: http://bgr.com/2015/05/22/best-smartphone-battery-innos-d6000/