ជាងមួយឆ្នាំមកហើយដែលក្រុមហ៊ុន Mozilla បានប្រកាសថា “ក្រុមហ៊ុនខ្លួននឹងផលិតស្មាតហ្វូនដែលដំណើរការដោយ Firefox OS ដែលមានតម្លៃត្រឹមតែ $25 ប៉ុណ្ណោះ”។ លោក Chris Beard នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Mozilla បានមានប្រសាសន៍ថា “យើងនឹងផ្តល់ជូនអតិថិជននៅទូទាំងពិភពលោកជាមួយនឹងស្មាតហ្វូន Firefox OS ដែលមានតម្លៃទាបបំផុត ព្រោះថា Mozilla ចង់ផ្តល់បទពិសោធន៍នៃការប្រើប្រាស់ថ្មីដែលល្អប្រសើរជាមួយនឹងស្មាតហ្វូនដែលមានគុណភាពខ្ពស់បំផុត និងមានជំនឿជាក់ពីអ្នកប្រើប្រាស់ជាជាងតម្លៃ”។
ហើយជាចុងក្រោយលោក Beard បានបង្ហាញគោលជំហយ៉ាងម៉ឺងម៉ាត់ថា “ចាប់ពីវេលានេះទៅក្រុមហ៊ុននឹងខិតខំប្រឹងប្រែងអភិវឌ្ឍប្រតិបត្តការ Firefox OS ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតទាំងកម្មវិធី ហ្គេម និងមុខងារប្រើប្រាស់ដើម្បីប្រគូតប្រជែងដណ្តើមចំនែកទីផ្សារជាមួយប្រតិបត្តិការ Android និងប្រតិបតិ្តការទូរស័ព្ទបណ្តាក្រុមហ៊ុនដទៃទៀត”៕
ប្រភពព័ត៌មាន: http://www.gsmarena.com/mozilla_backtracks_on_25_smartphone_plan-news-12369.php
http://www.cnet.com/news/mozilla-overhauls-firefox-smartphone-plan-to-focus-on-quality-not-cost/