Apple Pay គឺជាសេវាកម្មចំនាយប្រាក់បង់ថ្លៃសេវាកម្ម និងការទិញទំនិញផ្សេងៗតាមរយះទូរស័ព្ទដៃ (Mobile Payment Service) ដែលត្រូវបាន Apple ប្រកាសចេញកាលពីខែកញ្ញា ឆ្នាំទៅ ហើយមកទល់នឹងពេលនេះមានធនាគារ និងបណ្តាស្ថាប័នហិរញ្ញវត្ថុជាដៃគូជាង 180 បាននឹងកំពុងប្រើសេវាកម្មមួយនេះ ជាពិសេសលើទឹកដីសហរដ្ឋអាមេរិកដែលមានទីស្នាក់ការធំរបស់ Apple ស្ថិតនៅទីក្រុង Cupertino តែម្តង។
ថ្មីៗនេះតាមការឲ្យដឹងពីនាយកប្រតិបត្តិជាន់ខ្ពស់របស់ Apple លោក Tim Cook បានមានប្រសាសន៍ថា “រូបលោក និងក្រុមការងាររបស់លោកកំពុងតែចរចារជាមួយនឹងក្រុមហ៊ុន Alibaba Group និងបណ្តាធនាគារជាច្រើនក្នុងប្រទេសចិនឲ្យពួកគេបានដឹង និងងាកមកប្រើប្រាស់នៅសេវាកម្ម Apple Pay របស់យើង”។ លោក Cook មានប្រសាសន៍បន្ថែមទៀតថា “យើងពិតជាចង់ឲ្យប្រទេសចិនបានស្គាល់ និងបានប្រើប្រាស់សេវាកម្ម Apple Pay របស់យើងខ្លាំងណាស់ ហើយយើងមានសេចក្តីសោមន្សរីករាយជាក្រៃលែងនៅពេលបានដាក់សេវាកម្មមួយនេះជូនដល់ប្រទេសចិនប្រើប្រាស់”។
លោក Tim Cook មានជំនឿជាក់យ៉ាងមុតមាំថា យើងអាចនឹងបញ្ចប់ការចរចារដាក់ឲ្យប្រើប្រាស់សេវាកម្ម Apple Pay ក្នុងប្រទេសចិនក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕
ប្រភពព័ត៌មាន: http://blog.gsmarena.com/apple-talks-chinas-alibaba-group-banks-apple-pay-launch-country/