Samsung គ្រោងនឹងបង្ហាញវត្តមានថេបប្លេតជំនាន់ទីពីរ (Galaxy Tab S2) របស់ខ្លួន នៅពាក់កណ្តាលឆ្នាំនេះ។ ស្របពេលជាមួយគ្នានេះដែរក៏មានបណ្តាញវ៉ិបសាយបរទេសជាច្រើនបានចុះផ្សាយពីរូបរាង និងលក្ខណះសម្បត្តិមួយចំនួនរបស់ថេបប្លេតជំនាន់ថ្មីមួយនេះជាហូរជាហែរផងដែរ។ ជាថ្មីម្តងទៀតប្រភពពីបណ្តាញ Twitter ដែលមានឈ្មោះថា @Onleaks ក៏បានបង្ហាញពីរូបរាងរបស់ Galaxy Tab S2 នេះដែរ។
@Onleaks បានលើកឡើងថា Galaxy Tab S2 ត្រូវបានរចនារូបរាងឡើងថ្មីដ៏វិចិត្រពីលោហធាតុរឹងមាំដែលបានប្រើក្នុងការផលិតកំពូលស្មាតហ្វូន Galaxy S6 និង S6 Edge ហើយវានឹងមានកម្រាស់ស្តើងជាង iPad Air 2 របស់ Apple និងបំពាក់នៅកញ្ចក់អេក្រង់ទំហំ 9.7 អ៊ីង ខ្នាតអេក្រង់ 4:3 ដែលមានសមត្ថភាពអាចបង្ហាញរូបភាពកម្រិត 2048 x 1536p, ប្រើប្រាស់បន្ទះឈីប Samsung Exynos ស៊េរីថ្មី, អង្គគណនា Octa-Core, ទំហំផ្ទុកក្នុងម៉ាស៊ីន 32 GB និងមានរន្ធដោតបន្ថែមម៉េមូរីក្រៅ, មានរន្ធដោតស៊ីមកាត, រ៉េមទំហំ 3GB, បំពាក់កាមេរ៉ាផ្នែកខាងក្រោយទំហំ 8MP rear camera និងមុខទំហំ 2.0 MP៕
ប្រភពព័ត៌មាន: http://www.gsmarena.com/another_alleged_samsung_galaxy_tab_s2_image_leaks-news-12231.php