បន្ទាប់ពីក្រុមហ៊ុនបណ្តាញវ៉ិបសាយលក់ផលិតផល Cricket Wireless ដែលជាក្រុមហ៊ុនបុត្រសម្ព័នជាមួយនឹង AT&T បានដាក់លក់ស្មាតហ្វូន Lumia 640 របស់ Microsoft ស្រាប់តែពេលនេះក្រុមហ៊ុនបណ្តាញចែកចាយដ៏ធំមួយទៀតរបស់អាមេរិក T-Mobile បានបញ្ជាក់ថានៅថ្ងៃទី 16 កក្តដាខាងមុខនេះ ខ្លួននឹងដាក់លក់ស្មាតហ្វូន Microsoft Lumia 640 នៅលើបណ្តាញវ៉ិបសាយរបស់ខ្លួនផងដែរ តែមិនបានបញ្ជាក់ពីតម្លៃរបស់វានៅឡើយទេ។
ប៉ុន្តែបើតាមការប៉ាន់ប្រមាណមើលទៅ T-Mobile អាចនឹងដាក់លក់ក្នុងតម្លៃត្រឹមតែ 89 ដុល្លារ គឺតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃដែលក្រុមហ៊ុន Microsoft បានដាក់លក់ក្នុងវ៉ិបសាយ Microsoft Store របស់ខ្លួននៅលើទឹកដីអាមេរិកកាលពីស្មាតហ្វូនមួយនេះបានបង្ហាញរូបរាងដំបូងកាលពីខែមុន។ ហើយសម្រាប់បណ្តាញវ៉ិបសាយ Cricket Wireless ដែលទទួលបានសិទ្ធិក្នុងការចែកចាយដាក់លក់បន្តនៅលើបណ្តាញរបស់ខ្លួនបានដាក់លក់ក្នុងតម្លៃ 130 ដុល្លារ តម្លៃមិនជាប់កុងត្រា៕
ប្រភពព័ត៌មាន : http://www.gsmarena.com/lumia_640_landing_on_tmobile_on_july_16-news-12302.php