បើទោះបីជា Galaxy S6 Active ត្រូវបាន Samsung ដាក់ចូលក្នុងបញ្ចីស្មាតហ្វូនត្រកូល S របស់រួចហើយក្តី ប៉ុន្តែ Samsung មិនទាន់បានកំណត់កាលបរិច្ឆេទជាក់លាក់ក្នុងការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីនេះនៅឡើយទេ។ ដោយឡែកថ្មីៗនេះ មានប្រភពព័ត៌មានច្បាស់ការមួយពីទីភ្នាក់ងារសារព័ត៌មានសម្រាប់អ្នកប្រើប្រាស់បានលើកឡើងថា ក្រុមហ៊ុន Samsung នឹងបង្ហាញវត្តមានស្មាតហ្វូន Galaxy S6 Active ដែលមានលេខកូដម៉ូដែល SM-G890A នៅពេលដ៏ខ្លីខាងមុខនេះ។
ប្រភពព័ត៌មានបានបង្ហាញថា Galaxy S6 Active ត្រូវបានក្រុមហ៊ុន Samsung បំពាក់នូវអេក្រង់ប្រភេទ QHD Supper AMOLED ទំហំ 5.1 អ៊ីង ដែលមានកម្រិតដង់ស៊ីតេភាពច្បាស់ 577ppi, ទ្រទ្រង់ទំហំរូបភាពវីដេអូកម្រិត 1440 x 2560p, ប្រើប្រាស់បន្ទះឈីប Exynos 7420 SoC, មានអង្គគណនាប្រភេទ Octa-core ល្បឿនគណនា 2.1 GHz, ប្រើអង្គក្រាហ្វិកពពួក Mali-T760 MP8, RAM ទំហំ 3 GB, ថ្មទំហំ 3,500 mAh, កាមេរ៉ាក្រោយទំហំ 16 MP និងមុខ 5.0 MP។
ហើយអ្វីដែលកាន់តែពិសេសគឺ Galaxy S6 Active បានបំពាក់នូវបច្ចេកវិទ្យាការពារធូលី និងជម្រាបទឹក (IP67 dust and water proof Technology) ដែលអាចការពារជម្រាបទឹកបានរយះពេល 30 នាទីក្នុងជំរៅទឹកជាងកន្លះម៉ែត្រ។ ប្រភពដដែលបានបន្ថែមថា ក្រុមហ៊ុនបណ្តាញលក់ចែកចាយបន្តដ៏ធំរបស់អាមេរិក AT&T គឺជាក្រុមហ៊ុនដំបូងតែមួយគត់ដែលនឹងទទួលបានសិទ្ធិចែកចាយស្មាតហ្វូនស៊េរីថ្មីនេះបន្តក្រោយពេញវាបានបង្ហាញវត្តមាននៅលើទីផ្សារ៕
ប្រភពព័ត៌មាន: http://www.phonearena.com/news/User-Agent-profile-confirms-QHD-screen-for-Samsung-Galaxy-S6-Active_id69405